ភ្នំពេញ៖ ក្រុមការងារផ្នែកឯកជន ក្រុម “គ” ដែលជាផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈម និងលើកជាសំណូមពរ។ កិច្ចប្រជុំនេះដឹកនាំដោយ ឧកញ៉ា តែ តាំងប៉ សហប្រធានក្រុមការងារ “គ” ផ្នែកឯកជន ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងតំណាងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, តំណាងសមាគមសម្ព័ន្ធវិនិយោគិនកម្ពុជា, តំណាងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងអ្នកសមាជិក សមាជិកនៃក្រុមការងារ “គ” ជាច្រើនទៀតផងដែរ។

យោងតាមប្រភពសភាពាណិជ្ជកម្មកម្ពុជា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមចាស់ ក៏ដូចជាបន្តលើកឡើងនូវបញ្ហាប្រឈមរបស់ផ្នែកឯកជនពាក់ព័ន្ធថ្មីៗបន្ថែមទៀតទាក់ទងនឹងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ដើម្បីដាក់សំណើ និងបញ្ហាប្រឈមទាំងនោះស្នើសុំការឆ្លើយតប និងដោះស្រាយពីសំណាក់ដៃគូ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវតន៍ នាពេលឆាប់ៗខាងមុខនេះ។
អង្គប្រជុំបានដំណើរការពិនិត្យ ពិភាក្សា និងលើកឡើងនូវបញ្ហាប្រឈមចាស់ និងថ្មីមួយចំនួនរួមមាន៖ ១. បញ្ហាស្តុកទំនិញនៅកំពង់ផែ , ២, បញ្ហាថ្លៃឡូតិ៍កុងតឺន័រ, ៣, ការប្រកួតប្រជែងមិនស្នើភាពគ្នាក្នុងអាជីវកម្ម , ៤. ការចុះបញ្ជីផលិតផលរបស់សហគ្រាសធុនតូច និងមធ្យម, ៥. ការប្រើប្រាស់ និងផ្តល់សេវាកម្មឧបករណ៍មាត្រាសាស្រ្ត, ៦. ការស្នើសុំ CO រួមនឹងបញ្ហាប្រឈមមួយចំនួនផ្សេងទៀតផងដែរ៕

ជាលទ្ធផលក្រោយបញ្ចប់កិច្ចប្រជុំយ៉ាងផុលផុសនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល សមាសភាពដែលពាក់ព័ន្ធបានបង្ហាញពីក្ដីសាទរ និងរីករាយ ជាមួយកិច្ចប្រជុំនេះក្រោមបរិយាកាសយោគយល់គ្នា និងលទ្ធផលជាផ្លែផ្កាមួយចំនួនគួរឱ្យកត់សម្គាល់ ជាពិសេសបានដោះស្រាយនូវបញ្ហាសំខាន់ៗដែលជាការចង់បានរបស់ម្ចាស់សហគ្រាសផងដែរ៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content