តម្លៃមាសបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជាង ៤ ៨០០ ដុល្លារក្នុងមួយតម្លឹង

បរទេស៖ យោងតាមប្រភពពី CNN បានរាយការណ៍ថា តម្លៃមាសបានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ក្នុងអត្រា ៤ ០០០ ដុល្លារក្នុងមួយអោន ឬជាង៤៨០០ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្រ្ត ដែលជំរុញដោយតម្រូវការវិនិយោគលើមាសកើនឡើងខ្លាំងចំពេលមានភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចកសល។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ តម្លៃមាសបានឡើងថ្លៃដល់ ៤ ០០០ ដុល្លារក្នុងមួយអោនលើទីផ្សារអន្តរជាតិ (នៅលើទីផ្សារកម្ពុជា មាសមានតម្លៃ ៤ ៨១៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨១ ដុល្លារក្នុងមួយជី)។ នៅក្នុងឆ្នាំ២០២៥ នេះ តម្លៃមាសកើនឡើង ៥១% ដោយសារការបង្កើនការទិញពីបណ្តាធនាគារកណ្តាល, ការកើនឡើងនៃតម្រូវការមូលប័ត្រគាំទ្រដោយមាស, ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារ, និងការកើនឡើងនៃការចាប់អារម្មណ៍ពីអ្នកលក់រាយ។ លើសពីនេះ មានស​ទទួលបានការចាប់អារម្មណ៍ច្រើ​ក្នុង​បរិយាកាស​អត្រា​ការ​ប្រាក់​ទាប និង​ក្នុង​ពេល​មាន​ភាព​មិន​ប្រាកដប្រជា​ខាង​សេដ្ឋកិច្ច ដោយសារគេចាត់ទុកថាមាសគឺជាការវិនិយោគដែលមានភាពធន់ សុវត្ថិភាព និងជាការការពារប្រឆាំងនឹងអតិផរណា។ ជាក់ស្ដែង កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ក្រុមហ៊ុន Goldman Sachs បានព្យាករណ៍ថា តម្លៃមាសអាចនឹងបន្តឡើងថ្លៃចន្លោះ ៤ ៣០០ ដុល្លារដល់ទៅ ៤ ៩០០ ដុល្លារក្នុងមួយអោននៅខែធ្នូ ឆ្នាំ២០២៥។ ទិន្នន័យពីធនាគារកណ្តាលចិន បង្ហាញថា ពួកគេបានបន្ថែមមាសទៅក្នុងទុនបម្រុងរបស់ខ្លួននៅក្នុងខែកញ្ញាសម្រាប់រយៈពេល ១១ ខែជាប់ៗគ្នា។

ថ្មីៗនេះ ការផ្អាកប្រតិបត្តិការ និងផ្អាកបញ្ចេញទិន្នន័យសំខាន់ៗមួយចំនួនរបស់រដ្ឋាភិបាលអាម៉េរិកបានធ្វើឱ្យពាណិជ្ជករមានភាពស្រពិចស្រពិលក្នុងការព្យាករណ៍សេដ្ឋកិច្ច ដែលនាំឲ្យតម្រូវការមាសកើនឡើង។

លោក Michael Langford ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Scorpion Minerals ព្យាករណ៍ថា តម្លៃមាសអាចនឹងឡើងថ្លៃដល់ ៤ ៣០០ ដុល្លារក្នុងមួយអោនក្នុងរយៈពេល ៦ខែខាងមុខ ដោយសារតម្លៃប្រាក់ដុល្លារអាមេរិកអាចនឹងបន្តធ្លាក់ចុះ។ មហាសេដ្ឋី និងវិនិយោគិន Ken Griffin បានលើកឡើងដែរថា មាសបានក្លាយជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងប្រាក់ដុល្លារ ហើយវាគឺជារឿងគួរព្រួយបារម្ភមួយដោយសារមនុស្សវិនិយោគទ្រព្យសកម្មផ្សេងក្រៅពីប្រាក់ដុល្លារ និងរកមធ្យោបាយផ្សេងៗចេញឆ្ងាយពីប្រាក់ដុល្លារប្រកបដោយប្រសិទ្ធភាព ដើម្បីចៀសវាងពីហានិភ័យពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ចរបស់អាម៉េរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *