ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះបីស្ថិតនៅក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩ ក៏ដោយ កម្ពុជា និងថៃ បានបន្តខិតខំធ្វើការរួមគ្នាជំរុញទំនាក់ទំនងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អ និងជាទីមោទនភាព។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ក្នុងជំនួបជមួយលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្រោយបញ្ចប់បេសកកម្មការទូតកាលពីព្រឹកថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា កិច្ចទំនាក់ទំនង រវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងនាមជាប្រទេសជិតខាងគ្នា ក៏ដូចជាដៃគូពាណិជ្ជកម្មនៅតែមានភាពល្អប្រសើរបំផុត ជាមួយនឹងការរក្សាកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ការរក្សានូវកំណើនពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យនានាក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ១៩នេះ ក៏ដោយសារកិច្ចប្រឹងប្រែងរបស់មន្ត្រីនៃរាជរដ្ឋាភិបាលប្រទេសទាំងពីរ”
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ដែលបានខិតខំបំពេញបេសកកម្មការទូតធ្វើឱ្យប្រទេសទាំងពីរ មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ។
លោក ប៉ានយ៉ារ៉ាក់ ពុលថាប់ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានលើកបង្ហាញក្នុងកំឡុងពេល បានបំពេញបេសកកម្មការទូតនៅកម្ពុជានូវកិច្ចប្រឹងប្រែងរបស់លោក ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានាផងដែរ។ លោក បានជម្រាបជូនសម្តេចតេជោថា ពេលលោកមកបំពេញបេសកកម្មការទូតនៅកម្ពុជាកាលពីឆ្នាំ២០១៨ លោកបានប្តេជ្ញាថា នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់។
ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានដោយជោគជ័យ ហើយក្នុងនាមប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធបានដោយជោគជ័យ ដែលជាការឆ្លុះបង្ហាញឱ្យឃើញពីតួនាទីដ៏រឹងមាំរបស់កម្ពុជាក្នុងឆាកអន្តរជាតិ។
យោងតាមទិន្ន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ ទឹកប្រាក់សរុបនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅក្នុងឆ្នាំ២០២១ មានទំហំប្រមាណ ៧.៩៧ពាន់លានដុល្លារ កើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ២០២០ ដែលមានតម្លៃ ៧.២៣ពាន់លានដុល្លារ។
ការនាំចេញពីកម្ពុជាទៅថៃ ក្នុងឆ្នាំ២០២១ មានទឹកប្រាក់ប្រមាណ ៨៩៤លានដុល្លារ បានធ្លាក់ចុះ ២២% បើធៀបនឹងឆ្នាំ២០២០ ដែលមានទឹកប្រាក់ ១.១៥ពាន់លានដុល្លារ។ចំណែកការនាំចូលពីថៃមកកម្ពុជាវិញ បានកើនឡើង ១៦% ពីទឹកប្រាក់ ៦.១ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ដល់ ៧.១ពាន់លានដុល្លារនៅឆ្នាំ២០២១។
ទិន្នន័យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំនេះ ប្រទេសកម្ពុជា បាននាំចេញទំនិញនានាទៅកាន់ប្រទេសថៃ គិតជាតម្លៃទឹកប្រាក់ប្រមាណ ៥៥៩លានដុល្លារ កើនឡើង ៣៨,៣៦ភាគរយ ខណៈដែលប្រទេសថៃនាំចូលមកកម្ពុជាវិញ មានតម្លៃទឹកប្រាក់ ២.២២២លានដុល្លារ កើនឡើង ២៣,៨៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ទំនិញដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា រថយន្ត ប្រេងឥន្ធនៈ សម្ភារសំណង់ ជីកសិកម្ម ផលិតផលចំណីអាហារ និងគ្រឿងថែសម្ភស្សជាដើម។
ដោយឡែក ក្នុងរយៈ៧ខែ ឆ្នាំ២០២២នេះ កម្ពុជា និងថៃ បានបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានក្នុងតម្លៃទឹកប្រាក់ ២.៧៨១លានដុល្លារ ដោយបានកើនឡើង ២៦,៤៦ ភាគរយ ពីចំនួនទឹកប្រាក់ ២.១៩៩លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យអគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content