អ្នកជំនាញថា ការចាប់អនុវត្តមុខវិជ្ជាទេសចរណ៍ដល់សិស្សវិទ្យាល័យ គឺជាការបង្កើតធនធានមនុស្សឱ្យកាន់តែទូលំទូលាយ

ក្រសួងទេសចរណ៍បានចាប់ផ្តើមអនុវត្តកម្មវិធីសិក្សាមុខវិជ្ជាទេសចរណ៍​ដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៅថ្នាក់ទី ១០, ១១ និងទី១២ ជាការបន្ថែមពីលើមុខវិជ្ជាចំណេះដឹងទូទៅដែលមានស្រាប់ ខណៈនៅដំណាក់កាលដំបូង មានសាលាចំនួន៤កំពុងអនុវត្តកម្មវិធីសិក្សាជំនាញទេសចរណ៍នេះ។

នៅក្នុងកម្មវិធីសិក្សានេះ សិស្សនឹងទទួលបានការសិក្សាលើមុខវិជ្ជាសំខាន់ៗដូចជា សេវាកម្មម្ហូប​អាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ ផលិតកម្មម្ហូបអាហារ គេហកិច្ច ការីទេសចរណ៍ ការប្រើ​ប្រាស់កុំព្យូទ័រ បូករួម​នឹងចំណេះដឹងផ្សេងៗទៀត និងការអនុវត្តជាក់ស្ដែងផងដែរ។

ម្យ៉ាងទៀត ​សិស្សខ្លះ អាចមានឱកាសរកការងារធ្វើបណ្ដើរៗ បន្ទាប់ពីបានរៀនចេះដឹងហើយ ឬអាចនឹង​ទៅធ្វើការផ្ទាល់តែម្ដងបន្ទាប់ពីបញ្ចប់ការសិក្សា។ ក្រៅពីនេះ សិស្សានុសិស្សក៏អាចបន្តការសិក្សា​នៅ​សាកល​វិទ្យាល័យទៀតបាន ដោយសញ្ញា​​បត្រ​​​​មុខវិជ្ជាទេសចរណ៍នេះនឹងមានតម្លៃស្មើនឹង​សញ្ញា​បត្រមធ្យម​សិក្សាទុតិយភូមិ។

ពាក់ព័ន្ធនឹងការចាប់អនុវត្តថ្មីនេះ អ្នកជំនាញទេសចរណ៍បានយល់ស្របយ៉ាងពេញទំហឹង ដោយរំពឹង ថាសិស្សានុសិស្សនឹងអាចមានចំណេះដឹងផ្នែកទេសចរណ៍តាំងពីថ្នាក់វិទ្យាល័យតទៅ។

លោកជំទាវ ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍​ថា៖

“ទាំងនេះជាអ្វីដែលអាចជួយបំភ្លឺផ្លូវដល់សិស្សឱ្យស្គាល់ទេសចរណ៍ និងដឹងថាវិស័យនេះ​បានជួយ​អ្វីខ្លះដល់ជាតិយើង យ៉ាងហោចណាស់ឱ្យបានយល់ដឹងពីទេសចរណ៍តាំង​ពីថ្នាក់វិទ្យាល័យ​ឡើងទៅ”

លោកជំទាវបន្ថែមថា៖

“តាមរយៈការបង្រៀននេះ យើងអាចឱ្យគាត់យល់ដឹង ហើយបណ្ដុះគំនិត​ឱ្យគាត់ចេះស្រឡាញ់ធនធានធម្មជាតិ បរិស្ថាន ឱ្យពួកគាត់ឃើញនូវសក្កានុពលនៃធនធានធម្មជាតិ ប្រពៃណីវប្បធម៌ អ្វីដែលជារបស់យើងឱ្យបានច្រើន។ ជំនាញនេះមានសារៈសំខាន់ណាស់ ដោយកម្ពុជាយើងមាន​សក្កានុពល​ខ្លាំងលើវិស័យទេសចរណ៍ ដូច្នេះសិស្សត្រូវយល់ដឹងនឹងមានជំនាញ ដើម្បីអាចបម្រើ​សេវាកម្មបានដោយល្អទៅថ្ងៃមុខ”

ជារឿងកាន់តែសំខាន់ទៀត គឺការចាប់អនុវត្តនេះអាចជាជំហានមួយក្នុងការកសាងធនធានមនុស្ស វិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងផងដែរថា ការប្រកាសផ្សព្វផ្សាយ​កម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេស ផ្នែកទេសចរណ៍ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយ​ទៀតក្នុង​ប្រព័ន្ធបណ្តុះបណ្តាលជំនាញទេសចរណ៍ជាតិ។ នេះគឺការដាក់បញ្ចូលជាលើកទី១​នូវកម្មវិធីសិក្សា​ដល់កម្រិតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដែលនឹងផ្តល់នូវឱកាសឱ្យ​សិស្សា​នុសិស្សអាចចាប់​យកជំនាញទេសចរណ៍ទាំងនៅវ័យក្មេង និងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមាន​តម្លៃសមមូល​នឹងសញ្ញាបត្របាក់ឌុប។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា កម្មវិធីសិក្សានេះក៏នឹងផ្ដល់ជម្រើសការងារ និងជំនាញបន្ថែមទៀត​ដល់យុវជនកម្ពុជា​ក្នុងការចាប់យកជំនាញទេសចរណ៍ ទាំងសម្រាប់យុវជនជាប់ ឬធ្លាក់បាក់ឌុប ឬក៏យុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩។

គួរជម្រាបថា បច្ចុប្បន្ននេះ មានសាលាចំនួន៤ដែលកំពុងអនុវត្តកម្មវិធីសិក្សានេះ ក្នុងនោះរួមមាន៖ វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ខេត្តកំពង់ធំ វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប និងសាលាចំណេះទូទៅ និងបច្ចេកទេសឯកជន អេស៊ីធីរាជធានីភ្នំពេញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន