ទីផ្សារ​ដីឡូត៍​នឹងមិនបាត់បង់នោះទេ ប៉ុន្តែអាចរីក ឬរួម​ទៅតាមស្ថានភាពសេដ្ឋកិច្ច​

ភ្នំពេញ ៖ ទីផ្សារ​ដីឡូត៍ និងសកម្មភាពអភិវឌ្ឍគម្រោងដីឡូត៍​នៅក្នុងប្រទេស​កម្ពុជាក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំមុននេះគឺមានភាព​ផុស​ផុលយ៉ាងខ្លាំង និងមានការទិញលក់​ច្រើន​រហូតដល់អាជីវកម្ម​នេះ​មានការពេញនិយម​ពី​សំណា​ក់​​អ្នកអភិវឌ្ឍន៍​ដីធ្លី ប៉ុន្តែចូល​ដល់វិបត្តិកូវីដ១៩ ទីផ្សារ​ដីឡូត៍ត្រូវបានមើលឃើញថាមានភាព​ថមថយគួរឱ្យកត់សម្គាល់។ ​យ៉ាង​ណា​ក៏ដោយ អ្នកជំនាញបានលើកឡើងថា ​ទីផ្សា​រនេះមិនបាត់បង់​ឡើយ គ្រាន់តែអាចរីក​ឬរួមអាស្រ័យទៅតាមស្ថានភាពនៃសេដ្ឋកិច្ច​ប៉ុណ្ណោះ ។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​នៃក្រុមហ៊ុនអចលនទ្រព្យ​ Advance បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា​ ជាការពិតណាស់ក្នុងរយៈ​ពេលជាង២ឆ្នាំចុងក្រោយ​នេះ​ទីផ្សារ​ដីឡូត៍​ក៏ដូចជា​ការអភិវឌ្ឍ​ដីឡូត៍ក្នុងប្រទេស​កម្ពុជា​បានថមថយ​មួយកម្រិតពិតមែន ហើយការថមថយនេះដែរគឺបណ្តាលមកពីកត្តាសេដ្ឋកិច្ច​ និងប្រាក់​ចំណូល​របស់ពលរដ្ឋ ។

លោកបន្តថា ៖

“កាលពីប៉ុន្មានឆ្នាំ​មុន ក្នុងអំឡុងឆ្នាំ២០១៧ ឃើញថា​ទីផ្សារ​ដីឡូត៍ និងសកម្មភាពទិញលក់​ដីឡូត៍មានកំណើនខ្ពស់ ពីព្រោះ​ទីផ្សារមួយនេះ​ពឹងលើ​អ្នកដែល​មានប្រាក់ចំណូល​មធ្យមកម្រិតទាបភាគច្រើន​ ហើ​យ​នៅពេល​ស្ថានភាពសេដ្ឋកិច្ច​មានបញ្ហា ​ឬ​ចាប់ផ្ដើមមានបញ្ហាជាមួយ​នឹង​វិបត្តិកូវីដ​១៩ អតិថិជន​គោល​ដៅ​​ដែលជាអ្នកទិញឡូត៍ក៏ចាប់ផ្ដើម​បាត់ចំណូល​ ដូច្នេះ ពួកគេ​មិនអាច​ទិញដីឡូត៍​បានទៀតនោះទេ ។ អ្នកអភិវឌ្ឍន៍​ដីឡូត៍មួយចំនួន​បានផ្ដល់សេវាកម្ម​បង់រំលស់​ដល់​អ្នកទិញ​ ដែលក្នុងមួយខែ​ប្រមាណ​ ១០​០ ​រហូតដល់ ៣០០​ដុល្លារតិចតួច តែ​នៅពេលដែលមានបញ្ហា​សេដ្ឋកិច្ចអ្នកទិញក៏បាត់បង់ចំណូល​ និងមិនអាច​ទិញ​ដីឡូត៍បានទៀត រហូតធ្វើឱ្យទីផ្សារ​ដីឡូត៍មានភាព​ថមថយ”

លោក ​ខូល័រ តាន់ អគ្គនាយកក្រុមហ៊ុន​យ៉ង់សៀ ដែលជា​អ្នកអភិវឌ្ឍន៍ដីឡូត៍ផងដែរនោះក៏បានបង្ហាញការ​ព្រួយ​បារម្ភចំពោះអនាគត​ទីផ្សារ​ដីឡូត៍​ស្របពេលអ្នកអភិវឌ្ឍន៍មួយចំនួនគិតគូរពីប្រាក់ចំណេញជា​ជាង​ស្ថិរភាព​នៃអាជីវកម្ម។

លោកបានបញ្ជាក់ថា ៖

“អ្នកអភិវឌ្ឍន៍ខ្លះ​ គាត់គិតតែពីប្រាក់ចំណេញ​ ដោយអភិវឌ្ឍដីឡូត៍​មិនគិត​ពី​គុ​ណ​​ភាព ដូចជាមិនបានគិតគូរពីហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវទឹក និងប្រព័ន្ធលូក្រោមដីជាដើម។ នៅពេ​ល​អ​តិ​ថិជ​ន​​​ទិញ​ដីឡូត៍នោះហើយ និងចង់សង់ផ្ទះរស់​នៅ​តែមិនមានប្រព័ន្ធទាំងនោះគឺពួកគាត់​ពិបាកណាស់ ​ហើ​យពួ​ក​គា​ត់​​ក៏​​នឹ​ង​​រាងចាល​ក្នុងការទិញដីឡូត៍សម្រាប់សង់ផ្ទះផងដែរ”

ដោយឡែក លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល(0GRA)​បានលើកឡើងថា ការអភិវឌ្ឍ​ដីឡូត៍ភាគច្រើនមិនបានជួយអ្វីដល់សង្គម​ច្រើននោះទេ ហើយគម្រោងដីឡូត៍​នេះដែរ​នឹង​ជួបបញ្ហា​នៅពេល​អនា​គ​ត​​ គឺពិបាកក្នុងការអភិវឌ្ឍ​ដោយសារអ្នកទិញដីឡូត៍​ទាំងនោះ​មិនមែនសុទ្ធតែមានជីវភាពដូចគ្នានោះឡើយ ខ្លះ​​នឹង​សង់​​ផ្ទះខ្ព​ស់ ខ្លះទៀតសង់ទាប ដែលធ្វើឱ្យមានសំណង់​មិនរៀបរយ​នៅក្នុងគម្រោងដីឡូត៍ទាំងនោះ  ​។​

ជាមួយគ្នានេះ លោក​បានលើក​ទឹកចិត្ត​ដល់អ្នកមានចំណូល​មធ្យ​ម ​ហើយចង់បានផ្ទះសមរម្យគួរទិញផ្ទះក្នុងបុរីជាជាងទិញដីឡូត៍ ហើយសង់​នៅពេលបន្ទាប់។ ម៉្យាងវិញទៀត ការទិញផ្ទះក្នុងបុរី​ ពួកគាត់នឹងមិនភ័យព្រួយពីបញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​ក្នុង និងក្រៅបុរីរបស់ខ្លួន ឬប្រព័ន្ធលូជាដើម ព្រោះបុរីគេបានគិតគូរ​រួចហើយ ហើយផ្ទះដែលគេ​សង់ជូន​អតិថិជន​នោះក៏មាន​របៀបរៀបរយ​ត្រឹមត្រូវ​ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង