ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនជាច្រើនត្រូវបានចាត់ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្មរបស់អាមេរិក និងផ្អាកការផ្គត់ផ្គង់ពីអង់គ្លេស

បរទេស ៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ​Joe Biden គ្រោងនឹងដាក់បញ្ចូលក្រុមហ៊ុនផលិតបន្ទះឈីបចិន Yangtze Memory Technologies (YMTC) និងក្រុមហ៊ុនចិនធំៗចំនួន ៣៥ ផ្សេងទៀតទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម ដើម្បីរារាំងពួកគេពីការទិញគ្រឿងបន្លាស់មួយចំនួនពីអាមេរិក។

នៅពេលដែលក្រុមហ៊ុនទាំងនោះត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី ខាងក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួននៅសហរដ្ឋអាមេរិកត្រូវតែស្វែងរកអាជ្ញាប័ណ្ណពិសេសដើម្បីដឹកជញ្ជូនការផ្តត់ផ្គង់ទៅចិន ទោះបីបច្ចេកវិទ្យានោះជាបច្ចេកវិទ្យាកម្រិតទាបក៏ដោយ។

គួររំលឹកដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Alibaba Group Holding Ltd មិនអាចទិញការរចនាបន្ទះឈីបបែបទំនើបបំផុតមួយចំនួនបានទេ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបអង់គ្លេស Arm Ltd ដែលជាកម្មសិទ្ធិរបស់ SoftBank(9984.T)បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសនឹងមិនព្រមអនុម័តលើអាជ្ញាប័ណ្ណនាំចេញគ្រឿងបរិក្ខាបច្ចេកវិទ្យាទៅកាន់ប្រទេសចិននោះទេ។ វាក៏ជា​លើក​ដំបូងផងដែរ ដោយក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបអង់គ្លេស ​ Arm បានសម្រេច​ចិត្ត​ថា​ខ្លួន​មិន​អាច​នាំ​ចេញ​ការ​រចនា​ទំនើប​បំផុត​របស់​ខ្លួន​ទៅ​កាន់ចិន​បាន​​។

យោងតាមប្រភពដដែល បានបន្ថែមទៀតថា ទាំងក្រុមហ៊ុនបច្ចេកវិទ្យាបន្ទះឈីបរបស់ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក មិនយល់ព្រមលើការលក់ស៊េរី Neoverse V ដែលជាស៊េរីចុងក្រោយបំផុតរបស់ខ្លួនទៅកាន់ចិននោះទេ។

ក្រុមហ៊ុន Arm បាននិយាយថា ខ្លួននឹងអនុលោមទៅតាមច្បាប់ពេញលេញជាមួយនឹងការត្រួតពិនិត្យការនាំចេញចុងក្រោយបំផុត។ ចំពោះ Alibaba និងដៃគូចិនផ្សេងៗទៀត ខ្លួននឹងខិតខំផ្តល់នូវដំណោះស្រាយដ៏ប្រសើរមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការរបស់ពួកគេ។ គួរឱ្យបញ្ជាក់ផងដែរថា ការអនុម័តនេះកើតឡើងពីរខែបន្ទាប់ពីខែតុលា ដែលសហរដ្ឋអាមេរិកបានចេញផ្សាយនូវការត្រួតពិនិត្យលើការនាំចេញដ៏តឹងរឹង រួមទាំងវិធានការដកឧស្សាហកម្មបន្ទះសៀគ្វី semiconductor មួយចំនួនដែលចិនបានផលិតនៅគ្រប់ទីកន្លែងក្នុងពិភពលោក ដើម្បីបន្ថយភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងកម្លាំងយោធារបស់ទីក្រុងប៉េកាំង។ ថ្មីៗនេះដែរ ចិនបានដាក់ពាក្យបណ្តឹងនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានចេញវិធានការត្រួតពិនិត្យការនាំចេញបន្ទះឈីបដ៏តឹងរឹងនេះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី