ខេត្តព្រះសីហនុ​​ សម្រេច​បានការ​វាស់វែង​ និ​ងបញ្ចូលទិន្នន័យ​ក្បាល​ដីជិត​១៥ម៉ឺន​ក្បាល​ដី និង​បិទផ្សាយជា​សាធារណៈបានជាង ​១៤ ម៉ឺន ​៨​ពាន់ ​ក្បាលដី

ភ្នំពេញ ៖ ខេត្តព្រះសីហនុ ជាខេត្ត​មួយ​ទៀតដែល​បានប្រកាស​បញ្ចប់ការ​វាស់វែង​ដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយការងារ​បន្ត​គឺការ​ងារ​បញ្ចូលទិន្ន​ន័យ និង​បិទផ្សា​យ​​​​ជាសាធារណៈ ដើម្បីត្រៀម​ចេញ​បណ្ណ​ជូនប្រជាពលរដ្ឋ​នៅទូទាំងខេត្ត ដែលគិតត្រឹមពាក់កណ្ដាល​ឆ្នាំ២០២៥​នេះ ក្រុមការ​ងា​រ​​​សុរិយោដី បានបញ្ចូលទិន្ន​ន័យ​ក្បាលដី​សរុប​ជិត ១៥ម៉ឺនក្បាល និងបាន​បិទផ្សាយជាសាធារណៈ​ប្រ​មាណ ​១៤ម៉ឺន ៨ពាន់​ក្បាលដី ។ នេះបើតាម​លោក ឡុង ឌីម៉ង់​ អភិបាលរង​ខេត្តព្រះសីហនុ បានបញ្ជាក់​កាលពីពេលថ្មីៗនេះ ។​

លោក​ ឡុង ឌីម៉ង់ បានឱ្យដឹងថា​ ក្រោយបញ្ចប់ការ​វាស់វែង​ដីធ្លី មានលក្ខណៈជា​ប្រព័ន្ធ ខេត្តព្រះសីហនុ​បាន​បញ្ចូលទិន្នន័យ និងបិទផ្សាយជាសាធារណៈស្ទើរតែអស់ទៅហើយ ប៉ុន្តែ​នៅសល់ប្រមាណជាង​៤០០ក្បាល​ដីទៀត​នៅមិនទាន់​បានបិទ ដោយសារតែ​ក្បាលដីទាំង​នោះ​មាន​បញ្ហា​វិវាទ​ ដែលត្រូវការ​ដោះស្រាយ​ឱ្យបានចប់សព្វ​គ្រប់​ជាមុនសិន ។

លោកបន្ថែមថា​​ ៖

«ក្រោពីការ​ងារ​បញ្ចូល​ទិន្នន័យ និង​បិទផ្សាយ​ជាសាធារណៈនៅទូទាំង​ខេត្តព្រះសីហនុ ក៏បានចេញ​បណ្ណ​កម្មសិទ្ធិជូន​ម្ចាស់អចលនវត្ថុ​សរុបជាង​១២ម៉ឺនក្បាលដីរួចរាល់​ហើយដែរ និង​បាន​ចែកបណ្ណ​ជូន​ដល់ដៃប្រជាពលរដ្ឋ​ជាង​ ៩ម៉ឺន​ ៣ពាន់​បណ្ណ ​និង​កំពុង​បន្ត​ចែកជូន​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ទៀត ។​ ដោយឡែក សម្រា​ប់​ការផ្ដល់​សេវា​សាធារណៈលើ​ប្រព័ន្ធអនឡាញ​របស់​សុរិយោដី បានទទួល​សំណើ​សរុបជាង ​១៧០០​​ចរន្ត​កា​​រ និងបាន​ចូលរួម​ដោះស្រាយ​វិវាទដីធ្លី​ដោយមានការ​ចូលរួមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ បាន​ចំនួន​ ៤០ករណី ជាមួយរដ្ឋ​បាល​ក្រុង-ស្រុក​ចំនួន១០៨ករណី ព្រមទាំង​បាន​ទទួលសំណុំ​ឯកសារ​វិវាទដី​ធ្លីពីក្រសួងផង រដ្ឋបាលខេត្តផង និងពី​ប្រជាពលរដ្ឋផងជាង​១០​ករណី»។​

យោងតាម​ចក្ខុវិស័យ​របស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ការ​បញ្ចប់​ការ​វាស់វែង​ដីធ្លី បិទ​ផ្សាយឯកសារជាសាធារណៈ និង​ចេញបណ្ណ​កម្មសិទ្ធិ​ជូនពលរដ្ឋ​នេះ ដើម្បីជាការ​បញ្ចប់នូវវិវាទដីធ្លីនៅទូទាំង​ប្រទេស ។ ជាក់ស្ដែង ​តាមរយៈបេសកកម្ម​នេះ ករណីវិវាទ​ដីធ្លីនៅទូទាំង​ប្រទេស​បានធ្លាក់ចុះពីរាប់ម៉ឺនករណី​មកនៅត្រឹមជាង​២ពាន់ករណី និង​បន្តដោះស្រាយ​មកនៅទាប​បំផុត ហើយឈានដល់​សូន្យករណី​តែម្ដង​នៅពេលអនាគត ។​

ឯកឧត្ត​ម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងថា ៖

«រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​យើងទាំងអស់​គ្នា​ មិនចង់ឃើញទិដ្ឋភាព​មួយ​ដែលបើកភ្នែក​​ឡើង​មានការឈ្លោះទាស់ទែង​គ្នា​រឿងដីធ្លីនោះទេ គឺយើង​ចង់ឱ្យពលរដ្ឋរស់នៅប្រកបដោយសុខុដុម​រ​ម​នា​ រស់នៅដោយសុខ​ក្សេមក្សាន្ត​ជាមួយ​គ្នា និងមានជីវភាពកាន់ប្រសើរ» ។

សូមជម្រាបដែរថា សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍​បញ្ជា​ក់​ថា​ ការ​បញ្ចប់​ការ​វាស់វែង​ដីធ្លី បិទផ្សាយ និងចេញ​បណ្ណ​កម្មសិទ្ធិ មិនត្រឹមតែអាច​កាត់បន្ថយវិវាទដីធ្លីប៉ុណ្ណោះទេ តែវាក៏អាចទាក់ទាញ​វិនិយោគ​ឱ្យចូលមកវិនិយោគបន្ថែមទៀត​ផងដែរ ជាក់ស្ដែង​ខេត្តព្រះសីហនុ កន្លងមក​មានវិនិយោគិនមួយចំនួន​​បានជួបប្រទះនឹងករណី​ដីធ្លីដែលមិនមានឯកសា​រច្បាស់លាស់ ប៉ុន្តែនៅពេលបញ្ចប់ការវាស់វែង និងចេញបណ្ណរួចរាល់ វិនិយោគិន​នឹងមានភាពកក់​ក្ដៅ​លើការ​វិនិយោគរបស់ខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....


Leave a Reply

Your email address will not be published.Required fields are marked *