កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ចិន

ក្នុងឱកាសនៃវេទិកាសហប្រតិបត្តិការររដ្ឋាភិបាលក្នុងតំបន់ និងទីក្រុងមិត្តភាព RCEP ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី ២០ ដល់ ទី២២ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភាកម្ពុជាបានលើកឡើងអំពីសក្ដានុពលសំខាន់ៗដែលសបញ្ជាក់ថា កម្ពុជាអាចជាទីផ្សារយានយន្ដអគ្គិសនីដ៏សំខាន់មួយសម្រាប់ប្រទេសចិន។

ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់អំពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ​បង្កើតច្បាប់​ដែលសម្រួលដល់លំហូរប្រជាពលរដ្ឋ ចំណេះដឹង ហិរញ្ញវត្ថុ និងធនធានរវាងជាប្រទេសសមាជិក RECP តាមរយៈការទទួលយកទស្សនវិស័យចម្រុះនៅក្នុងតំបន់ និងការផ្លាស់ប្តូរ ដែលអាចធានាបាននូវការអភិវឌ្ឍន៍រួមគ្នា និងពន្លឿនការវិនិយោគ វឌ្ឍនភាព និងការអប់រំ។

ជាមួយនឹងចំនួនប្រជាជនសកម្មវ័យក្មេងដែលពោរពេញដោយសមត្ថភាពនោះ ប្រទេសកម្ពុជាកំពុងឈានទៅកាន់តំណែងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈដែលទាំងធនធានមនុស្ស ភាពរីកចម្រើន និងការអភិវឌ្ឍ ស្របនឹងនិន្នាការនៃតម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍​ថានឹងកើនឡើង ដែលជាឱកាសទីផ្សារដ៏សំខាន់សម្រាប់អ្នកផលិតរថយន្តអគ្គិសនី EV ដូចជាប្រទេសចិនចូលមកកាន់កម្ពុជា។

គួរកត់សម្គាល់ថា ប្រទេសកម្ពុជាស្ថិតនៅកណ្តាលនៃតំបន់អាស៊ាន ដែលជាតំបន់​មួយក្នុងចំណោម​តំបន់ដែលមានថាមពលខ្លាំងបំផុតរបស់ពិភពលោក មានគុណសម្បត្តិខាង​ភូមិសាស្ត្រ ដែលអាចឱ្យប្រទេសមួយនេះដើរតួជាមជ្ឈមណ្ឌលដ៏ល្អប្រសើរមួយសម្រាប់ការប្រមូលផ្តុំ ការផលិត និងជំហានសំខាន់ៗផ្សេងទៀតតាមខ្សែសង្វាក់តម្លៃ។ ទាំងនេះជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា នៅក្នុងវេទិកាខាងលើ។

បន្ថែមពីលើភាពបត់បែននេះដែរ គោលនយោបាយថ្មីៗរបស់កម្ពុជា ក៏មានគោលបំណងលើកទឹកចិត្ត​ដល់ការវិនិយោគតាមរយៈការលើកលែងពន្ធ និងការឧបត្ថម្ភធនស្រដៀងគ្នាផ្សេងទៀត ការបង្កើន​ប្រាក់ចំណេញ និងសក្តានុពល​នៃការវិនិយោគផ្ទាលពីបរទេស (FDI) ផងដែរ។

គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ យានយន្តអគ្គិសនី ដែលបានចុះបញ្ជីនៅកម្ពុជា​មានប្រមាណ ១១៦២គ្រឿង ក្នុងនោះរថយន្តមានចំនួន ៥៧៣គ្រឿង ម៉ូតូកង់បីមានចំនួន ៣៨៧គ្រឿង និងម៉ូតូមានចំនួន ២០២គ្រឿង។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់​ក្រសួង​សាធារណ​​​​​​ការ និងដឹកជញ្ជូន។

បើប្រៀបធៀបរវាងការចុះបញ្ជីយានយន្តអគ្គិសនីក្នុងឆ្នាំ២០២២ និងឆ្នាំ២០២១ គឺមានកំណើនគួរ​ឱ្យកត់សម្គាល់​ដោយក្នុងឆ្នាំ២០២២ យានយន្តអគ្គិសនីដែលបានចុះមានចំនួន ៦៦២គ្រឿង​ និងឆ្នាំ​២០២១ ​មានចំនួនត្រឹមតែ ៦៣គ្រឿង​ ពោលគឺមានកំណើនប្រមាណ ៩៥១%។

រីឯប្រភេទរថយន្តអគ្គិសនី ដែលបានចុះបញ្ជី មានដូចជា BYD​, TESLA, BMW, LETIN, HONGQI, WULING, LEVDEO, JAC, E-GREEN និង JAGUAR។

យោងតាមរបាយ​ការណ៍​បច្ចុប្បន្ន​ភាព​​នៃការ​រួមចំណែករបស់ជាតិ​ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈ​ពេលវែង ប្រកបដោយ​អព្យាក្រឹត្យកាបូននៅ​កម្ពុជាឆ្នាំ២០៥០ និងនិន្នាការនៃការប្រើប្រាស់យានយន្ត​អគ្គិសនីរបស់ពិភព​លោក និងក្នុងតំបន់​ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិធានការ​ចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្ត​អគ្គិសនីក្នុងអត្រា ៤០% និងទោចក្រយានយន្ត (ម៉ូតូ) អគ្គិសនីក្នុងអត្រា ៧០% នៅឆ្នាំ២០៥០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា