Donald Trump បង្ហើបថា នឹងធ្វើដំណើរ​​ទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួបនឹងប្រធានាធិបតី Xi Jinping

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump ​បានបង្ហើបអំពីគោលបំណង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ​បន្ទាប់​ពី​មានការសន្ទនាជាមួយនឹងប្រធានាធិបតីចិន Xi Jinping តាម​ទូរស័ព្ទ។

Trump បានបង្ហោះនៅលើបណ្តាញសង្គមថា ៖

«ការសន្ទនារយៈពេលមួយម៉ោងកន្លះបានផ្តោតលើពាណិជ្ជកម្មជាចម្បង ហើយមានលទ្ធផលជាវិជ្ជមានសម្រាប់ប្រទេសទាំងពីរ។ គាត់ (Xi Jinping) បានអញ្ជើញខ្ញុំទៅប្រទេសចិន ហើយខ្ញុំបានអញ្ជើញគាត់មកទីនេះ។ ពួកយើងទាំងពីរនាក់បានទទួលយកការអញ្ជើញទៅវិញទៅមក ហើយខ្ញុំនឹងទៅទីនោះជាមួយស្រ្តីទីមួយនៅពេលណាមួយ ហើយសង្ឃឹមថា គាត់នឹងមកទីនេះជាមួយស្ត្រីទីមួយនៃប្រទេសចិន»។

យ៉ាងណាមិញ ដំណើរទស្សនកិច្ចនេះមិនទាន់បានបញ្ជាក់ពីពេលវលាច្បាស់លាស់នោះទេ។ នេះគឺជាការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំមហាអំណាចទាំងពីរលើកទីមួយ បើគិតចាប់តាំងពី Trump បានចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំងតាំងពីក្នុងអំឡុងខែកុម្ភៈ។ ​

យោងតាមសារព័ត៌មានរដ្ឋរបស់ចិន Xinhua បានឲ្យដឹងថា តាមរយៈកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ ប្រធានាធិបតីចិន Xi ជំរុញឲ្យ Trump គួរតែដកចេញនូវវិធានការដែលប្រឆាំងនឹងប្រទេសចិន ហើយចិនតែងតែរក្សាការសន្យារបស់ខ្លួនចាប់តាំងពីការឯកភាពគ្នានៅទីក្រុងហ្សឺណែវ។ នៅឯកិច្ចប្រជុំនៅទីក្រុងហ្សឺណែវកាលពីខែឧសភា មហាអំណាចទាំងពីរបានព្រមព្រៀងគ្នាបន្ថយសម្ពាធពាណិជ្ជកម្មសម្រាប់រយៈពេលខ្លី ៩០ ថ្ងៃ ដោយអាម៉េរិកបានទម្លាក់ពន្ធលើទំនិញពីប្រទេសចិនពី ១៤៥% មកត្រឹម ៣០% ខណៈដែលចិនបន្ទាបពន្ធលើទំនិញនាំចូលពីអាម៉េរិក​ពី ១២៥% មកត្រឹម ១០%។ លើសពីនេះ Xi សង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិកគួរតែដោះស្រាយបញ្ហាកោះតៃវ៉ាន់ដោយប្រយ័ត្នប្រយែង ចៀសវាងពួកគេផ្តាច់ខ្លួនដោយឯករាជ្យ ដែលអាចអូសទាញចិន និងសហរដ្ឋអាម៉េរិកឱ្យចូលទៅក្នុងស្ថានភាពជម្លោះដ៏គ្រោះថ្នាក់ និងការប្រឈមមុខគ្នា។

ការសន្ទនាតាមទូរស័ព្ទនេះកើតឡើងបន្ទាប់ពីភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើកិច្ចព្រមព្រៀងកាត់បន្ថយសម្ពាធពាណិជ្ជកម្មរយៈពេល ៩០ ថ្ងៃ ដែលបានព្រមព្រៀងគ្នានៅទីក្រុងហ្សឺណែវ។ អាម៉េរិកបានចោទប្រកាន់ថា ចិនមិនបានដកចេញរបាំងពាណិជ្ជកម្មមិនមែនពន្ធដូចដែលបានព្រមព្រៀងគ្នានោះទេ។ ពួកគេរំពឹងថា ចិននឹងបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញសារធាតុរ៉ែកម្រទាំងនោះ ដែលជាផ្នែកសំខាន់ក្នុងការផលិតចាប់តាំងពីគ្រឿងអេឡិចត្រូនិក ទូរស័ព្ទ និងរថយន្តអគ្គិសនី រហូតដល់សព្វាវុធធំៗ ដូចជា យន្តហោះចម្បាំង F-35 និងប្រព័ន្ធមីស៊ីលជាដើម។ យ៉ាងណាមិញ ចិនមិនបានដកការរឹតបន្តឹងនេះទេ ដែលបណ្តាលឱ្យរដ្ឋបាល Trump មិនសប្បាយចិត្ត។ ជាការឆ្លើយតប ទីក្រុងប៉េកាំងបានចោទប្រកាន់វិញថា អាម៉េរិកបានរំលោភលើកិច្ចព្រមព្រៀងរួមមានការបញ្ឈប់ការលក់កម្មវិធីរចនាបន្ទះឈីបទៅឱ្យក្រុមហ៊ុនចិន, ការព្រមានប្រឆាំងមិនឲ្យប្រើប្រាស់បន្ទះឈីបដែលផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei, និងការលុបចោលទិដ្ឋាការសម្រាប់និស្សិតចិន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *