យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា អឺរ៉ុបបានបរាជ័យក្នុងការចរចា និងកំណត់តម្លៃប្រេងជាមួយនឹងរុស្ស៊ី ខណៈដែលប្រទេសប៉ូឡូញ និងក្រុមប្រទេសបាល់ទិកមួយចំនួនបានទាមទារឱ្យស្ថិតក្នុងតម្លៃ ៦៥ ទៅ ៧០ ដុល្លារក្នុងមួយបារ៉ែល ហើយក្រុមប្រទេស G7 ស្នើរសុំឱ្យចុះទាបជាងនេះ ដើម្បីរារាំងលទ្ធភាពរបស់រុស្ស៊ីក្នុងការផ្តល់ហិរញ្ញប្បទានប្រតិបត្តិការយោធារបស់ខ្លួនទៅលើអ៊ុយក្រែន។

រដ្ឋភិបាលទីក្រុង Warsaw ប្រទេសប៉ូឡូញ បានបង្ហាញថា ការកំណត់តម្លៃដែលបានស្នើឡើង មិនមានឥទ្ធិពលលើទីក្រុងម៉ូស្គូទេ ប៉ុន្តែពេលឥឡូវនេះ ប្រេងរបស់រុស្ស៊ីកំពុងជួញដូរនៅកន្លែងណាមួយចន្លោះពី ៥២ ទៅ ៦៣,៥០ ដុល្លារក្នុងមួយបារ៉ែលតែប៉ុណ្ណោះ។ ប៉ូឡូញ លីទុយអានី និងអេស្តូនី បានរួមគ្នាជំរុញឱ្យប្លុកសហភាពអឺរ៉ុបកំណត់តម្លៃប្រេង ៣០ ដុល្លារក្នុងមួយបារ៉ែល ដែលអនុញ្ញាតឱ្យទីក្រុងម៉ូស្គូទទួលបានប្រាក់ចំណេញត្រឹមតែ ១០ ដុល្លារក្នុងមួយបារ៉ែលតែប៉ុណ្ណោះ ដោយសន្មត់ថាតម្លៃដើមនៃផលិតកម្ម ២០ ដុល្លារក្នុងមួយបារ៉ែល។ ប្រទេសទាំងបីក៏ចង់បន្ថែមយន្តការត្រួតពិនិត្យមួយផ្សេងទៀត ដើម្បីឱ្យការកំណត់តម្លៃអាចត្រូវបានកែសម្រួលបន្ថែមទៀត។

គោលបំណងនៃការកំណត់តម្លៃ គឺដើម្បីរារាំងការដឹកជញ្ជូន ក្រុមហ៊ុនធានារ៉ាប់រងដែលធ្វើអាជីវកម្មជាមួយអ្នកផលិតប្រេងរុស្ស៊ី និងអ្នកលក់បន្តដែលព្យាយាមលក់យកប្រាក់ចំណេញ។ ក្រុមហ៊ុនដឹកជញ្ជូន និងធានារ៉ាប់រងធំៗភាគច្រើនមានមូលដ្ឋាននៅក្នុងបណ្តាប្រទេស G7 ដែលមានន័យថា កិច្ចព្រមព្រៀងក្នុងចំណោមប្រទេសទាំងនោះនឹងរារាំងយ៉ាងខ្លាំងដល់ប្រតិបត្តិការបស់ទីក្រុងម៉ូស្គូក្នុងការលក់ប្រេងរបស់ខ្លួនក្នុងតម្លៃខ្ពស់ជាងតម្លៃដែលបានកំណត់។
ទោះជាយ៉ាងក្តី រុស្ស៊ីនៅតែប្រកាន់ជំហររបស់ខ្លូនថា នឹងមិនលក់ប្រេងទៅឱ្យប្រទេសណាដែលយល់ព្រមក្នុងការកំណត់តម្លៃនោះទេ ដោយកាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ីបានព្រមានទៅបណ្តាប្រទេសដែលគាំទ្រ G7 ក្នុងការកំណត់តម្លៃប្រេងថា រុស្ស៊ីនឹងផ្តាច់ការលក់ ឬ ផ្គត់ផ្គង់ប្រេងទៅកាន់ពួកគេនាពេលអនាគត។
តាមប្រភពដដែលបានបញ្ជាក់ថា ការពិភាក្សារឿងកំណត់តម្លៃរវាងប៉ូឡូញ និងសមាជិកអឺរ៉ុបផ្សេងទៀតមានការរមិនចុះសម្រុងគ្នា ខណៈពេលដែលម៉ាល់តា ស៊ីប និងហ្គ្រិច បានប្រកែកថា សំណើរបស់ G7 ក្នុងការកំណត់តម្លៃមានកម្រិតទាបពេក ហើយហុងគ្រីបានដកខ្លួនចេញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content