ទីផ្សារមាសមានតម្លៃ ១ ៩២០ ដុល្លារក្នុងមួយអោន ខណៈដែលបន្តស្ថិតនៅក្រោមសម្ពាធ

បរទេស៖ យោងតាមប្រភពពី FX Street រាយការណ៍ថា ទីផ្សារមាសកំពុងស្ថិតនៅក្រោមសម្ពាធនៃការជួញដូរ ដោយសារទីផ្សារការងារនៅសហរដ្ឋអាមេរិកមានភាពរឹងមាំជាងមុន ហើយអត្រានៃការដាក់ពាក្យសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើបានថយចុះច្រើនជាងការរំពឹងទុក។

ទន្ទឹមនឹងនេះ ទីផ្សារមាសមានតម្លៃ ១ ៩២០ ដុល្លារក្នុងមួយអោន ខណៈដែលការធ្លាក់ចុះតម្លៃលុយដុល្លារអាមេរិកក៏បានគាំទ្រដល់តម្លៃមាសបន្តិចបន្តួចផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ទិន្នន័យរបស់សហរដ្ឋអាមេរិកចេញផ្សាយថា ការដាក់ពាក្យសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកធ្លាក់ចុះពី ២២៩ ០០០ នាក់មកនៅត្រឹម ២១៦ ០០០ នាក់។ លើសពីនេះ គេរំពឺងថា ឯកតាតម្លៃពលកម្មរបស់អាមេរិកនឹងមានស្ថិរភាព ដោយកើនឡើងពី ១,៦ ភាគរយទៅ ២,២ ភាគរយ។

គួរឲ្យបញ្ជាក់ដែរ មាសតែងតែរក្សាបាននូវតម្លៃរបស់ខ្លួននៅក្នុងសេដ្ឋកិច្ច។ បើទោះបីជាសេដ្ឋកិច្ចជួបប្រទះនឹងបញ្ហាអ្វីក៏ដោយ មិនថាកំពុងកើតឡើងនៅក្នុងអាជីវកម្ម និងការវិនិយោគ ប៉ុន្តែតម្រូវការមាសនៅតែមាន។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការមាសក៏ត្រូវបានជំរុញដោយលក្ខខណ្ឌម៉ាក្រូសេដ្ឋកិច្ចផងដែរ ដោយមនុស្សយល់ថាមាសតែងតែមានតម្លៃ។ ​ដូច្នេះ គេចាត់ទុកវាជាគ្រឿងមានតម្លៃសម្រាប់ការពារពីការខាតបង់ប្រាក់លើការវិនិយោគផ្សេងទៀត។ លើសពីនេះ និន្នាការតម្រូវការមាសកើនឡើងខ្ពស់នៅពេលដែលក្រុមហ៊ុនទាំងនោះខាតបង់ប្រាក់ ការធ្លាក់ចុះភាគហ៊ុន ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ និងអត្រាអត់ការងារធ្វើខ្ពស់។

ស្របពេលនេះដែរ អ្នកវិនិយោគ និងអ្នកចូលរួមយល់ឃើញថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់ខ្ពស់ក្នុងរយៈពេលយូរ ដែលអាចទប់ស្កាត់តម្លៃមាសពីការឡើងថ្លៃ។ បន្ថែមពីនេះ ពួកគេកំពុងព្រួយបារម្ភចំពោះការធ្លាក់ចុះសេដ្ឋកិច្ចចិន និងភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្តរវាងចិន និងសហរដ្ឋអាមេរិក។ ហានិភ័យទាំងនេះប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន ដែលធ្វើឲ្យតម្រូវការមាសអាចនឹងធ្លាក់ចុះ។

ទោះជាយ៉ាងណាក្តី គេកត់សំគាល់ថា ចិនបានអនុវត្តវិធានការគោលនយោបាយជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ជាពិសេសបន្ទាប់ពីការងើបឡើងវិញក្រោយការរាតត្បាតនៃកូវីដ-១៩។ លើសពីនេះ គេរំពឺងថា សកម្មភាពគោលនយោបាយអាចនឹងត្រូវបានអនុវត្តបន្ថែមទៀត។ លើសពីនេះ កិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 គ្រោងនឹងចាប់ផ្តើមនៅទីក្រុង New Delhi នៅថ្ងៃសៅរ៍ខាងមុខនេះ។ ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងចូលរួម ប៉ុន្តែប្រធានាធិបតីចិន លោក Xi Jinping នឹងមិនចូលរួមនោះទេ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី