សេដ្ឋកិច្ចរបស់អាល្លឺម៉ង់នឹងបន្តចុះខ្សោយនៅឆ្នាំ២០២៤ នេះ​

បរទេស៖ យោងតាមប្រភពព៍ត៌មានពីរ៉យទ័របានរាយការណ៍ថា អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបបានក្លាយជាប្រទេសសេដ្ឋកិច្ចទន់ខ្សោយបំផុតក្នុងចំណោមដៃគូរបស់ខ្លួនដែលចាយប្រាក់អឺរ៉ូដ៏កាលពី២០២៣ ហើយការចុះខ្សោយនៃសេដ្ឋកិច្ចរបស់ប្រទេសនេះនឹងបន្តដល់ឆ្នាំ២០២៤។

ការិយាល័យស្ថិតិសហព័ន្ធអាល្លឺម៉ង់បានឲ្យដឹងថា ផលិតកម្មឧស្សាហកម្មរបស់អាល្លឺម៉ង់បានធ្លាក់ចុះក្នុងរយៈពេល ៦ខែជាប់ៗគ្នាក្នុងខែវិច្ឆិកា ដោយធ្លាក់ចុះ ០,៧ ភាគរយពីខែតុលា ដោយសារការធ្លាក់ចុះនៃទិន្នផលទំនិញ ខណៈដែលរោងចក្រអាល្លឺម៉ង់ជួបការលំបាកចំពេលមានការធ្លាក់ចុះនៃតម្រូវការសកល ជាពិសេសពីប្រទេសចិន គួបផ្សំនឹងអត្រាការប្រាក់ខ្ពស់ និងតម្លៃថាមពលថ្លៃ។ ការធ្លាក់ចុះនៃតួរលេខអាចនឹងអូសទាញសេដ្ឋកិច្ចឱ្យធ្លាក់ចុះម្តងទៀតនៅដើមឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ អ្នកវិភាគយល់ឃើញថា សេដ្ឋកិច្ចដ៏ធំបំផុតរបស់សហភាពអឺរ៉ុបទំនងជាធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចនៅចុងឆ្នាំ២០២៣ ខណៈដែលពួកគេទាយថា ទិន្នន័យដែលនឹងត្រូវចេញផ្សាយនៅថ្ងៃទី១៥ ខែមករាខាងមុខនេះនឹងបង្ហាញពីការធ្លាក់ចុះនៃងផលិតផលឧស្សាហកម្មនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៣ ។ លើសពីនេះ របាយការណ៍បានបង្ហាញថា ការបញ្ជាទិញរបស់រោងចក្រអាល្លឺម៉ង់នៅក្នុងខែវិច្ឆិកាបានកើនឡើងតិចជាងការរំពឹងទុក ពោលគឺកើនឡើងត្រឹមតែ ០,៣ ភាគរយប៉ុណ្ណោះ ខណៈដែលអ្នកវិភាគព្យាករថាអាចកើនឡើង ១,‌១ ភាគរយ។ យ៉ាងណាក៏ដោយ បើទោះបីជាសេដ្ឋកិច្ចអាល្លឺម៉ង់អាចចាប់ផ្តើមពង្រីកនៅឆ្នាំនេះក៏ដោយ ប្រទេសនេះនៅតែបន្តប្រឈមនឹងបញ្ហាផ្នែកឧស្សាហកម្មនៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ដែរថា ខណៈដែលសេដ្ឋកិច្ចកំពុងដុនដាប អាល្លឺម៉ង់ ក៏កំពុងចាប់ផ្តើមរង្គោះរង្គើនៅដើមឆ្នាំនេះ ដោយកសិករបាននាំគ្នាតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការឧបត្ថម្ភធនប្រេងម៉ាស៊ូត និងអ្នកបើកបររថភ្លើងធ្វើកូដកម្មជុំវិញជម្លោះប្រាក់ឈ្នួល។ កាលពីខែវិច្ឆិកា រដ្ឋាភិបាលបានទទួលរងនូវការវាយប្រហារយ៉ាងខ្លាំង នៅពេលដែលតុលាការកំពូលរបស់អាល្លឺម៉ង់បានបោះចោលផែនការថវិកាឆ្នាំ២០២៤ របស់ខ្លួន ដោយបង្កឱ្យមានការបែកបាក់គ្នាផ្នែកនយោបាយអំពីមូលនិធិចំនួន ១៧ ពាន់លានអឺរ៉ូ (១៨,៦ ពាន់លានដុល្លារ)។

ដូច្នោះហើយ សេដ្ឋកិច្ចរបស់អាល្លឺម៉ង់អាចបន្តប្រឈមនឹងការធ្លាក់ចុះនៅឆ្នាំ២០២៤ នេះ ដោយសារមូលហេតុជាច្រើន ដូចជា បាតុកម្មពាណិជ្ជកម្ម បញ្ហាថវិកា បញ្ហារចនាសម្ព័ន្ធជុំវិញកម្លាំងការងាររយៈពេលវែង និងហេដ្ឋារចនាសម្ព័ន្ធរបស់អាល្លឺម៉ងមិនទាន់ត្រូវបានដោះស្រាយនៅឡើយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន