ភ្នំពេញ ៖ វិស័យអចលនអចលនទ្រព្យ និងវិស័យធនាគារមានទំនាក់ទំនងរវាងគ្នានឹងគ្នាដែលមិនអាចខ្វះបាន ជាពិសេសក្នុងបរិបទដែលវិស័យអចលនទ្រព្យរីកចម្រើនបានក្លាយជាចលករជំរុញឱ្យប្រតិបត្តិការនៃវិស័យធនាគារមានភាពមមាញឹកតាមរយៈការផ្ដល់កម្ចីសម្រាប់វិស័យអចលនទ្រព្យដែលជាតម្រូវការរបស់អតិថិជ ឬអ្នកវិនិយោគ។ ប៉ុន្តែសម្រាប់អតិថិជន ឬវិនិយោគិនថ្មោងថ្មីនៃវិស័យអចលនទ្រព្យដែលមានតម្រូវការកម្ចីពីធនាគារ ក៏ត្រូវតែមានការសិក្សាយ៉ាងលម្អិតទៅលើចំណុចសំខាន់មុននឹងសម្រេចខ្ចីឥណទានពីធនាគារយកមកប្រើប្រាស់។

លោក ង៉ូវ ប៊ុនថន ប្រធានផ្នែកឥណទាននៃធនាគារពាណិជ្ជឈីហ្វ បានឱ្យដឹងថា មុនពេលសម្រេចចិត្តស្វែងរកកម្ចីដើម្បីទិញអចលនទ្រព្យ អតិថិជនគួរតែគិតគូរឱ្យបានច្បាស់ពីចំណុចសំខាន់ៗមួយចំនួនជាមុនសិន ដើម្បីជៀសវាងហានិភ័យនៅពេលថ្ងៃក្រោយ ដោយក្នុងនោះអ្វីដែលសំខាន់គឺទាក់ទងនឹងទ្រព្យដែលត្រូវទិញនោះ ថាតើមានភាពស្របច្បាប់ហើយឬនៅនិងផ្ដល់ប្រយោជន៍អ្វីខ្លះត្រលប់មកវិញ។
លោកបន្តថា ៖
“ភាពស្របច្បាប់នៃអចលនទ្រព្យនោះគឺសំដៅលើដីធ្លី ដែលបម្រុងនឹងទិញនោះមានប្លង់រឹង ឬបណ្ណកម្មសិទ្ធិដែលចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយតំបន់ដែលអតិថិជនបម្រុងនឹងទិញដីធ្លីមានការអភិវឌ្ឍយ៉ាងណា មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជនផងដែរ”

លោកបន្តទៀតថា ៖
“ចំណុចមួយទៀតនោះ អតិថិជនត្រូវដឹងពីប្រាក់កម្ចី ថាតើគាត់ប្រើប្រាស់ប្រាក់កម្ចីទៅទិញអចលនទ្រព្យប្រភេទមួយណា ដូចជា កម្ចីទិញផ្ទះឬក៏កម្ចីទិញដី ហើយអតិថិជនក៏ត្រូវដឹងថា តើកម្ចីដែលគាត់បម្រុងនឹងយកនោះមានអត្រាការប្រាក់ប៉ុន្មាន ដែលស្របទៅនឹងលទ្ធភាពក្នុងការសង រួមជាមួយរយៈពេលនៃការសង់វិលត្រឡប់ផងដែរ ខណៈដែលបច្ចុប្បន្ននេះ យើងបានឃើញថាអតិថិជនដែលខ្ចីប្រាក់ពីធនាគារទៅទិញអចលនទ្រ្យមានបីប្រភេទ រួមមាន លំនៅដ្ឋានផ្ទាល់ដី ដែលជាប្រភេទអចលនទ្រព្យឈរនៅលេខរៀងទី១ និងទី២គឺកម្ចីសម្រាប់ទិញដីធ្លី ហើយទី៣ គឺការខ្ចីឥណទានសម្រាប់ទិញខុនដូ”
លោកឧកញ៉ា ហ៊ួត អៀងតុង អគ្គនាយកធនាគារហត្ថាបានលើកឡើងផងដែរថា ធនាគារហត្ថាក៏បានផ្ដល់កម្ចីដល់អតិថិជនសម្រាប់ទិញលំនៅឋាននិងអចលនទ្រព្យផ្សេងទៀតក្នុងទំហំច្រើនគួរសម ប៉ុន្តែធនាគារបានផ្ដោតទៅលើកសិកម្ម ពាណិជ្ជកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិកូវីដនាពេលកន្លងមក ដើម្បីផ្តល់ឱកាសដល់អតិថិជនអាចមានលទ្ធភាពបន្តដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀត ។
គួរបញ្ជាក់ផងដែរថា តាមរយៈរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជាបានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២នេះ កម្ចីសម្រាប់ទិញអចលនទ្រព្យបានកើនឡើងដល់ប្រមាណ៧ពាន់លានដុល្លារដែលកើនពីជាង៦,៤ពាន់លានដុល្លារអាមេរិកនៅដំណាច់ឆ្នាំ២០២១។ ភាគច្រើននៃកម្ចីក្នុងវិស័យអចលនទ្រព្យគឺ សម្រាប់ទិញផ្ទះដែលការចូលរួមពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការផ្ដល់កម្ចីនេះ បានចូលរួមសំខាន់ដល់ការរីកចម្រើនៃវិស័យអចលនទ្រព្យ ។ របាយការណ៍ដដែលនេះ បានបង្ហាញផងដែរថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២២នេះ ឥណទានលក្ខណៈបុគ្គលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុបានកើនឡើងជាង១២ពាន់លានដុល្លារ ក្នុងនោះដែរកម្ចីដែលបានផ្ដល់ទៅក្នុងវិស័យអចលនទ្រព្យគឺមានរហូតដល់៥៤ភាគរយ ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងជំរុញនាំចេញផលិតផលស្វាយចន្ទី និងម្រេច ដែលមានតម្លៃបន្ថែមខ្ពស់ទៅកាន់សហភាពអឺរ៉ុប
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 10/11/2026
ភ្នំពេញ ៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកទីផ្សារ និងការបំពេញតម្លៃបន្ថែមទៅលើរាល់ផលិតផលកសិកម្ម ក្រសួងចំនួន ៣ និងស្ថាប័នពាក់ព័ន្ធបានចាប់ដៃសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធ្វើយ៉ាងណាបង្កើនការផលិត ពង្រឹងគុណភាព មានរសជាតិឆ្ងាញ់ ព្រមទាំងការវេចខ្ចប់ដែលមានលក្ខណៈស្តង់ដារ អាចបំពេញតម្លៃបន្ថែម ជាពិសេស ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០

ក្នុងត្រីមាសទី៣ តម្លៃជួញដូរភាគហ៊ុននៅកម្ពុជាកើនឡើងជិត ៥ដង មានទំហំជិត ១លានដុល្លារក្នុងមួយថ្ងៃ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, ហិរញ្ញវត្ថុ
• 06/11/2026
ភ្នំពេញ ៖ សកម្មភាពជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បានស្ទុះកើនឡើងខ្លាំង ដោយតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ មានការកើនឡើងដល់ ៣.៣ ពាន់លានរៀល (ប្រមាណ ០.៨ លានដុល្លារអាមេរិក) ឬកើនឡើងប្រមាណជិត ៥ដង បើធៀបនឹងតម្លៃជួញដូរជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ៦ ត្រីមាសមុន ពោលគឺត្រីមាសទី ១





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content