អ្នកជំនាញ ៖ ការតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ CDC ជាមួយអន្តរក្រសួង នឹងធ្វើឱ្យ​បរិយាកាសវិនិយោគកាន់តែប្រសើរ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ៖ កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយនឹងអន្តរក្រសួង-ស្ថាប័ន ពាក់ព័ន្ធ បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើង និងជួយសម្រួលដល់ការវិនិយោគ តាមរយៈ​ធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធ​ចែករំលែកទិន្នន័យទៅវិញទៅមក រួមមានក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា ក្រសួងរៀបចំដែនដី ព្រមទាំងអគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​ឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួង​មហាផ្ទៃផងដែរ។

បើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង​ក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពបង្កើ​នភាពងាយ​ស្រួលជូនដល់វិនិយោគិន​ដែលមាន​បំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ផ្តល់ភាពងាយ​ស្រួលដល់ក្រសួង-ស្ថាប័នសាម៉ី ក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពធ្វើបច្ចុប្បន្នភាពទិន្នន័យ​ទាក់ទងនឹងកិច្ចកា​រ​វិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែក​ទិន្នន័យទៅវិញ​ទៅមក រវាងប្រព័ន្ធរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័ន​ដែលពាក់ព័ន្ធ។

ទាក់ទិននឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានបង្ហាញការយល់ឃើញថា កិច្ចការនេះ​នឹង​រួមចំណែកក្នុងការចែករំលែកព័ត៌មានទាក់ទងនឹងសភាពការណ៍នៃការវិនិយោគ​​នៅកម្ពុជាទៅដល់​ស្ថាប័ននានា ដើម្បីជាការជំនួយស្មារតីដល់ភាគីពាក់ព័ន្ធឱ្យបានយល់អំពី​បរិយាកាសវិនិយោគនៅកម្ពុជា។

លោកបណ្ឌិតបានបន្តថា ៖

«ទិន្នន័យទាំងនោះអាចឱ្យក្រសួង-ស្ថាប័ន​ស្វែងយល់ពី​លក្ខខណ្ឌ​វិនិយោគផ្សេងៗ ក៏ដូចជាឱកាស​នៃការ​វិនិយោគថ្មីៗ ការពេញចិត្តនានារបស់វិនិយោគិនចាស់ៗនៅកម្ពុជា ដើម្បីជាមូលដ្ឋានគំនិតក្នុងការទាក់ទាញវិនិយោគថ្មីៗទៅតាមវិស័យ និងស្របតាមស្ថាប័នដែលពួកគាត់​ទទួលខុសត្រូវ»។

លោកបណ្ឌិតបានយល់ឃើញផងដែរថា កិច្ចសហការនេះជាការផ្សព្វផ្សាយព័ត៌មានអំពីការវិនិយោគឱ្យបានកាន់តែទូលំទូលាយថែមទៀត ដោយហេតុថាព័ត៌មានទាំងនេះមិនមានអ្វីត្រូវលាក់​លៀមនោះទេ ពោលគឺរាល់ការវិនិយោគទាំងអស់ត្រូវតែផ្សព្វផ្សាយ ត្រូវផ្ដល់ជូនទៅដល់ស្ថាប័នមុខការ​របស់រាជរដ្ឋាភិបាលទាំងអស់ ដើម្បីជា​ប្រយោជន៍​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល។

ក្រៅពីប្រយោជន៍ដោយផ្ទាល់ទៅលើការវិនិយោគនៅកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ ក៏បានគូសបញ្ជាក់ផងដែរថា ការផ្លាស់ប្ដូរទិន្នន័យគ្នានេះក៏នឹងត្រូវធ្វើឡើងតាមរយៈថ្នាលឌីជីថល ដែលគ្រប់ក្រសួង-ស្ថាប័នដែលពាក់ព័ន្ធ អាចចូលមើលបាន ដូច្នេះ ចង់ ឬមិនចង់ វានឹងរួមចំណែកក្នុងការជំរុញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលរបស់កម្ពុជា។

គួររំលឹកផងដែរថា គោលនយោបាយឌីជីថល គឺជាកម្មវិធីមួយដែលស្ថិតក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយគោលនយោបាយនេះមានគោលបំណងកសាងរដ្ឋាភិបាលវៃឆ្លាត (រដ្ឋាភិបាលឌីជីថល) ដោយឈរ​លើមូលដ្ឋាន​នៃការ​ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់​ការធ្វើ​ទំនើប​កម្ម​ប្រព័ន្ធអភិបាលកិច្ច និងការកែទម្រង់លើគ្រប់វិស័យប្រកបដោយតម្លាភាព និងការជឿ​ទុកចិត្ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព