កម្ពុជា ទទួលបានចំណូល ១ ១៨៩លានដុល្លារ ពីការនាំចេញអង្ករ-ស្រូវ ក្នុងរយៈពេល៩ខែ

ភ្នំពេញ ៖ របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣កន្លងទៅនេះ កម្ពុជាទទួលបានចំណូល ១ ១៨៩លានដុល្លារ ពីការនាំចេញអង្ករ-ស្រូវ ដោយក្នុងនោះការនាំចេញអង្ករបានជាង ៤៥ម៉ឺនតោន មានទឹកប្រាក់ចំនួន ៣២៧ លានដុល្លារ ខណៈដែលការនាំចេញស្រូវបានចំនួន ៣ ០៧៧ ៤១៥តោន គិតជាទឹកប្រាក់បានប្រមាណជា ៨៦២.៣៩លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧ប្រទេស និងតំបន់ជុំវិញពិភពលោក។

តាមរបាយការណ៍បានបញ្ជាក់ថា សម្រាប់ការនាំចេញអង្កររបស់កម្ពុជាឆ្ពោះទៅកាន់ប្រទេសគោលដៅមួយចំនួនរួមមានដូចជា ៖

– នាំចេញទៅកាន់ប្រទេសចិន និងហុងកុងចំនួន ១៥៥ ៣៦៦ តោន គិតជាទឹកប្រាក់ចំនួន ៩៩.៦៥លានដុល្លារ។
– នាំចេញទៅកាន់ទ្វីបអឺរ៉ុបចំនួន ២៦ប្រទេសបានចំនួន ១៩០ ៧៨៨តោន គិតជាទឹកប្រាក់ចំនួន ១៣៨.៩៨លានដុល្លារ។
– នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៥ប្រទេស បានបរិមាណចំនួន ៤៥ ៣០៦តោន គិតជាទឹកប្រាក់ចំនួន ៣១.៣២លានដុល្លារ។
– នាំចេញទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ាចំនួន ២៤ប្រទេស បានចំនួន ៦៦៣៣១តោន គិតជាទឹកប្រាក់បានចំនួន ៥៧.៤៩ លានដុល្លារ។

ការនាំចេញនេះ មានប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.៤៣%, អង្ករសចំនួនជិត ១២.២៦%, អង្ករចំហ៊ុយ ៣.៣៣%, អង្ករសរីរាង្គចំនួន ១.៧៧% និងអង្ករសគ្រាប់ខ្លីចំនួន០.០២%។

ពូជអង្ករដែលបាននាំចេញរួមមាន អង្ករក្រអូបប្រណិត អង្ករក្រអូប អង្ករសគ្រាប់វែង អង្ករសំរូប និងអង្ករសរីរាង្គ។

នៅឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករបានជាង ៦៣ម៉ឺនតោន ទៅកាន់ប្រទេសចំនួន៥៩ រកចំណូលបាន ៤១៤លានដុល្លារ

សូមបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការនាំចេញអង្ករឱ្យបានយ៉ាងហោចណាស់មួយលានតោននៅឆ្នាំ២០២៥។

កម្ពុជាបានចាត់ទុកការនាំចេញអង្ករជានិច្ចកាលជាទំនិញស្នូលក្នុងការនាំចេញកសិផល។ ក្នុងរយៈពេលកន្លងទៅនេះ ការនាំចេញអង្កររបស់កម្ពុជាបានបោះជំហានទៅមុខ ខណៈពេលដែលតម្លៃបានកើនឡើង ជាពិសេស ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តម្លៃអង្ករនាំចេញតែងតែនៅកម្រិតខ្ពស់ ហើយបច្ចុប្បន្នទីផ្សារនាំចេញអង្កររបស់កម្ពុជា បានកត់សម្គាល់ឃើញមានកំណើនទីផ្សារដូចជា ប្រទេសចិន ហ្វ៊ីលីពីន ម៉ាឡេស៊ី សិង្ហបុរី និងប្រទេសអារ៉ាប់ប៊ី​សាអូឌីតផងដែរ។

គួរកត់សម្គាល់ថា កាលពីឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៦៣៧ ០​០០ តោនទៅកាន់ប្រទេសចំនួន៥៩ ជុំវិញពិភពលោក ដែលនាំមកនូវប្រាក់ចំណូលជិត ១,៣ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះទីផ្សារចិនស្រូបចំនួន ៤៥% ទីផ្សារអឺរ៉ុបស្រូបចំនួន ៣៥% នៅសល់គឺប្រទេសអាហ្វ្រិក អាមេរិក រុស្ស៊ី និងប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ ដោយឡែកចំណូលពីការនាំចេញស្រូវមានប្រមាណ ៨៤១លានដុល្លារ​អាមេរិក ក្នុងនោះកម្ពុជាក៏បាននាំចេញស្រូវ ជាង ៣,៤ លានតោនទៅប្រទេសវៀតណាមផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....