អន្តរជាតិ ៖ សេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាលនឹងត្រឡប់ទៅរកកំណើនយឺតនៅឆ្នាំ២០២៣។ នេះបើតាមធនាគារពិភពលោក កាលពីថ្ងៃអង្គារ ទី៤ ខែតុលា ដោយបានព្រមានថាការកាត់ផ្តាច់ថាមពលពីរុស្ស៊ីទៅកាន់អឺរ៉ុបនឹងធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំក្រោយ។

តាមរយៈការព្យាករសេដ្ឋកិច្ច ដែលទើបបានធ្វើបច្ចុប្បន្នភាព ធនាគារពិភពលោកបានរកឃើញថា GDP ជារួមនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីកណ្តាល នឹងចយចុះ ០.២%ក្នុងឆ្នាំ២០២២ ហើយនឹងកើនឡើង ០.៣% នៅឆ្នាំ២០២៣។ កំណើនយឺតនៃសេដ្ឋកិច្ច គឺដោយសារតែឥទ្ធិពលពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ការព្យាករសម្រាប់ឆ្នាំ២០២២នេះ មានភាពប្រសើរជាងការព្យាករ កាលពីមិថុនាកន្លងទៅ ដែលកាលពីពេលនោះធនាគារពិភពលោកបានមើលឃើញនូវការធ្លាក់ចុះ ២.៩%នៃGDP សម្រាប់ប្រទេសក្នុងតំបន់ ដែលរួមមាន អ៊ុយក្រែន ប៉ូឡូញ រុស្ស៊ី ទួរគី និងប្រទេសជុំវិញ។ ការព្យាករនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពធន់ និងកំណើនល្អប្រសើរជាងការរំពឹងទុកតាមបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ បូករួមនឹងការបន្តកម្មវិធីជំរុញសេដ្ឋកិច្ចនៅក្រោយកូវីដ-១៩ តាមប្រទេសមួយចំនួន។

ធនាគារពិភពលោកបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា សម្រាប់បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែននឹងធ្លាក់ចុះ ៣៥%នៅឆ្នាំ២០២២។ តួលេខនេះ មានភាពប្រសើរជាងបន្តិចធៀបនឹងការព្យាករ កាលពីដើមឆ្នាំ ដែលថាសេដ្ឋកិច្ចរបស់អ៊ុយក្រែននឹងធ្លាក់ចុះ ៤៥%។ សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន បានគ្រាំគ្រា ដោយការបំផ្លិចបំផ្លាញលើសមត្ថភាពផលិត ការខូចខាតដីកសិកម្ម និងការថយចុះនៃកម្លាំងពលកម្ម ដោយសារការផ្លាស់ទីលំនៅរបស់ប្រជាជនជាង ១៤លាននាក់។
លោកស្រី Anna Bjerde អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អឺរ៉ុប និងអាស៊ីកណ្តាល បានថ្លែងតាមរយៈសេចក្តីថ្លែងការណ៍មួយថា “អ៊ុយក្រែននៅតែបន្តត្រូវការជំនួយផ្នែកហិរញ្ញវត្ថុដ៏សម្បើម ខណៈដែលសង្រ្គាមមិនទាន់បញ្ចប់។ ហិរញ្ញវត្ថុនឹងត្រូវប្រើសម្រាប់ការស្តារ និងការកសាងឡើងវិញគម្រោងនានា ដែល អាចចាប់ផ្តើមឡើងវិញភ្លាមៗ។”
យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះដោយធនាគារពិភពលោក ប្រទេសអ៊ុយក្រែនត្រូវស្តារ និងកសាងឡើងទាំងផ្នែកសង្គម ផលិតភាព និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលអាចចំណាយទឹកប្រាក់យ៉ាងហោចណាស់ ៣៤៩ប៊ីលានដុល្លារ ពោលគឺច្រើនជាង ១.៥ដងនៃទំហំ GDP របស់អ៊ុយក្រែនក្នុងឆ្នាំ២០២១។
ធនាគារពិភពលោកក៏បានព្យាករថាសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ីនឹងធ្លាក់ចុះ ៤.៥%នៅឆ្នាំ២០២២ ខណៈដែល ការព្យាករ កាលពីមិថុនា គឺថយចុះ ៨.៩%។ ដោយឡែកចំពោះសេដ្ឋកិច្ចរបស់រុស្ស៊ី នៅឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងធ្លាក់ចុះ ៣.៦%។
ចំពោះសេដ្ឋកិច្ចរបស់ប្រទេសទួរគីត្រូវបានគេរំពឹងថានឹងកើនឡើង ៤.៧%ក្នុងឆ្នាំ២០២២នេះ ខណៈការព្យាករ កាលពីខែមិថុនាមានកំណើនតែ ២.៣%។ សម្រាប់ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចរបស់ទួរគី២.៧%។
នៅក្នុងកំណត់សម្គាល់ដាច់ដោយឡែកមួយទៀតស្តីពីផលប៉ះពាល់នៃវិបត្តិថាមពលពិភពលោក ធនាគារពិភពលោកបានលើកឡើង ការបន្ថយបរិមាណផ្គត់ផ្គង់ថាមពលដល់សហភាពអឺរ៉ុបអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអឺរ៉ុប និងអាស៊ីកណ្តាល ដែលជារួមអាចនឹងធ្លាក់ ១.២%៕ ដោយ CPA/YAN AN

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content