ប្រធានាធិបតីចិន Xi Jinping ព្រមានថា សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនឹងគ្មានអ្នកឈ្នះនោះទេ

បរទេស៖ យោងតាមប្រភពព័ត៌មានពី CNA បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping បានព្រមានថា សង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនឹងគ្មានអ្នកឈ្នះនោះទេ។

ក្នុងអំឡុងពេលអាណត្តិដំបូងនៃតំណែងជាប្រធានាធិបតីអាម៉េរិក លោក Donald Trump បានធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មជាមួយចិនកាន់តែក្តៅគគុក ដោយចោទប្រកាន់ពីការលួចកម្មសិទ្ធិបញ្ញា និងការអនុវត្តសកម្មភាពអយុត្តិធម៌ផ្សេងទៀត។ ក្រោយពីឈ្នះឆ្នោតម្តងទៀត ថ្មីៗនេះ Trump មានបំណងដំឡើងពន្ធកាន់តែខ្ពស់លើប្រទេសចិនបន្ទាប់ពីចូលកាន់តំណែងនៅខែក្រោយនេះ ខណៈពេលដែលទីក្រុងប៉េកាំងកំពុងប្រឈមនឹងការរង្គោះរង្គើសេដ្ឋកិច្ចក្រោយការរាតត្បាត។

កាលពីថ្ងៃអង្គារ ប្រធានាធិបតីចិន Xi Jinping បានចូលរួមកិច្ចប្រជុំជាមួយប្រធានស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយចំនួនរួមមានធនាគារពិភពលោក (World Bank) និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មួយថ្ងៃបន្ទាប់ពីចិនប្រកាសពីការស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបអាម៉េរិក Nvidia ។ ក្នុងអំឡុងពេលកិច្ចប្រជុំ ប្រធានាធិបតីចិន Xi Jinping បានលើកឡើងពីទំនាក់ទំនងចិន-អាម៉េរិកថា សង្រ្គាមពន្ធគយ, សង្គ្រាមពាណិជ្ជកម្ម, និងសង្រ្គាមបច្ចេកវិទ្យា គឺជាការប្រឆាំងនឹងគោលការណ៍សេដ្ឋកិច្ច និងនិន្នាការប្រវត្តិសាស្ត្។ ជាលទ្ធផល គ្មានអ្នកឈ្នះដែលទទួលបានជ័យជំនះនោះទេ។ ប្រធានាធិបតីបានបន្ថែមថា ចិនមានឆន្ទៈរក្សាការសន្ទនាជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ពង្រីកកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នា និងជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-អាម៉េរិកក្នុងទិសដៅមានស្ថិរភាព សុខភាពល្អ និងនិរន្តរភាព។ ទន្ទឹមនឹងនេះ ទីក្រុងប៉េកាំងកំពុងកំណត់គោលដៅកំណើនប្រចាំឆ្នាំនេះប្រហែល ៥ ភាគរយ បើទោះបីជាការប្រើប្រាស់ក្នុងស្រុកធ្លាក់ចុះ អត្រាអត់ការងារធ្វើខ្ពស់ និងវិបត្តិវិស័យអចលនទ្រព្យក៏ដោយ។ លោក Xi Jinping លើកឡើងថា ចិនមានទំនុកចិត្តពេញលេញក្នុងការសម្រេចបាននូវគោលដៅកំណើនឆ្នាំ ២០២៤ របស់ខ្លួន។

ទោះបីជាយ៉ាងណាក្តី​ សង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក-ចិនកំពុងកើនឡើងកម្ដៅ និងភាពតានតឹង ជាពិសេសជម្លោះបច្ចេកវិទ្យា និងឧស្សាហកម្មឈីបនាពេលថ្មីៗនេះ។ កាលពីសប្តាហ៍មុន រដ្ឋបាល Biden បានប្រកាសពីការទប់ស្កាត់ការនាំចេញជុំទីបី ដោយរឹតបន្តឹងទីក្រុងប៉េកាំងលើការចូលប្រើប្រាស់ឧបករណ៍ផលិត semiconductor និងបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ រួមទាំងរឹតបន្តឹងលើការគ្រប់គ្រងក្រុមហ៊ុនចិនជាង ១០០ ផងដែរ។ លើសពីនេះ Donald Trump មានបំណងដាក់ពន្ធបន្ថែម ១០ ភាគរយលើពន្ធដែលមានស្រាប់លើទំនិញពីប្រទេសចិន ដោយលើកហេតុផលចង់បង្ក្រាបគ្រឿងញៀនចូលទៅក្នុងសហរដ្ឋអាម៉េរិក។ ជាការឆ្លើយតប  ចិនបានបើកការស៊ើបអង្កេតលើក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាម៉េរិក Nvidia​ ជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុននេះបានរំលោភលើច្បាប់ប្រឆាំងការផ្តាច់មុខ ឬ Anti-monopoly Law ។ ដ្ឋាភិបាលចិនជឿជាក់ថា ការទិញរបស់ Nvidia ពីក្រុមហ៊ុនបណ្តាញអ៊ីស្រាអ៊ែល Mellanox គឺជាសកម្មភាពបំពានច្បាប់ប្រឆាំងលើការផ្តាច់មុខរបស់ចិន៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *