បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ផែនការរបស់ក្រុម G7 ក្នុងការកំណត់តម្លៃលើការទិញប្រេងរបស់រុស្ស៊ីនឹងមិនមានប្រសិទ្ធភាពនោះទេ លុះត្រាតែទីផ្សារដែលកំពុងរីកចម្រើនធំៗ និងប្រទេសកំពុងអភិវឌ្ឍន៍ចូលរួមក្នុងគម្រោងនេះ។

យោងទៅតាមការចេញផ្សាយរបស់ធនាគារពិភពលោក World Bank កាលពីថ្ងៃពុធកន្លងទៅនេះបានបង្ហាញពីហានិភ័យដែលនឹងរឹតតែធ្ងន់ធ្ងរ ដោយសារបញ្ហាកង្វះការផ្គត់ផ្គង់ រួមទាំងការនាំចេញរបស់រុស្ស៊ីនឹងត្រូវរងផលប៉ះពាល់ពីវិធានការពាណិជ្ជកម្មថ្មីផងដែរ។ កាលពីខែកញ្ញាកន្លងទៅនេះ ក្រុម G7 ដែលមានសមាជិកជាប្រទេសសេដ្ធកិច្ចធំៗដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ចក្រភពអង់គ្លេស និង ជប៉ុន បានរួមគ្នាយល់ព្រមលើផែនការក្នុងការកំណត់តម្លៃប្រេងរុស្ស៊ីក្នុងគោលបំណងទប់ស្កាត់ប្រាក់ចំណូលរបស់រុស្ស៊ីពីការនាំចេញថាមពល ប៉ុន្តែការកំណត់តម្លៃនេះមិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

ផែនការកំណត់តម្លៃប្រេង G7 ដែលបានស្នើឡើងអាចប៉ះពាល់ដល់លំហូរនៃការនាំចេញប្រេងរបស់រុស្ស៊ី ប៉ុន្តែវាជាយន្តការដែលពិបាកខ្លាំង ព្រោះវាទាមទារការចូលរួមពីទីផ្សារដែលកំពុងរីកចម្រើនធំៗ និងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីសម្រេចបាននូវផែនការនេះ។ ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ នឹងត្រូវហាមឃាត់មិនឱ្យផ្តល់សេវាកម្មដល់ក្រុមហ៊ុនរុស្ស៊ីដែលលក់ប្រេងក្នុងតម្លៃលើសពីការកំណត់។
ទោះជាយ៉ាងណាក្តី ការរំខានកើតឡើងចំពោះការនាំចេញប្រេងរបស់រុស្ស៊ីអាចកើតឡើងក្នុងរយៈពេលខ្លី ដោយសារតែផ្លូវពាណិជ្ជកម្មត្រូវបានរងសម្ពាធផ្សេងៗ និង ត្រូវស្វែងរកវិធីដើម្បីគេចចេញពីការដាក់ទណ្ឌកម្មដែលបានកើតឡើងជាញឹកញាប់។ គួរឲ្យដឹងដែរថា នៅថ្ងៃទី ៥ ខែធ្នូខាងមុខនេះ គឺជាថ្ងៃផុតកំណត់សម្រាប់សហភាពអឺរ៉ុបក្នុងការហាមឃាត់ការនាំចូលប្រេងឆៅពីរុស្ស៊ីទាំងអស់។ ចំណែកឯទីក្រុងមូស្គូក៏បាននិយាយថា ខ្លួននឹងមិននាំចេញប្រេងទៅកាន់ប្រទេសដែលចូលរួមក្នុងការកំណត់តម្លៃប្រេងរបស់ខ្លួននោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content