ប្រេងឆៅអាចនឹងឡើងថ្លៃដល់ ១០០ ដុល្លារក្នុងមួយបារ៉ែនៅក្នុងឆ្នាំនេះ

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Markets Insider បានរាយការណ៍ថា​ នៅក្នុងឆ្នាំនេះ នឹងមានការធ្លាក់ចុះនៃទិន្នផលប្រេងរបស់រុស្ស៊ី ហើយការឡើងថ្លៃតម្លៃប្រេងឆៅជាសកល និងកំណើនតម្រូវការថាមពលរបស់ចិននឹងកើនឡើង ខណៈដែលទណ្ឌកម្មថ្មីរបស់ប្រទេសលោកខាងលិចប្រឆាំងនឹងទីក្រុងម៉ូស្គូកំពុងជាប់គាំង។

ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបលើផលិតផលប្រេងរបស់រុស្ស៊ីនឹងចូលជាធរមាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាការឆ្លើយតបទៅនឹងការឈ្លានពានទៅលើអ៊ុយក្រែន ហើយវានឹងប៉ះពាល់ដល់ផលិតផលប្រេងចម្រាញ់ដូចជាប្រេងម៉ាស៊ូតជាដើម។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ សហភាពអឺរ៉ុបបានហាមឃាត់ការនាំចូលប្រេងឆៅពីសមុទ្ររុស្ស៊ីដែលចាប់ផ្តើមតាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ និងការកំណត់តម្លៃប្រេងពីក្រុម G7 ក្នុងតម្លៃ ៦០ ដុល្លារក្នុងមួយបារ៉ែល។ វិធានការទាំងពីរនេះមានគោលបំណងបង្អាក់ប្រាក់ចំណូលពីនាំចេញរបស់រុស្ស៊ី ប៉ុន្តែនៅតែរក្សាការនាំចេញប្រេងឆៅរបស់រុស្ស៊ីឱ្យហូរចូលក្នុងទីផ្សារពិភពលោកដដែល ដើម្បីការពារពីវិបត្តិខ្វះការផ្គត់ផ្គង់។

ជាការឆ្លើយតបរុស្ស៊ីបានលើកឡើងថា ខ្លួននឹងកាត់បន្ថយការផលិតរហូតដល់ ៧០០ ០០០ បារ៉ែលក្នុងមួយថ្ងៃ ដើម្បីជាការសងសឹកវិញចំពោះការកំណត់តម្លៃពី G7។ ស្របពេលនេះដែលរុស្ស៊ីកំពុងបង្កើនបរិមាណការនាំចេញប្រេងរបស់ខ្លួនទៅកាន់ឥណ្ឌា និងចិន បើទោះបីជាខ្លួនកំពុងមានភាពតានតឹងផ្នែកនយោបាយជាមួយអឺរ៉ុប ដែលជាទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួនក៏ដោយ។ កាលពីខែធ្នូកន្លងទៅនេះ ទីក្រុងម៉ូស្គូបានបញ្ជូនប្រេងឆៅប្រហែល ៣ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់អាស៊ី ប៉ុន្តែការនាំចេញទៅកាន់ខាងអាស៊ីឥឡូវនេះមានភាពលំបាកជាងមុន ដោយសារការដាក់ទណ្ឌកម្មរបស់អឺរ៉ុបកាន់តែតឹងរ៉ឹងសម្រាប់ពាណិជ្ជកម្មក្នុងការស្វែងរកនាវាណា ដែលមានការធានារ៉ាប់រងគ្រប់គ្រាន់ក្នុងការដឹកជញ្ជូនប្រេងឆៅពីរុស្ស៊ី។

អ្នកវិភាគនៅ UBS Global Wealth Management លោក Giovanni Staunovo បាននិយាយថា ៖ ការហាមឃាត់របស់អឺរ៉ុបលើផលិតផលប្រេងឆៅរបស់រុស្ស៊ី នឹងនាំឱ្យផលិតកម្មរុស្ស៊ីធ្លាក់ចុះយ៉ាងហោចណាស់ ១ លានបារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ ២០២៣ នេះ ហើយរុស្ស៊ីអាចនឹងមានការលំបាកក្នុងការស្វែងរកទីផ្សារជំនួសផងដែរ។

យោងតាមក្រុមហ៊ុនថាមពល Rystad Energy បានបង្ហាញថា ហានិភ័យពីការធ្លាក់ចុះនៃផលិតកម្មប្រេងឆៅរបស់រុស្ស៊ីគឺកាន់តែធ្ងន់ធ្ងរនៅពាក់កណ្តាលឆ្នាំ ២០២២ ខណៈពេលដែលការផ្គត់ផ្គង់ជាសកលមានភាពតឹងតែង។ នៅក្នុងឆ្នាំ២០២៣ ​នេះតម្លៃប្រេងឆៅទំនងជានឹងឡើងថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែការផ្គត់ផ្គង់សកលនឹងធ្លាក់ចុះ និងការកើនឡើងនៃតម្រូវការរបស់ចិន។

ចាប់តាំងពីពាក់កណ្តាលខែធ្នូ តម្លៃប្រេងបានឡើងថ្លៃវិញបន្ទាប់ពីការធ្លាក់ចុះជាច្រើនខែ ដោយសារការផ្គត់ផ្គង់រងសម្ពាធ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើប្រេងឆៅរុស្ស៊ី និង ការកាត់បន្ថយផលិតកម្មពីរុស្ស៊ី។ ប្រេងឆៅម៉ាក Brent ដែលជាស្តង់ដារអន្តរជាតិបានឡើងថ្លៃជាង ១០ ភាគរយ ឬ ៨៣ ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យបញ្ជាក់ផងដែរថា ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបនឹងមកដល់នៅថ្ងៃទី ៥ ខែកុម្ភៈ ដែលជាការអនុវត្តដល់ការហាមឃាត់ផលិតផលរបស់រុស្ស៊ី។ អឺរ៉ុបងាកទៅរកផលិតផលអាមេរិកដែលមានតម្លៃថ្លៃជាង ប៉ុន្តែវានឹងរឹតតែធ្វើឲ្យអតិផរណាកើនឡើង និង ប៉ះពាល់ដល់សេដ្ឋកិច្ចសកលតែប៉ុណ្ណោះ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)