អំឡុងពេលមានវិបត្តិសកល ការអភិវឌ្ឍ និងពង្រឹងជំនាញវិជ្ជាជីវៈគឺជាអាវក្រោះដើម្បីបង្ការបញ្ហាហិរញ្ញវត្ថុ

ស្ថិតក្នុងស្ថានភាពដែលពិភពលោកកំពុងរួមរឹតទៅដោយបញ្ហាគ្រប់ទីកន្លែងនោះ វិបត្តិសកលក៏បាន និងកំពុងរីករាលដាលនៅតាមតំបន់ជាច្រើនដូចគ្នាដែរ។ វិបត្តិកូវីដតាំងតែពីឆ្នាំ២០២១ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកធ្ងន់ធ្ងរបន្ថែមជាមួយនឹងវិបត្តិនៅអ៊ុយក្រែនឆ្នាំ២០២២ ព្រមទាំងបញ្ហាតូចធំជាច្រើនទៀតក្នុងឆ្នាំនេះ បានរុញច្រានពិភពលោកធ្លាក់ចូលទៅក្នុងវិបតិ្តកាន់តែជ្រៅមិនអាចជៀសរួចឡើយ។ ទោះបីជាយ៉ាងណាក្តី វិបត្តិសកលនឹងមិនអាចកើតឡើងជារៀងរហូតនោះទេ ប៉ុន្តែក្នុងអំឡុងពេលនេះ ផលវិបាកជាច្រើននឹងធ្វើឲ្យមនុស្សគ្រប់គ្នាអាចនឹងទទួលបានបទពិសោធ ជាពិសេសបញ្ហាហិរញ្ញវត្ថុតែម្តង។

អំឡុងពេលដែលវិបត្តិសកលកំពុងរីករាលដាល អ្នកជំនាញជាច្រើនបានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្លាំងទៅលើការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាពិសេសការចំណាយដែលមិនចាំបាច់ និងការថែរក្សាកញ្ចប់ថវិកាបម្រុងទុកជាបន្ទាន់ជាដើម។

ទោះបីជាយ៉ាងណាក្តី ក្នុងចំណោមវិធីសាស្ត្រត្រៀមទុកជាមុនទាំងនោះ អ្នកជំនាញបរទេសជាច្រើនក៏បានក្រើនរំលឹកមនុស្សភាគច្រើនមិនត្រូវបោះបង់ពេលវេលាចោលឡើយដើម្បីប្រឹងប្រែងអភិវឌ្ឍខ្លួនបន្ថែមទៀត ដោយផ្តោតទៅលើការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ក៏ដូចជាការពង្រីងវិជ្ជាជីវៈរបស់ខ្លួនដែលមានស្រាប់ផងធ្វើយ៉ាងណាអាចធានាបាននូវការប្រកួតប្រជែងទីផ្សារការងារដែលច្បាស់ណាស់វានឹងមានភាពកាន់តែចង្អៀតឡើងៗក្នុងពេលដែលវិបត្តិសកលចាប់ផ្តើមធ្វើទុក្ខ និងអូសបន្លាយ។

ក្រុមអ្នកជំនាញបានពន្យល់ថា ការអភិវឌ្ឍ និងពង្រឹងសមត្ថភាពវិជ្ជាជីវៈបានផ្តល់អត្ថប្រយោជន៍ទាំងបុគ្គលផ្ទាល់ខ្លួន និងទៅដល់អាជីវកម្មព្រមទាំងសេដ្ឋកិច្ចរបស់សង្គមជាតិទាំងមូលផងដែរ។ វិស័យរដ្ឋ និងឯកជន គួរតែផ្តោតទៅលើការកិច្ចការងារនេះជាជាងការកាត់បន្ថយចំនួនបុគ្គលិក ដើម្បីរំដោះបញ្ហាហិរញ្ញវត្ថុដោយការពិចារណាកាត់បន្ថយប្រាក់កម្រៃ និងបង្កើនផលិតភាពឲ្យបានច្រើនជាងមុនវិញ ពីព្រោះថាវាគឺជាត្រៀមខ្លួនបានយ៉ាងល្អបំផុតនៅពេលដែលស្ថានភាពវិបត្តិនឹងត្រឡប់មកល្អប្រសើរវិញភ្លាមៗ។

សម្រាប់អ្នកដឹកនាំដែលមានទស្សនៈវែងឆ្ងាយ យុទ្ធសាស្ត្រនេះនឹងក្លាយទៅជាអត្ថប្រយោជន៍មិនអាចគណនាបានឡើយសម្រាប់អនាគតរបស់អង្គភាព និងសង្គមជាតិរបស់ពួកគេ ពីព្រោះថាមិនត្រឹមតែអាចរក្សាប្រតិបត្តិការអាជីវកម្ម និងថែរក្សាចំនួនការងារនោះទេ វាថែមទាំងអាចជួយបង្កើនជំនាញក្នុងទីផ្សារផ្សេងៗដែលកំពុងមានតំរូវការ និងអាចជួយឲ្យវិស័យរដ្ឋ និងឯកជនអាចបត់បែនបានគ្រប់កាលៈទេសៈដើម្បីជំនះលើការប្រកួតប្រជែង និងទាញរកប្រាក់ចំណូលក្នុងពេលវេលាដ៏លំបាកបំផុតណាមួយ។

សម្រាប់បុគ្គលផ្ទាល់ខ្លួនវិញ ការបង្កើនសមត្ថភាពខ្លួនឯងលើជំនាញវិជ្ជាជីវៈ គឺជាការបង្កើតឱកាសក្នុងការបង្កើនប្រាក់ចំណូល និងដើម្បីរំដោះខ្លួនចេញពីបញ្ហាហិរញ្ញវត្ថុក្នុងករណីដែលពួកគេអាចនឹងបាត់បង់ការងារ ឬប្រភពចំណូលណាមួយដោយជំនួសមកវិញនូវប្រភពចំណូលថ្មីផ្សេងវិញ។ គួរឲ្យដឹងដែរថា កម្ពុជាបច្ចុប្បន្នកំពុងដំណើរការផ្តល់ឱកាសហ្វឹកហាត់ជំនាញវិជ្ជាជិវៈយ៉ាងច្រើននៅតាមសាលារៀន ស្ថាប័នរដ្ឋទាំងធំ និងតូចដោយមិនមានការគិតគូរថ្លៃសិក្សាឡើយ ដូចជានៅក្រសួងទេសចរណ៍ និងក្រសួងការងារជាដើម ដែលវាគឺជាសញ្ញាដ៏ល្អមួយបញ្ជាក់ថាយើងនឹងអាចបង្កើនភាពធន និងជាការសាងរបាំងដ៏រឹងម៉ាំមួយប្រៀបដូចជាអាវក្រោះក្នុងពេលវេលានៃវិបត្តិជាសកល៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាបរហូតដល់ដំណាច់ឆ្នាំ២០២៦

អាម៉េរិក កំពុងចោទមហាអំណាចចិនថា កំពុងជ្រៀតជ្រែកអធិបតេយ្យនៃផែយុទ្ធសាស្ត្ររបស់ប្រទេសប៉េរូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

សហរដ្ឋអាម៉េរិក បានចោទមហាអំណាចចិន កំពុងព្យាយាមលួចយកអធិបតេយ្យភាពនៃផែសមុទ្រទឹកជ្រៅដ៏សំខាន់មួយប្រទេសប៉េរូ ដែលមានឈ្មោះថា Chancay

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/02/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ

មេដឹកនាំបារាំង និងឥណ្ឌា ជួបពិភាក្សាគ្នាពង្រឹងទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅទីក្រុងបុមបៃសម្រាប់កិច្ចពិភាក្សាទ្វេភាគីក្នុងគោលបំណងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ខណៈដែលប្រទេសទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធចំពេលមានភាពមិនប្រាកដប្រជាជាសកល និងបញ្ហាភូមិសាស្ត្រនយោបាយ

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFADនិងកម្មវិធី ASPIRE-AT កំពុងជួយគាំទ្រដល់ផលិតភាពកសិករនៅជនបទក្នុងប្រទេសកម្ពុជា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី