ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល (ប្រមាណ៤ពាន់លានដុល្លារ) ស្មើនឹង៧០% ធៀបនឹងច្បាប់ថវិកាជាតិ ខណៈដែលចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់៩៣% នៃចំណូលសរុប។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្ដីប្រកាសព័ត៌មានបានបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសសី្ដពីការត្រួតពិនិត្យតាមដានវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ បូក២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២២ ការប្រមូលចំណូលថវិការដ្ឋសម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹង ៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប។ ដោយឡែក ចំពោះការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ១៥ ២៧១ ប៊ីលានរៀល ស្មើនឹង៥៧% ធៀបនឹងច្បាប់ថវិកាជាតិ ។

បើតាមក្រសួងសេដ្ឋកិច្ច ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីត-១៩ មានភាពថមថយ ក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាមួយគ្នានេះ ចំពោះសកម្មភាពកែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាង និង កែលម្អប្រព័ន្ធ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តចូលសំខាន់ៗនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ភាគច្រើនបន្តមានវឌ្ឍនភាព ក៍ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ ។ ការរៀបចំច្បាប់សំខាន់ៗ ដូចជា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ថ្មី) ត្រូវបានរៀបចំ និងដាក់ឆ្លងពិគ្រោះយោបល់ជាមួយ ក្រស្ទង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ខណៈដែល “សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិននសារពើពន្ធ” ត្រូវបានអនុម័ត និងដាក់ឱ្យអនុវត្ត ។
និយាយជារូម ការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណះ ដំណាក់កាល ទី៣ បូក ២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងឱ្យឃើញថាភាពជឿទុកចិត្តនៃថវិកានៅរក្សាភាពធន់និងអាចទុកចិត្តបាន តាមរយៈការបន្តពង្រឹងការគ្រប់គ្រងការប្រមូលចំណូល ការធ្វើទំនើបកម្មរដ្ឋបាលចំណូល និងគោលនយោបាយពន្ធ និងការពង្រឹងលើប្រសិទ្ធភាពចំណាយ ។ តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលបានសាទរដល់រាជរដ្ឋាភិបាល ដែលសម្រេចបានសមិទ្ធផលល្អប្រសើរក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទោះបីកំពុងស្ថិតក្នុងវិបត្តិកូវិត-១៩ ក៏ដោយ ។ ដៃគូអភិវឌ្ឍន៍ បានរួមគ្នាផ្តល់នូវមតិយោបល់ និងសំណើបន្ថែមទៀតសម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឆ្លើយតបទៅស្ថានភាពសេដ្ឋកិច្ចក្នុងបរិការណ៍នៃជំងឺធ្វើកូវីដ-១៩ និងបន្ទាប់ទៀត ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សង្គ្រាមនៅមជ្ឈិមបូព៌ារុញតម្លៃគ្រាប់ភីស្តាស៊ីអូ (Pistachio) ឡើងថ្លៃខ្ពស់បំផុតក្នុងរយៈពេល ៨ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/11/2026
វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា កំពុងជះឥទ្ធិពលដល់ទីផ្សារគ្រាប់ភីស្តាស៊ីអូ (Pistachio) ពិភពលោក ដោយរំខានដល់ការដឹកជញ្ជូន និងបង្កការខ្វះខាតការផ្គត់ផ្គង់ រហូតធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិប្រភេទនេះកើនឡើងប្រមាណ ៥០ ភាគរយ និងឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៨ ឆ្នាំ
មន្ត្រី ក.ប.ប. ចុះពិនិត្យករណី «សាំងក្រហម» នៅ ៣ រាជធានី-ខេត្ត ព្រមានពិន័យដេប៉ូល្មើសចាប់ពី ៤ ដល់ ១០ លានរៀល
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 27/11/2026
ភ្នំពេញ ៖ ក្រោយទទួលបានមតិរិះគន់រឿងសាំងក្រហម ឬសាំងមិនមានគុណភាពគ្រប់គ្រាន់នៅលើបណ្តាញសង្គម មន្ត្រី នាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះពិនិត្យទីតាំងលក់ប្រេងឥន្ធនៈមួយចំនួនក្នុងខេត្តកំពង់ធំ កណ្តាល និងរាជធានីភ្នំពេញ ដោយផ្តោតលើដេប៉ូចែកចាយបន្ត និងអនុវត្តការពិន័យអន្តរការណ៍ចាប់ពី ៤ លាន ដល់ ១០ លានរៀល តាមករណីជាក់ស្តែង។ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានប្រជាពលរដ្ឋមួយចំនួនបានបង្ហោះចែករំលែកបទពិសោធន៍របស់ខ្លួននៅលើបណ្តាញសង្គម(facebook)
អំបិលភ្នំហិម៉ាឡៃ អាយុកាល ៦០០ លានឆ្នាំ ជីកនៅប៉ាគីស្ថាន នាំចេញទៅជាង ៨០ ប្រទេស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/11/2026
អំបិលភ្នំហិម៉ាឡៃ ដែលមានពណ៌ផ្កាឈូក និងត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងអំបិលធម្មតារហូតដល់ ៣០ ដង កំពុងក្លាយជាផលិតផលពាណិជ្ជកម្មដ៏មានតម្លៃមួយនៅលើទីផ្សារអន្តរជាតិ
បណ្តាប្រទេសដែលរងពន្ធគយចុងក្រោយរបស់លោក Trump ប្រតិកម្មឆ្លើយតបភ្លាមៗជាមួយអំណះអំណាងស្រដៀងគ្នា
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/11/2026
បរទេស ៖ ដៃគូពាណិជ្ជកម្មជាច្រើននៅក្នុងតំបន់អាស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ បានបញ្ចេញប្រតិកម្មតវ៉ាចំពោះសំណើដំឡើងពន្ធគយចុងក្រោយរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយបដិសេធការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថាលើសចំណុះផលិតកម្មឧស្សាហកម្ម ខណៈប្រទេសទាំងនោះកំពុងស្វែងរកកិច្ចចរចាដើម្បីកាត់បន្ថយផលប៉ះពាល់ពីពន្ធដែលអាចនឹងកើតមានឡើង។ ប្រតិកម្មទាំងនេះបានកើតឡើងបន្ទាប់ពីរដ្ឋបាលលោក Trump ស្នើអត្រាពន្ធគយគោលចន្លោះពី ២០ ភាគរយ ទៅ ៤០ ភាគរយ លើដៃគូពាណិជ្ជកម្មសំខាន់ៗចំនួន
បុណ្យអុំទូក ៣ថ្ងៃ ទេសចរក្នុងស្រុកហក់ឡើងជាង ៣លាននាក់ បានពញ្ញាក់ចរន្ដសាច់ប្រាក់ខ្លាំងក្លាភ្លាមៗ ទៅដល់សហគមន៍
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 27/11/2026
បុណ្យអុំទូក ៣ថ្ងៃ ទេសចរក្នុងស្រុកហក់ឡើងជាង ៣លាននាក់
វិស័យសំណង់កម្ពុជានៅតែជាប្រភពចំណូល និងបង្កើតឱកាសការងារដល់ពលរដ្ឋ ទោះបីជួបបញ្ហាប្រឈម
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 27/11/2026
ទោះបីជាស្ថានភាពសំណង់ និងអចលនទ្រព្យនៅតែជួបបញ្ហា ប៉ុន្តែវិស័យសំណង់នៅតែបន្តផ្ដល់ឱកាសងារងារ និងជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពពលរដ្ឋ
តម្លៃនៃទំហំពាណិជ្ជកម្មជិត ៣០ពាន់លានដុល្លារ រវាងរុស្ស៊ី និងកាហ្សាក់ស្ថាន ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/11/2026
បរទេស ៖ តម្លៃនៃទំហំពាណិជ្ជកម្មទ្វេភាគីរវាង រុស្ស៊ី និង កាហ្សាក់ស្ថាន ប្រមាណជិត ៣០ពាន់លានដុល្លារ ឬស្មើនឹង ៩៦ភាគរយ ត្រូវបានទូទាត់ជារូបិយប័ណ្ណជាតិនៃប្រទេសរៀងខ្លួន។ នេះបើតាមសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងអំឡុងកិច្ចពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីកាហ្សាក់ស្ថាន លោក Kassym-Jomart Tokayev នាពេលកន្លងទៅនេះ។





វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content