សហភាពអឺរ៉ុប ដំឡើងពន្ធលើគ្រាប់ធញ្ញជាតិដែលនាំចូលពីរុស្ស៊ី និងបេឡារុស

បរទេស ៖ យោងតាមប្រភពពីរ៉យទ័រ បានរាយការណ៍ថា សហភាពអឺរ៉ុបកំពុងពិចារណាលើការដាក់ពន្ធលើទំនិញដែលនាំចូលពីរុស្ស៊ីមានតម្លៃរហូតដល់ ៤២ ពាន់លានអឺរ៉ូ (៤៦ ពាន់លានដុល្លារ) កំណត់គោលដៅលើការនាំចូលស្បៀងអាហារ ថាមពលនុយក្លេអ៊ែរ និងថ្នាំពេទ្យ។

ទោះបីជាពាណិជ្ជកម្មសហភាពអឺរ៉ុបភាគច្រើនជាមួយរុស្ស៊ីត្រូវបានបញ្ឈប់ដោយសារជម្លោះអ៊ុយក្រែន ប៉ុន្តែការនាំចូលមួយចំនួននៅតែត្រូវបានអនុញ្ញាត ដោយសារតែមិនមានការផ្គត់ផ្គង់ជំនួស ឬដោយសារការព្រួយបារម្ភអំពីការរំខានទីផ្សារពិភពលោក។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ បាន​ស្នើ​ឲ្យ​គណៈកម្មការ​អឺរ៉ុប​បង្កើត​ផែនការ​ដើម្បី​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​អាហារ ឥន្ធនៈ​ នុយក្លេអ៊ែរ និង​ថ្នាំពេទ្យ ខណៈដែល លោក Valdis Dombrovskis ស្នងការពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានលើកឡើងថា គំនិតផ្តួចផ្តើមស្តីពីការប្រើប្រាស់ពន្ធឲ្យកាន់តែទូលំទូលាយត្រូវបានដាក់ចេញដោយស៊ុយអែត ហើយ​ខាង​គណៈកម្មការ​អឺរ៉ុបនឹង​វាយតម្លៃ​រឿង​នេះ និង​ផ្តល់​ជម្រើស​ដល់​រដ្ឋ​ជាសមាជិក។

រដ្ឋមន្ត្រីពាណិជ្ជកម្មស៊ុយអែត លោក Johan Forssell បានលើកឡើងថា វាមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ហើយប្រាក់ចំណូលពីពន្ធគយទាំងនេះអាចនឹងត្រូវចំណាយដើម្បីជួយអ៊ុយក្រែន។ លោកបានអំពាវនាវឱ្យមានការប្រើប្រាស់ពន្ធទូលំទូលាយលើពាណិជ្ជកម្មទាំងអស់នោះ ប៉ុន្តែវាមានភាពរសើបនៅក្នុងតំបន់មួយចំនួន។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍កន្លងទៅ រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​បាន​អនុម័ត​បទប្បញ្ញត្តិ​ដំឡើង​ពន្ធ​លើការនាំ​ចូល​​គ្រាប់​ធញ្ញជាតិ​រុស្ស៊ី និង​បេឡារុស។ ពន្ធហាមឃាត់នេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា ដែលនឹងអនុវត្តចំពោះគ្រាប់ធញ្ញជាតិ ប្រេង និងគ្រាប់សណ្តែកពីប្រទេសទាំងពីរ។ យោងតាមប្រភពដដែលបានឲ្យដឹងថា សហភាពអឺរ៉ុបបានកំណត់ពន្ធមានតម្លៃខ្ពស់ ៩៥ អឺរ៉ូក្នុងមួយតោន (១០០ ដុល្លារអាម៉េរិក) ដែលជាការអនុវត្តលើការហាមឃាត់ឲ្យមានប្រសិទ្ធភាព។


ទន្ទឹមនឹងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការដាក់ពន្ធលើគ្រាប់ធញ្ញជាតិរុស្ស៊ី គឺជាឧទាហរណ៍មួយនៃការប្រកួតប្រជែងអយុត្តិធម៌។ មិនត្រឹមតែប៉ុណ្ណោះ វិធានការនេះនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់របស់សហភាពអឺរ៉ុប ។ គួរឲ្យបញ្ជាក់ដែរថា រុស្ស៊ីគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ពិភពលោក ដោយបានលក់គ្រាប់ធញ្ញជាតិចំនួន ៦០ លានតោនក្នុងឆ្នាំ២០២២-២០២៣។ កាលពីឆ្នាំមុន រុស្ស៊ីបាននាំចេញគ្រាប់ធញ្ញជាតិ និងផលិតផល ៤,២ លានតោនទៅកាន់សហភាពអឺរ៉ុប ដែលមានតម្លៃ ១,៣ ពាន់លានអឺរ៉ូ ខណៈដែលបេឡារុសបានផ្គត់ផ្គង់ប្រហែល ៦១០ ០០០ តោន មានតម្លៃ ២៤៦ លានអឺរ៉ូ។

ទោះជាយ៉ាងណាក្តី សហភាព​អឺរ៉ុប​មាន​បំណង​អនុម័ត​ទណ្ឌកម្ម​ជុំ​ថ្មី​មុន​ខែ​កក្កដា ហើយទីក្រុងប្រ៊ូសែលកំពុងអនុម័តទណ្ឌកម្មជុំទី ១៣ នៃការរឹតបន្តឹងប្រឆាំងនឹងទីក្រុងម៉ូស្គូ។ វិធានការ​នេះ​មាន​គោលបំណង​បិទ​ចន្លោះ​ប្រហោង ​ដើម្បី​កុំឲ្យ​រុស្ស៊ី​គេច​ផុត​ពី​ការ​រឹតបន្តឹង​​តាមរយៈ​ប្រទេស​ទី៣ ។ លើសពីនេះ ប្រទេសសមាជិកសហភាពអឺរ៉ុបមួយចំនួនក៏បានស្នើឱ្យបន្តដាក់ទណ្ឌកម្មផងដែរ ដើម្បីរួមបញ្ចូលឥន្ធនៈនុយក្លេអ៊ែរដែលលក់ដោយទីក្រុងម៉ូស្គូ។ ទោះបីជាយ៉ាងណាក្តី ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានព្រមានថា មិនមានមធ្យោបាយណាមួយក្នុងការផ្លាស់ប្តូរឆ្ងាយពីឥន្ធនៈនុយក្លេអ៊ែររបស់រុស្ស៊ីឲ្យបានលឿននោះទេ ហើយថា ការផ្តាច់ទំនាក់ទំនងឆាប់ពេកនឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារថាមពលពិភពលោក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ