បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ជនសង្ស័យចំនួន ៤ នាក់ត្រូវបានចោទប្រកាន់នៅក្នុងការស៊ើបអង្កេត ដែលពាក់ព័ន្ធទៅនឹងករណីស៊ីសំណូកជាមួយនឹងរដ្ឋមួយនៅឈូងសមុទ្រនៅក្នុងសភាសហភាពអឺរ៉ុប។
អនុប្រធានសភាអឺរ៉ុប និងជាសមាជិកសភាហ្ក្រិចផង លោកស្រី Eva Kaili គឺជាជនសង្ស័យម្នាក់ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក្នុងសំណុំរឿង ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ថា រដ្ឋឈូងសមុទ្រមួយបានព្យាយាមបង្ហាញឥទ្ធិពលរបស់ខ្លួនលើការសម្រេចចិត្តរបស់សភា តាមរយៈការបរិច្ចាគប្រាក់ ឬអំណោយ។ លោកស្រី Kaili ត្រូវបានព្យួរពីតួនាទីជាអនុប្រធានមួយរូបក្នុងចំណោមអនុប្រធាន ១៤ រូបរបស់អឺរ៉ុប រួមទាំងព្យួរតួនាទីពីក្រុមសង្គមនិយម និងអ្នកប្រជាធិបតេយ្យ ហើយលោកស្រីក៏ត្រូវបានបណ្តេញចេញពីគណបក្ស Pasok របស់ហ្ក្រិចផងដែរ។

ប្រធានសភាអឺរ៉ុប អ្នកស្រី Roberta Metsola បានធ្វើដំណើរពីប្រទេសម៉ាល់តា ទៅកាន់ទីក្រុងប្រ៊ូសែលភ្លាមៗកាលពីល្ងាចថ្ងៃសៅរ៍កន្លងទៅនេះ ដើម្បីធ្វើជាសាក្សីក្នុងប្រតិបត្តិការចូលឆែកឆេរផ្ទះសមាជិកសភាដែលជាប់សង្ស័យ។
អ្នកនាំពាក្យរបស់លោកស្រី Metsola បាននិយាយថា៖ អ្នកស្រី Roberta Metsola បានសម្រេចចិត្តព្យួរតួនាទីអ្នកស្រី Eva Kaili ដោយការអនុវត្តភ្លាមៗ ដែលរួមមានទាំងអំណាច ភារកិច្ច និងភារកិច្ចទាំងអស់ដែលពាក់ព័ន្ធ។ សភាអឺរ៉ុបនឹងឈរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំងនឹងអំពើពុករលួយ និងកំពុងសហការយ៉ាងពេញលេញជាមួយក្រុមអ្នកស៊ើបអង្កេត។
សាច់ប្រាក់ដែលមានទំហំហែល ៦០០ ០០០ផោន (៦៣២ ០០០ដុល្លារ) ត្រូវបានប៉ូលិសបែលហ្ស៊ិករឹបអូសក្នុងការឆែកឆេរចំនួន ១៦ ដងក្នុងទីក្រុងប្រ៊ូសែលកាលពីថ្ងៃសុក្រកន្លងទៅនេះ រួមទាំងកុំព្យូទ័រ និងទូរសព្ទដៃក៏ត្រូវបានគេយកទៅពិនិត្យមើលមាតិការបស់ពួកវាដែរ និងមានការឃាត់ខ្លួនមនុស្សសរុប ៦ នាក់ដើម្បីសាកសួរ។
ការិយាល័យក្រុមព្រះរាជអាជ្ញារបស់ប្រទេសបែលហ្ស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ បុគ្គលចំនួន៤នាក់ត្រូវបានចាប់ខ្លួន ក្រោមការដឹកនាំការស៊ើបអង្កេតរបស់ចៅក្រមស៊ើបអង្កេតទីក្រុងប្រ៊ូសែល។ ពួកគេទាំងនោះត្រូវបានចោទប្រកាន់ពីបទចូលរួមប្រព្រឹត្តបទល្មើសនៅក្នុងអង្គការឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និងអំពើពុករលួយ ហើយមនុស្សពីរនាក់ក្នុងចំណោម ៦ នាក់ត្រូវបានដោះលែង។
ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថា រដ្ឋឈូងសមុទ្រមួយបានជះឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់សភាអស់រយៈពេលជាច្រើនខែ ជាពិសេសតាមរយៈការផ្តល់ជំនួយផ្សេងៗ។
ប្រទេសកាតា ក៏ត្រូវបានសង្ស័យក្នុងរឿងក្តីមួយនេះដែរ ប៉ុន្តែរដ្ឋាភិបាលកាតាបានបដិសេធថា៖ មិនដឹងពីព័ត៌មានលម្អិតណាមួយនៃការស៊ើបអង្កេតនោះទេ ហើយការអះអាងណាមួយដែលមិនបានចេញពីកាតា គឺជាការផ្តល់ព័ត៌មានខុសមួយ។ ទំនួលខុសត្រូវរបស់លោកស្រី Kaili ក៏មានឋានៈជាអនុប្រធានរួមនៃមជ្ឈិមបូព៌ា ហើយលោកស្រីក៏ធ្លាប់ជាខ្សែការពារកាតាកាលពីមុនផងដែរ។
នៅក្នុងសុន្ទរកថាមួយកាលពីខែមុនស្តីអំពីសិទ្ធិមនុស្សក្នុងអំឡុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា នាងបានហៅប្រទេសនេះថាជា “អ្នកនាំមុខគេក្នុងសិទ្ធិការងារ” ដោយសារកាតាបានលុបចោល Kafala ដែលជាក្របខ័ណ្ឌច្បាប់ដែលប្រើនៅក្នុងរដ្ឋឈូងសមុទ្រជាច្រើន ប៉ុន្តែអង្គការសិទ្ធិមនុស្សប្រៀបធៀបវាថាជាទាសភាពសម័យទំនើប។ លោកស្រីក៏ធ្លាប់បានចោទប្រកាន់សមាជិកសភាសហភាពអឺរ៉ុបមួយមួយចំនួន ថាពួកគេបានរើសអើងប្រឆាំងនឹងកាតា។
ទោះជាយ៉ាងណាក្តី ក្រុមអ្នកស៊ើបអង្កេត Watchdogs និង គណបក្សប្រឆាំងបាននិយាយថា នេះគឺជារឿងអាស្រូវពុករលួយដ៏ធំបំផុតមួយដែលសភាអឺរ៉ុបមិនធ្លាប់បានឃើញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content