ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

កំពត ៖ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និង​សំណង់​ បានលើ​កឡើងថា កំពត ជាខេត្តជាប់តំបន់ឆ្នេរតារារះនាទិសនិរតី ដែលទា​ក់ទា​ញ​ភ្ញៀ​វ​ទេស​ចរច្រើន​ជាងគេរប​ស់​ក​ម្ពុ​ជា​ប​ន្ទា​ប់ពី​​ខេ​ត្ត​សៀម​រាប ព្រោះ​ខេ​ត្តកំ​ពត​អ​នុ​ញ្ញា​ត​ឱ្យ​ភ្ញៀ​​វ​គ្រ​ប់​ក​ម្រិ​​តម​ក​ដើ​រ​កំ​សាន្ត​ មានរមណីយដ្ឋានទាក់ទាញជាច្រើន មានកន្លែងស្នាក់នៅស្អាត ម្ហូបអាហារឆ្ងាញ់ មានតម្លៃសមរម្យ ហើយ​​​នៅជិ​ត​រាជ​ធានី​ភ្នំពេញទៀតផង។

ថ្លែងក្នុ​ងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រប​ស់រដ្ឋបា​លខេ​ត្តកំពត កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក៏​បាន​ណែនាំ​ឱ្យ​មាន​កា​រ​ចូល​រួម​ជួយជំរុញបន្ថែមនៅតាមតំបន់សហគមន៍នេសាទឱ្យទទួលភ្ញៀវទេសចរបានកាន់តែច្រើន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបំផុសគំ​និ​ត​ដល់​ស​មា​ជិ​ក​អ​ង្គ​ស​​ន្និ​បាត​ឱ្យ​​ចូ​ល​រួ​ម​ពិ​ចា​រ​ណាធ្វើ​យ៉ា​ងណា​រ​​កវិ​ធី​សាស្ត្រកែច្នៃនិងអភិវឌ្ឍន៍ខេត្តកំពតឱ្យកាន់តែល្អជាងមុន មានកំណើនសេដ្ឋកិច្ចបន្ថែមទៀត ដើ​ម្បីក​​សាង​អ​នា​គ​តរ​ប​ស់អ្នកខេត្តកំពតឲ្យកាន់តែប្រសើរ និងចូលរួមកា​ត់​បន្ថ​យ​ភា​ព​​ក្រី​​ក្រ​របស់ប្រ​ជា​ព​ល​រដ្ឋ​ឱ្យបា​ន​ជា​អតិ​បរ​មាដែលនេះគឺជាជោគជ័យដ៏ធំមួយសំរាប់សង្គមជាតិទាំងមូល បន្ទាប់ពីកម្ពុ​ជាបា​ន​ឆ្ល​ងកា​ត់​ដំណា​ក់កា​ល​ស​ង្គ្រាម​ដ៏ខ្មៅ​ងងឹ​ត​ជា​​ច្រើន​ និង​បាន​ទ​ទួ​លស​ន្តិភា​ព​ឡើង​វិ​ញ​ហើយ​បានត​ស៊ូក្រោ​កឈ​រ​ឡើង​ប្រឹង​ប្រែ​ងអ​​ភិ​វឌ្ឍ​ន៍​ខ្លួនបន្ថែមទៀតដើម្បីអនាគតកូនចៅជំនាន់ក្រោយកាន់តែប្រសើរឡើង ។

គួរកត់សម្គាល់ថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្ត​កំពត​ក៏បាន​កសាង​នូវ​សមិទ្ធផល​ទេសចរណ៍​សំខាន់ៗ​ជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ មក​ទស្សនា​ និងសម្រាក​កម្សាន្ត​កាន់តែច្រើន ក្នុងនោះរួមមាន រូប​សំណាក​សេះសមុទ្រ​បាញ់ទឹក នៅ​ដង​ព្រែក​ខេត្ត​កំពត ​និងនាឡិកា​យក្ស​ បានទាក់ទាញ​ទេសចរមក​ទស្ស​នា​​កម្សាន្ត​នៅខេត្ត​កំពតកាន់តែច្រើនឡើងថែមទៀត ។

លោក​ សយ ស៊ីណុល ប្រធានមន្ទីរ​ទេសចរណ៍​ខេត្តកំពត​ បានមានប្រសាសន៍ថា​ ក្នុង​ឆ្នាំ២០២៤​កន្លងទៅ ខេត្តកំពត​ទទួលបានភ្ញៀវទេសចរ​មក​ទស្សនា​សម្រាក​កម្សាន្ត​ ប្រមាណ ២លាន​ ៦សែន​ ៧ម៉ឺននាក់ ក្នុងនោះ​ភ្ញៀវទេសចរ​អន្តរជាតិ​មានចំនួន​ ១០ម៉ឺន ​៨០០នាក់ ។

លោក​បន្តថា ​​ទូទាំ​ងខេត្តកំពត​ មានតំបន់ទេសចរណ៍​សម្រាប់ភ្ញៀវ​មកទស្សនា​កម្សាន្ត​ចំនួន ៤២កន្លែង​ ទាំង​ទេសចរណ៍​សហគមន៍​ ព្រៃកោងកាង​ ហើយ​ថ្មីៗនេះដែរ ខេត្តកំពត​ក៏បានសាងសង់​នាឡិកាយក្ស​ និង​រូប​សំ​ណាក​សេះសមុទ្រ​បាញ់​ទឹក និង​បានដាក់ដំណើរការ​កាលពី​ពាក់​កណ្ដាលឆ្នាំ​២០២៤ ធ្វើ​ឱ្យភ្ញៀវទេសចរ​កាន់តែច្រើនទៅលេង​ខេត្តកំពត ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *