ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

​ភ្នំពេញ​៖​ ​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់​ ខណៈ​ការ​ប្រមូល​ផល​ពី​តំបន់​ដាំដុះ​សំខាន់​ៗ​ក្នុងពេល​ស្រប​គ្នា​ ​បាន​បង្ក​បញ្ហា​តម្លៃ​។

​ការ​ជំរុញ​វិនិយោគ​លើ​រោងចក្រ​កែច្នៃ​ ​ការ​រៀបចំ​ពេលវេលា​ប្រមូល​ផល ​និង​ការ​ធានា​ទីផ្សារ​ជា​មុន ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ចំណុច​សំខាន់​សម្រាប់​ជួយ​ស្រូបយក​ទិន្នផល​ ​និង​រក្សា​ប្រាក់​ចំណូល​កសិករ​ឱ្យ​មាន​ស្ថិរ​ភាព​។

តម្លៃ​លក់​បោះ​ដុំ​ម្នាស់​ទឹកឃ្មុំ​បាន​ធ្លាក់​មក​ត្រឹម ​៨០០​ ​ទៅ​ ៩០០​ រៀល​ក្នុង​មួយ​គីឡូក្រាម​ ​ខណៈ​ម្នាស់​ដែល​មាន​ទម្ងន់​ចាប់​ពី​ ​០​,​៤ ​ដល់​ ១​,​២ ​គីឡូក្រាម​ក្នុង​មួយ​ផ្លែ​ ​អាច​លក់​បាន​ត្រឹម​ ​៣​៥០​ ​ទៅ​ ៥០០​ រៀល ​នៅពេលលក់​លាយ​បញ្ចូល​គ្នា​។​ ស្ថានភាព​នេះ​បង្ហាញ​ថា​ ការ​ទទួល​បាន​ទិន្នផល​ល្អ​មិន​ទាន់​ធានា​ថា ​កសិករ​អាច​រក​ប្រាក់​ចំណូល​បាន​សមស្រប​នោះ​ទេ ​ប្រសិនបើ​ទីផ្សារ​មិន​អាច​ស្រូបយក​ផលិតផល​បាន​ទាន់​ពេលវេលា​។

​អ្នក​ស្រី​ ​ឈិន ​ចន្ធូ ​កសិករ​ដាំ​ម្នាស់​ទឹកឃ្មុំ​លើ​ផ្ទៃដី​ជាង​ ៤​ ហិកតា ​នៅ​ឃុំ​មោង​ ​ស្រុក​មោង​ឫស្សី​ ​ខេត្ត​បាត់ដំបង​ ​បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ AMS ​ថា​ ម្នាស់​ក្នុង​រដូវ​នេះ​ហុច​ផល​ល្អ ​និង​មិន​មាន​ការ​ខូចខាត​គួរឱ្យ​កត់សម្គាល់​ ប៉ុន្តែ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​បាន​ធ្វើឱ្យ​ប្រាក់​ចំណូល​មិន​ដូច​ការ​រំពឹងទុក​។

​អ្នក​ស្រី​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​មួយ​ហិកតា​ ​អ្នក​ស្រី​ដាំ​ម្នាស់​ប្រមាណ​ ​៦០​.​០០០ ដើម​ ​ហើយ​ម្នាស់​លេខ​១​ទទួល​បាន​ប្រមាណ​ ​២៧​.​០០០ ​ផ្លែ​ក្នុង​មួយ​ហិកតា​។​ ការ​ប្រមូល​ផល​ត្រូវ​ធ្វើឡើង​ជា​ដំណាក់កាល​ ​ដោយ​បែងចែក​ម្នាស់​ជា​ ៤ ​ប្រភេទ​ ​ចាប់​ពី​លេខ​១ ​ដល់​លេខ​៤ ​ដើម្បី​បន្ត​ផ្គត់ផ្គង់​ទីផ្សារ​ ​និង​ស្រប​តាម​ស្ថានភាព​ទិន្នផល​ក្នុង​ចម្ការ​។

​អ្នក​ស្រី​បញ្ជាក់​ថា​ ​នៅពេល​តំបន់​ផលិតកម្ម​ជា​ច្រើន​ប្រមូល​ផល​ក្នុងពេល​តែ​មួយ​ ​ទីផ្សារ​អាច​មាន​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​បណ្តោះអាសន្ន ​ដែល​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ​។ ​ខេត្ត​បាត់ដំបង​ ​កំពង់ចាម​ ស្ទឹង​ត្រែង​ ​និង​ត្បូង​ឃ្មុំ ​ជា​តំបន់​ផលិត​ម្នាស់​ទឹកឃ្មុំ​សំខាន់​ៗ ​ដែល​មាន​រដូវ​ប្រមូល​ផល​ប្រហាក់ប្រហែលគ្នា​។

​ទោះ​ទីផ្សារ​បោះ​ដុំ​ផ្តល់​តម្លៃ​ទាប​ក៏​ដោយ​ ការ​លក់​ទៅ​ផ្សារ​ទំនើប​ ​និង​ម៉ាត​អាច​ទទួល​បាន​តម្លៃ​ខ្ពស់​ជាង​ ​ដោយ​ម្នាស់​មួយ​ផ្លែ​អាច​លក់​បាន​ពី​ ៤​.​០០០​ ​ទៅ​ ៥​.​០០០ រៀល​។ ​ប៉ុន្តែ​បរិមាណ​បញ្ជាទិញ​នៅ​មាន​កម្រិត​ទាប ​ដោយ​មាន​ត្រឹម​ ​១​២០ ​ទៅ​ ​១៥០ ​ផ្លែ​ប៉ុណ្ណោះ​។ ​ដូច្នេះ​ ​ការ​លក់​ទៅ​ឱ្យ​ឈ្មួញ​នាំចេញ​ទៅ​ប្រទេស​វៀតណាម ​នៅតែ​ជា​ច្រក​ទីផ្សារ​សំខាន់​សម្រាប់​ជួយ​ស្រូបយក​ទិន្នផល​ ​និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​សល់​ ​ឬ​រលួយ​ចោល​។

​លោក​ ឆេង ​ថុង ​ប្រធាន​សហគមន៍​កសិកម្ម​ទំនើប​ខេត្ត​កំពង់ចាម ​បាន​ឱ្យ​ដឹង​ថា​ ​តម្លៃ​ម្នាស់​លេខ​ ​១ ​បាន​ធ្លាក់​ពី​ ​២២​.​០០០ ​ទៅ​ ​២៤​.​០០០​ ​រៀល ​មក​នៅ​ត្រឹម​ ​១៨​.​០០០​ ​រៀល​ក្នុង​មួយ​ឡូត៍ ​ខណៈ​ការ​លក់​ទៅ​ផ្សារ​ទំនើប​អាច​ទទួល​បាន​តម្លៃ​ប្រមាណ​ ​២៥​.​០០០​ រៀល​ក្នុង​មួយ​ឡូត៍​។

​លោក​បន្ថែម​ថា​ ​សហគមន៍​មាន​ផ្ទៃដី​ដាំ​ម្នាស់​ ១៣ ​ហិកតា​ ​ដោយ​ដាំ​ពី​ ​៦០​.​០០០ ​ទៅ​ ៧០​.​០០០ ដើម​ក្នុង​មួយ​ហិកតា​។ ​នៅពេល​ការ​ថែទាំ​បាន​ល្អ ​ម្នាស់​លេខ​១​អាច​ទទួល​បាន​ផលប្រមាណ​ ៣០​.​០០០ ​ផ្លែ​ក្នុង​មួយ​ហិកតា​ ​ខណៈ​ផលិតផល​ដែល​នៅសល់​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​លេខ​២ ​លេខ​៣ ​និង​លេខ​៤​។​ ​ការ​បែងចែក​ប្រភេទ​នេះ​អាច​ជួយ​ឱ្យ​កសិករ​រៀបចំ​ការ​ប្រមូល​ផល​ជា​ដំណាក់កាល​ ​ប្រសិនបើ​ម្នាស់​មិន​ចេញ​ផ្លែ​ក្នុង​ពេល​តែ​មួយ​។

​លោក​ ​ហេង ​វិសិដ្ឋ​ ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូង​ឃ្មុំ ​បាន​ឱ្យ​ដឹង​ថា​ ​ខេត្ត​មាន​ផ្ទៃដី​ដាំ​ម្នាស់​ប្រមាណ​ ​២០០​ ​ហិកតា​។ មន្ទីរ​បាន​បណ្តុះបណ្តាល​កសិករ​ឱ្យ​អនុវត្ត​ប្រព័ន្ធ​កសិកម្ម​ល្អ ​(​GAP​)​ ​និង​ជួយ​សម្របសម្រួល​ស្វែងរក​អ្នក​ទិញ​ ប៉ុន្តែ​តម្លៃ​កសិផល​នៅតែ​អាស្រ័យ​លើ​ទីផ្សារ​សេរី ​ដែល​អាជ្ញាធរ​មិន​អាច​កំណត់​ដោយ​ផ្ទាល់​បាន​ឡើយ​។

​លោក​បាន​លើកឡើង​ថា​ ​ការ​បង្កើន​ទិន្នផល​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​ដើម្បី​ធានា​ប្រាក់​ចំណូល​កសិករ​ទេ ​ប្រសិនបើ​ខ្វះ​ប្រព័ន្ធ​កែច្នៃ ​និង​បណ្តាញ​ទីផ្សារ​ដែល​អាច​ស្រូបយក​ផលិតផល​បាន​ទាន់​ពេលវេលា​។ ការ​ប្រមូល​ផល​ច្រើន​ក្នុង​រយៈពេល​ខ្លី​អាច​បង្ក​សម្ពាធ​បន្ថែម​លើ​តម្លៃ ​និង​ប្រាក់​ចំណេញ​របស់​អ្នក​ដាំដុះ​។

​ក្នុង​ន័យ​នេះ​ ការ​ជំរុញ​វិនិយោគ​បង្កើត​រោងចក្រ​ ​ឬ​សិប្បកម្ម​ផលិត​ទឹក​ផ្លែ​ឈើ​ ​ម្នាស់​កំប៉ុង​ ​និង​ផលិតផល​ម្នាស់​កែច្នៃ​ផ្សេង​ៗ​ ​អាច​ជួយ​ស្រូបយក​ទិន្នផល​ដែល​លើស​តម្រូវការ​ទីផ្សារ​ផ្លែឈើ​ស្រស់​។​ ​ការ​កែច្នៃ​ក៏​អាច​បង្កើត​ច្រក​ទីផ្សារ​បន្ថែម​សម្រាប់​ម្នាស់​ដែល​មិន​អាច​លក់​បាន​ទាន់ពេល​ក្នុង​ទីផ្សារ​ផ្លែ​ឈើ​ស្រស់ ​ដោយ​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​លក់​បោះ​ដុំ​តែ​មួយ​មុខ​។

ទន្ទឹម​នឹង​នេះ​ ការ​ជំរុញ​បច្ចេកទេស​ដាំដុះ​ដើម្បីឱ្យ​ម្នាស់​ចេញ​ផ្លែ​មិន​ជាន់ពេល​គ្នា​ ​អាច​ជួយ​កាត់បន្ថយ​ការ​ប្រមូល​ផល​ក្នុង​បរិមាណ​ច្រើន​ក្នុង​រយៈពេល​ខ្លី ​និង​ធ្វើឱ្យ​ការ​ផ្គត់ផ្គង់​ទីផ្សារ​មាន​ភាព​បន្ត​បន្ទាប់​។ ការ​ពង្រីក​កិច្ចសន្យា​កសិកម្ម ​និង​ការ​ស្វែងរក​អ្នក​ទិញ​ជាមុន​ ​ក៏​អាច​ជួយ​ឱ្យ​កសិករ​រៀបចំ​ផែនការ​ផលិត ​និង​ប្រមូល​ផល​បាន​សមស្រប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​។

​បញ្ហា​ម្នាស់​ទឹកឃ្មុំ​នៅ​កម្ពុជា​បង្ហាញ​ពី​គម្លាត​រវាង​សមត្ថភាព​ផលិត ​និង​សមត្ថភាព​ទីផ្សារ​ស្រូបយក​ផលិតផល​។ ការ​ពង្រឹង​វិស័យ​កែច្នៃ​ ការ​រៀបចំ​រដូវ​ប្រមូល​ផល ​និង​ការ​ធានា​ទីផ្សារ​ជា​មុន ​គឺជា​ចំណុច​សំខាន់​ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ធ្លាក់​ថ្លៃ ​និង​ធ្វើឱ្យ​កសិករ​ទទួល​បាន​ប្រាក់​ចំណូល​កាន់តែ​មាន​ស្ថិរ​ភាព​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

លក់​ម្ជូរ​តាម​ម៉ូតូ​ចល័ត​ រក​ចំណូល​បាន​ពី​ ​៣៥ ​ម៉ឺន​រៀល​ ដល់​ជាង​ ១​ លាន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 28/10/2026

របរលក់​ម្ជូរ​ផ្លែ​ឈើ​តាម​ម៉ូតូ​ចល័ត​ ​អាច​បង្កើត​ចំណូល​សម្រាប់​ទ្រទ្រង់​ជីវភាព​គ្រួសារ ​ដោយ​មិន​ចាំបាច់​មាន​ហាង​លក់​ធំ​ដុំ​ឡើយ​

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ជីប​ម៉ុង ​ត្រៀម​បង្កើន​ហិរញ្ញប្បទាន​ស្វាយចន្ទី​ដល់​ ៧០០ ​លាន​ដុល្លារ ​នៅ​ឆ្នាំ​ ​២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/10/2026

​ធនាគារ​ ជីប​ម៉ុង ​គ្រោង​បង្កើន​ហិរញ្ញប្បទាន​សម្រាប់​វិស័យ​ស្វាយចន្ទី​នៅ​កម្ពុជា ​ដល់​ប្រមាណ ​៧០០​លាន​ដុល្លារ​អាម៉េរិក​ ​នៅ​ឆ្នាំ​២០២៧ ​ដើម្បី​ជួយ​ផ្តល់​ទុន​បង្វិល​ដល់​កសិករ ​និង​ជំរុញ​ការ​បង្កើត​តម្លៃ​បន្ថែម​លើ​ផលិតផល​កសិកម្ម

អាល្លឺម៉ង់​គ្រោង​ទិញ​មីស៊ីល​ដ្រូន​របស់​អ៊ុយក្រែន​ អាច​វាយប្រហារ​បាន​ជាង​ ​១​,​០០០ ​គីឡូម៉ែត្រ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/10/2026

អាល្លឺម៉ង់​ត្រូវ​បាន​រាយការណ៍​ថា​ ​កំពុង​រៀបចំ​ទិញ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​ប្រទេស​អ៊ុយក្រែន ​ក្នុង​គោលបំណង​ពង្រីក​សមត្ថភាព​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​ ​ខណៈ​ទីក្រុង​បែរឡាំង​កំពុង​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។