ឯកឧត្តម ឌិត ទីណា ប្ដេជ្ញាប្រែក្លាយកសិកម្មកម្ពុជាឱ្យ​ទៅ​​ជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកប​ដោយ​ប​រិយា​ប​ន្ន និ​​ងមាននិរន្តរភាព

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា ក្នុងឱកា​សទ​ទួល​មុខ​តំ​ណែ​ង​ជា​រ​ដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​​ប្ដេជ្ញាប្រែក្លាយកសិកម្មកម្ពុជាឱ្យ​ទៅ​​ជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកប​ដោយ​ប​រិយា​ប​ន្ន និ​​ងមាននិរន្តរភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រ​យោជន៍ពិត​ប្រាក​ដ​រ​ប​ស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។

ឯកឧត្តម រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឌិត ទីណា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ​២​០​២​២ បានបង្ហាញពីឆន្ទៈ និងប្តេជ្ញា​​ដោះ​ស្រា​យ​បញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែមសម្រាប់​ផ​លិ​ត​ផ​ល​ក​សិ​ក​ម្ម​​ តា​ម​រយៈការខិតខំប្រឹងប្រែងរួមជា​មួយ​ថ្នាក់ដឹកនាំ និងមន្រ្តី​គ្រប់លំដា​ប់ថ្នា​ក់នៃ​ក្រសួ​ងក​សិក​ម្ម​ ​ព្រ​ម​ទាំ​ងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ​ និងដោះស្រាយ​បញ្ហា​ប្រឈ​ម​ជូ​ន​ប្រ​ជា​​ព​ល​រ​ដ្ឋ ជាពិសេសក្នុងពេលដែលប្រជាពលរ​ដ្ឋកំពុងរងផ​លប៉ះពា​ល់ដោយ​សារ​តែទឹ​ក​ជំ​ន​ន់​។

ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា ៖

“ការបម្រើ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ​គឺ​ធានា​កំណើន​ផលិតផល​របស់​កសិករ​ ​និង​តម្លៃ​នៅ​លើ​ទី​ផ្សារ ខណៈដែលវិ​ស័យ​កសិកម្ម​ ​គឺជា​​វិ​ស័យដ៏សំខាន់បំផុត​សម្រាប់​ខឿន​សេដ្ឋកិច្ចកម្ពុជា”

សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការក្នុងនាមជារដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ងនេសាទថ្មី កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ២​០​២២ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអគ្គ​ប​ណ្ឌិ​​​ត​សភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនា​យ​ក​រដ្ឋមន្ត្រី រដ្ឋម​ន្ត្រី​ក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ​ទី​ស្ដី​កា​រ​ក្រសួងកសិកម្ម។

ឯកឧត្តម ឌិត ទីណា ត្រូវបានរដ្ឋសភា​ជាតិ នីតិកាលទី៦ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមសំណើដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីថ្មីបានលើកឡើង​ថា​ ​អ្វី​ដែល​សំខាន់​នោះ​ ​គឺ​បន្ត​អនុវត្ត​គោល​នយោបាយ​ ​ផែនការ​ ​យុទ្ធសាស្ត្រ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់​ទី​៤​ ​និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិ​ស័យកសិកម្ម​ឆ្នាំ​២​០​២​២​ ​ដល់​ឆ្នាំ​២​០​៣​០​ ​ដើម្បី​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ ​លើក​ក​ម្ពស់​ជីវភាព​កសិករ​ ​និង​លើក​ក​ម្ពស់​ការ​នាំចេញ​ ​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រីក​ចម្រើន​ ​និង​ជឿនលឿន​ឡើង​។

​ឯកឧត្តម ឌិត ទីណា បាន​បញ្ជាក់​ថា​ ​កាលពីមុន​​កសិកម្ម​​បាន​ពឹងផ្អែក​ទាំងស្រុង​លើ​ទឹកភ្លៀង​ ​តែ​បច្ចុប្បន្ន​ ​ប្រជាកសិករ​នៅ​តំបន់​ជាច្រើន​ ​គឺ​មាន​បណ្ដាញទឹក​ស្រោចស្រព​ខ្វាត់ខ្វែង​ ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ប្រជាកសិករ​អាច​បង្កបង្កើន​ផល​បាន​ច្រើន​ពី​កសិកម្ម​។ ជាកិច្ច​ការ​បន្ទាន់​ដែល​ត្រូវ​អនុវត្ត​គឺ​ដោះស្រាយ​បញ្ហា​ប្រឈម​ដល់​ប្រជាពលរដ្ឋ​​ដែល​ងាយ​រងគ្រោះ​ដោយសារ​ទឹក​ជំនន់​ ​ដើម្បី​ផ្ដល់​នូវ​ពូជ​ ​ឬ​ស្បៀង​ ​ដើម្បី​ដោះស្រាយបញ្ហា​ជីវភាព ​និង​បន្ត​ជំរុញ​កសិកម្ម​កម្ពុជា​ ​ដើម្បី​ឱ្យ​ប្រែក្លាយ​ទៅ​ជា​កសិកម្ម​កាន់តែ​ទំនើប​ ​ឆ្លាតវៃ​ ​និង​មាន​និរន្តរភាព​ ​បម្រើ​ឱ្យ​ផលប្រយោជន៍​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​។

​ឯកឧត្តម បានបញ្ជាក់បន្ថែមថា ​ក្រសួងនឹងបន្ត​ប្រមូល​កម្លាំង​ ​មធ្យោបាយ​ ​និង​ធនធាន​ដែល​ក្រសួង​មាន​ ​ដើម្បី​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយសារ​គ្រោះ​មហន្តរាយ​ ​ឬ​ទឹក​ជំនន់​ ​ដែល​បាន​បំផ្លាញ​ផល​ដំណាំ​របស់​ប្រជាកសិករ​នៅ​តាម​បណ្ដា​ខេត្ត​ ​គឺ​តាមរយៈការ​ផ្ដល់​ពូជស្រូវ​ ​និង​ដំណាំ​ ​ដើម្បី​ជួយ​ដល់​ប្រជាកសិករ​។

​ឯកឧត្តមបានបញ្ជាក់ដែរថា សម្រាប់​រយៈពេល​មធ្យម​ ​និង​ស្រាវជ្រាវ​រក​វិធីសាស្ត្រ​ ​ក៏ដូចជាបច្ចេកវិទ្យា​ថ្មីៗ​ ​ដើម្បី​អនុវត្ត​ ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​អំពី​ការ​ដាំ​ដុះ​ ​និង​ពង្រឹង​កិច្ច​សហការ​ជា​ដៃគូ​អភិវឌ្ឍន៍​ ​និង​បណ្ដា​ប្រទេស​នានា​ ​ដើម្បី​ជំរុញ​កា​របើក​ទី​ផ្សារ​នាំចេញ​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​ផលិតផល​កសិកម្ម​នៅ​កម្ពុជា​។

ឯកឧត្តមបណ្ឌិត្យសភាចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បានលើកឡើងថា វិស័យកសិកម្មកម្ពុជាទទួលបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន ផលិតកម្មកសិកម្ម និងការនាំចេញផលិតផលកសិកម្មគ្រប់ប្រភេទ។ ជាការពិត វិស័យកសិកម្ម បានរួមចំណែកប្រមាណ ៦០% ក្នុងការកាត់បន្ថយភាពក្រីក្រឱ្យធ្លាក់ចុះពីអាត្រា ៥០% ក្នុងឆ្នាំ ២០០៧ មកត្រឹម ២១% ក្នុងឆ្នាំ ២០១១ ។ ដោយឡែក នៅក្នុងឆ្នាំ២០២១ កន្លងទៅ វិស័យកសិកម្មក៏បាន រួមចំណែកប្រមាណ ២២,៨% ក្នុង ផ.ស.ស និង បានបង្កើតការងារជូនប្រជាពលរដ្ឋប្រមាណជាង ៣ លាននាក់ផងដែរ ។

​ឯកឧត្តមបណ្ឌិត្យសភាចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន ក៏បានជំរុញ​ឱ្យ​ឯកឧត្តម​ ឌិ​ត​ ​ទីណា​ ​ប្រឹងប្រែង​ដោះស្រាយបញ្ហា​ដល់​ប្រជាកសិករ​ដែល​ជា​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ ​និង​ត្រូវ​ដោះស្រាយ​ឱ្យ​បាន​ទាន់ពេល​ ព្រោះថាវិ​ស័​យ​កសិ​កម្ម​ ​គឺជា​វិ​​ស័​យ​ដ៏​សំខាន់​របស់​កម្ពុជា​ ​និង​ត្រូវ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ប្រជាកសិករ​ ​ដែល​រងគ្រោះ​ដោយ​សារ​ទឹកជំនន់​ជា​អាទិភាព​ ​ដែល​អាច​ធ្វើ​បានជា​មួយ​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ ​ដើម្បី​ដំណើរការ​វិ​​ស័​យ​កសិកម្ម​ល្អ​ប្រសើរ​ឡើងវិញ​៕​​




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម