កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូកើនឡើងក្នុងអត្រា ០,៣ ភាគរយ លើសការព្យាករណ៍

បរទេស ៖​ យោងតាមប្រភពព័ត៌មានពី Euro News បានរាយការណ៍ថា កំណ់នសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងក្នុងអត្រាប្រមាណ ០,៣ ភាគរយ ដែលជាកម្រិតមួយលើសពីការរំពឹងទុក។

យោងតាមទិន្នន័យពី Eurostat បានបង្ហាញថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ០,៣ ភាគរយក្នុងត្រីមាសទី២នេះ ខណៈដែលការព្យាករណ៍មានត្រឹម ០​,២ ភាគរយប៉ុណ្ណោះ ខណៈដែលប្រទេសជាសមាជិកមួយចំនួនបានបង្ហាញទិន្នន័យកំណើនសម្រាប់ត្រីមាសទី២របស់ខ្លួន រួមមាន អៀរឡង់កើនឡើង ១,២ ភាគរយ, លីទុយអានីកើនឡើង ០,៩ ភាគរយ, និងអេស្ប៉ាញកើនឡើង ១,២ ភាគរយ។ នៅប្រទេសបារាំង កំណើនសេដ្ឋកិច្ចដែលជំរុញដោយផលិតផលក្នុងស្រុកកើនឡើង ០,៣ ភាគរយលើសពីការរំពឹងទុកដោយសារតែការស្ទុះងើបឡើងវិញនៃមូលធនសរុប និងការចាយវាយក្នុងគ្រួសារកើនឡើង។

យ៉ាងណាមិញ ក៏មានការធ្លាក់ចុះនៃសេដ្ឋកិច្ចដ៏ធំបំផុតបានកើតឡើងនៅប្រទេសមួយចំនួនរួមមាន ឡាតវីធ្លាក់ចុះ ១,១ ភាគរយ, ស៊ុយអែតធ្លាក់ចុះ ០,៨ ភាគរយ, និងហុងគ្រីធ្លាក់ចុះ ២,២ ភាគរយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសអាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំបំផុតរបស់តំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះ ០,១ ភាគរយនៅត្រីមាសទី២ ពោលគឺធ្លាក់ចុះ ០,២ ភាគរយធៀបទៅនឹងត្រីមាសទី១។ ដោយឡែក អត្រាការប្រាក់ខ្ពស់បានបន្ថែមសម្ពាធលើវិស័យឧស្សាហកម្ម បណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការវិនិយោគលើអគារ និងគ្រឿងបរិក្ខាផ្សេងៗ។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចអ៊ីតាលី ក៏បានធ្លាក់ចុះ ០,២ ភាគរយក្នុងត្រីមាសទី២ ។

ទោះជាយ៉ាងណាក្តី សកម្មភាពនៃវិស័យឯកជននៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានជួបប្រទះនឹងការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងខែកក្កដា ដោយឈានដល់កម្រិតទាបក្នុងរយៈពេល ៥ ខែ។ ការធ្លាក់ចុះនេះបណ្តាលមកពីការធ្លាក់ចុះនៃកំណើនសេវាកម្ម។ ការជាប់គាំងនៅក្នុងសកម្មភាពអាជីវកម្មត្រូវបានឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃតម្រូវការ ខណៈដែលការបញ្ជាទិញថ្មីៗបានធ្លាក់ចុះក្នុងរយៈពេល ២ខែជាប់ៗគ្នា ។ អតិផរណាតម្លៃថ្លៃដើមបានកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែតម្រូវការចុះខ្សោយ ដែលធ្វើឲ្យក្រុមហ៊ុន ឬ អាជិវកម្មដំឡើងតម្លៃលក់របស់ពួកគេយឺតជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦