បារាំង ប្រកាសផ្ដល់កញ្ចប់ថវិកា២០០លានអឺរ៉ូ សម្រាប់វិស័យថាមពល បណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រព្រឹត្តកម្មទឹកស្អាត

ប៉ារីស ៖ ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងឱកាសអញ្ជើញស្វាគមន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា Press Statemant នៅវិមានប្រធានាធិបតី អេលីហ្សេ (Palais de L’ ‘Elys’ee) ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង បានប្រកាសសន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ដល់ប្រទេសកម្ពុជា សម្រាប់ជួយវិស័យថាមពល បណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រព្រឹត្តកម្មទឹកស្អាត។

ឯកឧត្តម  Emmanuel Macron ប្រធានាធិបតីបារាំង បានចាត់ទុកថា ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាឱកាសមួយសម្រាប់បង្កើតគម្រោងថ្មីៗជាមួយក្រុមហ៊ុនរបស់បារាំង ហើយសម្តេចបានជួបផ្លាស់ប្តូរយោបល់ជាមួយក្រុមហ៊ុនជាច្រើន ជាពិសេសក្រុមហ៊ុនថាមពល ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ។

ឯកឧត្តម Macron បានបញ្ជាក់ថា ៖

«យើងនឹងជជែកគ្នាអំពីអាទិភាពរបស់សម្តេច ដើម្បីផ្តល់ជូនសម្តេចនូវមធ្យោបាយ និងជំនាញចាំបាច់នានា ដោយមានការជួយជ្រោមជ្រែងពីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលសប្តាហ៍នេះ សន្យាផ្តល់កញ្ចប់ថវិកា២០០លានអឺរ៉ូ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល និងប្រព្រឹត្តកម្មទឹកស្អាត»។

ឯកឧត្តម ប្រធានាធិបតីបារាំង បានថ្លែងអំណរគុណកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការល្អកន្លងមក និងបានកោតសរសើរអំពីជំហរកម្ពុជា ដោយចូលរួមក្នុងសេចក្តីថ្លែងការណ៍អង្គការសហប្រជាជាតិ ថ្កោលទោសប្រទេសរុស្ស៊ី ដែលបានឈ្លានពានទៅប្រទេសអ៊ុយក្រែនផងដែរ។ ការប្ដេជ្ញារបស់ប្រទេសរបស់​សម្ដេចនៅចំពោះមុខតុលាការអន្តរជាតិ ជាគោលជំហរប្រកាន់ភ្ជាប់ការគោរពច្បាប់សេរីភាព​ដែល​ដកបទពិសោធន៍ចេញពីប្រវត្តិសាស្រ្ត ប្រកបដោយសោកនាដកម្ម នៅតែជារឿងសំខាន់នៅក្នុងសកម្មភាពរបស់សម្ដេច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖

«ក្នុងនាមប្រមុខរាជរដ្ឋាភិបាលថ្មីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបញ្ជាក់នូវជំហរដ៏ច្បាស់លាស់របស់កម្ពុជានៅក្នុងការពូនជ្រំ នឹងបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ។ ខ្ញុំសង្ឃឹមថា តាមរយៈទស្សនកិច្ចផ្លូវការរបស់ខ្ញុំនៅពេលនេះ អាចនឹងជជែកគ្នានៅក្នុងការពង្រឹងនិងពង្រីកនូវទំនាក់ទំនងប្រទេសយើង អាចពិនិត្យលទ្ធភាពនៅក្នុងការលើកតម្កើងកម្រិតនៃសហប្រតិបត្តិការ រវាងដៃគូរបស់យើងក្នុងប្រទេសយើងទាំងពីរ ពិសេសទំនាក់ទំនង​ ដែល​កំពុង​រីក​ចម្រើន​​ក្នុង​វិ​ស័​យ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​»។

សម្ដេចធិបតី បានលើកឡើងដែរថា នេះបង្ហាញឱ្យឃើញអំពីភាពស៊ីជម្រៅ និងចំណងមិត្តភាពរបស់កម្ពុជា និងបារាំង។ កម្ពុជាចងចាំជានិច្ចនៅតួនាទីរបស់ប្រទេសបារាំងនៅក្នុងនាមជាស្ថាបនិក និងជាសហប្រធានសន្និសីទ ទីក្រុង​ប៉ារីស​​ស្ដីពីកម្ពុជា ដែលនាំទៅដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅឆ្នាំ១៩៩១ ដែលជាការរួមចំណែក ដ៏សំខាន់របស់បារាំងនៅក្នុងការស្ដារនិងអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិតាំងពីពេលនោះមកតាមរយៈទីភ្នាក់​ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលបានធ្វើឱ្យកម្ពុជាក្លាយជា ប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងស្ថិតនៅលើមាគ៌ាឆ្ពោះទៅប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/06/2026

ក្រុង​ច្បារមន ​ខេត្តកំពង់ស្ពឺ នឹង​ត្រូវអភិវឌ្ឍទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងឧស្សាហកម្មទំនើប ​ដើម្បីទាក់ទាញវិនិយោគិន និងទេសចរបន្ថែម

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

ពីគំនិតស្រាវ​ជ្រាវ​ក្នុង​ថ្នាក់​រៀន ទៅជា​ស្នាដៃ​ជាក់​ស្តែង​ដែល​អាច​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​វិស័យ​ក​សិ​កម្ម សិស្ស​ជំនាញ​អគ្គិ​សនី នៃវិទ្យាស្ថា​នជាតិ​បណ្តុះ​បណ្តា​ល​បច្ចេ​​កទេស (NTTI) បាន​បង្កើ​តប្រព័ន្ធ Solar Greenhouse ឬផ្ទះ​កញ្ចក់​ប្រើ​ថាម​ពល​ព្រះអាទិត្យ ដែល​អាច​គ្រប់​គ្រង​ការ​ស្រោច​ទឹក ដាក់​ជី និងសីតុ​ណ្ហ​ភាព​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​បច្ចេក​វិទ្យា​ឆ្លាត​វៃ

ចិន ដាក់គោលដៅអភិវឌ្ឍវិស័យរថយន្តអគ្គិសនីដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

រដ្ឋាភិបាលចិន បានគាំទ្រ និងជំរុញឱ្យបណ្តាក្រុមហ៊ុនក្នុងឧស្សាហកម្មយានយន្តអគ្គិសនីដាក់ផែនការ និងគោលដៅអភិវឌ្ឍដើម្បីពង្រឹងគុណភាពដែលមានថាមពលកាន់តែខ្លាំង និងប្រើបានយូរជាងពេលបច្ចុប្បន្ន

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

វៀតណាម និងទីម័រខាងកើត បើកទំព័រថ្មីនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/06/2026

នាយករដ្ឋមន្ត្រីទីម័រខាងកើត បានជួបពិភាក្សាជាមួយ​ប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ