ជើងហោះហើរត្រង់ សៀមរាប-សិនជិន កាន់តែទាក់ទាញទេសចរ និងវិនិយោគិនចិន ចូលមកកាន់ខេត្តសៀមរាប

ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia កាលពីចុងសប្តាហ៍កន្លងទៅនេះ បានបើកជើងហោះហើរត្រង់ជាលើកដំបូង​ពីខេត្តសៀមរាប ភាគពាយ័ព្យនៃប្រទេសកម្ពុជា ទៅកាន់ទីក្រុងសិនជិន ភាគខាងត្បូងនៃប្រទេសចិន។ នេះជាព្រឹត្តិការណ៍នៃការសម្ពោធធជើងហោះហើរត្រង់លើកដំបូងរវាងរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងទីក្រុងសិនជិន ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗទាំងបួនរបស់ប្រទេសចិន (ទីក្រុងប៉េកាំង ទីក្រុងសៀងហៃ ទីក្រុងក្វាងចូវ និង ទីក្រុងសិនជិន)។

ការបន្ថែមជើងហោះហើរថ្មីនេះនឹងផ្តល់ជាជម្រើសកាន់តែងាយស្រួលសម្រាប់អ្នករស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិន ដោយអាចហោះហើរចូលមកកាន់ខេត្តសៀមរាប ចេញ​ទៅវិញតាមរាជធានីភ្នំពេញ ឬចូលមករាជធានីភ្នំពេញ និងចេញទៅវិញតាមខេត្តសៀមរាប ដែលជួយកាត់បន្ថយការធ្វើដំណើរ សន្សំសំចៃពេលវេលាបានយ៉ាងតិចមួយថ្ងៃ និងបង្កើនបទពិសោធន៍សំរាប់ការធ្វើដំណើរឱ្យកាន់តែប្រសើរឡើង ខណៈដែលក្នុងពេលបច្ចុប្បន្ននេះ មានភ្នាក់ងារទេសចរជាច្រើននៅក្នុងតំបន់ខាងលើបានបញ្ចេញលក់ផលិតផលទេសចរថ្មីមួយនេះ ស្ថិតក្នុងយុទ្ធនាការ  “នាំយកទេសចរ ១០០០ នាក់ពីទីក្រុងក្វាងចូវ និងទីក្រុងសិនជិន ធ្វើដំណើរកំសាន្តមកកាន់ពីរតំបន់រួមគ្នានៃប្រទេសកម្ពុជា គឺ រាជធានីភ្នំពេញ និងខេត្តសៀមរាប” ។

គួររំលឹកថា៖ នាវេលាម៉ោង៧ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ជើងយន្តហោះហើរលេខ K៦៩២៩ របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលបានត្រលប់មកពីទីក្រុងសិនជិន ប្រទេសចិន បានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ ដោយផ្ទុកអ្នកដំណើរពេញមួយយន្តហោះ ។ នៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏បានរៀបចំការបាញ់ទឹកដើម្បីអបអរទទួលស្វាគមន៍ជើង​ហោះ​ហើរដំបូងនេះផងដែរ ។

ពិធីស្វាគមន៍ទទួលជើងហោះហើរថ្មីប្រារព្វឡើងនៅពីរទីតាំងផ្សេងគ្នា គឺខេត្តសៀមរាប ប្រទេសកម្ពុជា និងទីក្រុងសិនជិន ប្រទេសចិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសកម្ពុជា និងចិន រួមមាន ឯកឧត្តម ជា អូន រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា, ឯកឧត្តម ង៉ូវ សេងកាក់​ អភិបាលរងខេត្តសៀមរាប, លោកជំទាវ សឿង រដ្ឋចាវី ​ឯកអគ្គរាជទូតវិសាមញ្ញ​ និងពេញសមត្ថ​ភា​ព​ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន, លោក Zhang Zhaoxin តំណាងការិយាល័យអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំកម្ពុជា, ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងការិយាល័យតំណាងផ្សេងៗរបស់ទីក្រុងសិនជិន មានដូចជា​ ការិយាល័យដឹកជញ្ជូន វប្បធម៌ វិទ្យុ ទូរទស្សន៍ ទេសចរ និងកីឡា និង ការិយាល័យកិច្ចការបរទេស ។ ក្រុមថ្នាក់ដឹកនាំទាំងអស់បានចូលរួមអបអរចំពោះក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ហើយជូនពរដល់អ្នកដំណើរទាំងអស់ធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព ។

ជើងហោះហើរត្រង់នេះ ដំណើរការរៀងរាល់សប្តាហ៍ដោយប្រើប្រាស់យន្តហោះប្រភេទ អ៊ែរប៊ើស អេ៣២០ឬ អេ៣២១ (Airbus A320/A321)។ ការចេញដំណើរពីខេត្តសៀមរាបទៅទីក្រុងសិនជិនជារៀងរាល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ២១:៣០ នាទីយប់ និងត្រឡប់ពីក្រុងសិនជិនមកខេត្តសៀមរាបវិញ នៅម៉ោង ០៦:២០ ព្រឹកថ្ងៃសុក្រ។ ការធ្វើដំណើរចំណាយពេលហោះហើរប្រមាណជា ២ម៉ោងកន្លះ ក្នុងមួយជើង និងក្រុមហ៊ុនផ្តល់ជូននូវសេវាកម្មពីរប្រភេទជូនអ្នកដំណើរដោយរួមមាន ថ្នាក់ធុរកិច្ច (Business class) និង ថ្នាក់ធម្មតា (Economy class)​។

លោក Zhan David អនុប្រធានក្រុមប្រឹក្សាភិបាលនិងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា បានថ្លែងថា៖ “ថ្ងៃទី១៩ ខែកក្កដា គឺជាខួបលើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ការចាប់ផ្តើមជើងហោះហើរត្រង់ថ្មីមួយនេះអាចសំរេចទៅបាន ដោយសារមានការសហការណ៍យ៉ាងពេញលេញពីក្រុមហ៊ុន Shenzhen Airport Group និងក្រុមហ៊ុន Yunnan Air Investment (Cambodia) Airport Management Co., Ltd. ហើយវាបានចូលរួមក្នុងការបំពេញបន្ថែមនូវចន្លោះទីផ្សារសម្រាប់ជើងហោះហើរត្រង់រវាងខេត្តសៀមរាប ទៅកាន់ទីក្រុងមួយក្នុងចំណោមទីក្រុងលំដាប់ធំៗទាំងបួនរបស់ប្រទេសចិន​ លើសពីនេះវាមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីតំបន់សេដ្ឋកិច្ចពិសេសនៃឈូងសមុទ្រ (Greater Bay Area) របស់ប្រទេសចិននោះទេ ប៉ុន្តែវានឹងជួយទាក់ទាញឱ្យភ្ញៀវទេសចរអឺរ៉ុប និងអាមេរិកមួយចំនួនធំ ដែលកំពុងស្ថិតនៅក្នុងខេត្តសៀមរាប អាចបន្តដំណើរទៅកាន់ប្រទេសចិនផងដែរ។​ នេះគឺជាជំហានដ៏រឹងមាំដើម្បីឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យថ្មីដែលបានកំណត់ដោយថ្នាក់ដឹកនាំប្រទេសទាំងពីរកាលពីខែមេសាកន្លងទៅ “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលជាគំនិតផ្តួចផ្តើមរួមគ្នាមួយរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ដើម្បីជំរុញវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា​ ក្នុងចំណងកិច្ចសហប្រតិបត្តិការដែលមានអាយុកាល ៦៧ ឆ្នាំ”៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *