នាវាផ្ទុកយន្តហោះចម្បាំង និងកងអនុសេនាធំយន្តហោះចម្បាំងអាមេរិកបានបញ្ជូនទៅដល់មជ្ឈិមបូព៌ាហើយ

បរទេស ៖ ស្ថានភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានរីករាលដាលទៅដល់បណ្តាប្រទេសភាគីផ្សេងទៀតចូលរួមមកពាក់ព័ន្ធ បូករួមទាំង លីបង់, អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រក្រុមហាម៉ាស ខណៈដែលអាមេរិក ដែលជាអ្នកគាំទ្រអ៊ីស្រាអែល។

ការសងសឹងគ្នាទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានកើនឡើងកំដៅកាន់តែខ្លាំង ជាពិសេសព្រឹត្តិការណ៍សម្លាប់មេដឹកនាំហាម៉ាស លោក Ismail Haniyeh នៅក្នុងទីក្រុងតេហរ៉ង់ បាន និងកំពុងធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា អាចមានការផ្ទុះឡើងនៃសង្គ្រាម និងបញ្ហាអសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៍ាទាំងមូលប្រសិនបើការព្រមានសងសឹករបស់អ៊ីរ៉ង់ពិតជាត្រូវធ្វើឡើងក្នុងរូបភាពពេញកម្លាំងមែននោះ។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយហេតុការណ៍ធ្វើឃាត ដោយសារមើលឃើញអំពីហានិភ័យ និងដើម្បីរារាំងសកម្មភាពរបស់អ៊ឺរ៉ង់ ក៏ដូចជា លីបង់ មកលើប្រទេសអ៊ឺស្រាអែលនោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានប្រកាសក្នុងការចល័តទ័ពជាច្រើនបន្ថែមទៀតចូលមកក្នុងតំបន់។

នៅដើមសប្តាហ៍នេះ អាមេរិកបានដាក់ពង្រាយកងអនុសេនាធំនៃយន្តហោះចម្បាំងមួយក្រុមមកដល់តំបន់មជ្ឈិមបូព៍ាបន្ថែមជាមួយនឹងនាវាផ្ទុកយន្តហោះចម្បាំងផង។ រដ្ឋបាល លោកប្រធានាធិបតីអាមេរិក Joe Biden បានពន្យល់ថា ការបង្កើនកម្លាំងទ័ពអាមេរិកនៅទីនេះស្ថិតនៅក្នុងគោលបំណងសំខាន់ដើម្បីការងាររដ្ឋាភិបាលយេរូសាឡឺមអំពីការវាយប្រហារណាមួយដោយអ៊ឺរ៉ង់ ឬក្នុងរូបភាពជាសង្គ្រាមប្រូកស៊ី (Proxies) ក្តី ក៏ដូចជាការពារយោធាអាមេរិកផ្សេងទៀតដែលកំពុងឈរជើង។

នៅក្នុងសេចក្តីថ្លែងការណ៍បន្ថែមដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានលើកឡើងថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយបន្ថែមនាវាចម្បាំងដែលអាចការពារមីស៊ីលឆ្លងទ្វីប និងនាវចម្បាំងជាច្រើនគ្រឿងផ្សេងទៀត ហើយបន្តដាក់ពង្រាយមីស៊ីលការពារដែនអាកាសដែលបាញ់ចេញពីដីគោកជាច្រើនប្រភេទផ្សេងទៀតដែរ។

អ្វីដែលយើងបានដឹងបន្ថែមពីនេះគឺថា ទីតាំងដែលកងអនុសេនាធំទាំងនោះមិនត្រូវបានប្រកាសនោះឡើយ សូម្បីតែការបញ្ជាក់ថាពួកគេមានប្រភពមកពីគោលដៅណានោះឡើយ។ យ៉ាងណាក្តី កន្លងមកគេដឹងហើយថា មានប្រទេស និងសម្ព័ន្ធមិត្តជាច្រើននៅក្នុងតំបន់មជ្ឈិមបូព៍ាតែងតែចង់ឲ្យសហរដ្ឋអាមេរិកបោះមូលដ្ឋានទ័ពនៅក្នុងទឹកដីរបស់គេប៉ុន្តែក៏មិនចង់ប្រកាសជាផ្លូវការឲ្យគ្រប់គ្នាដឹងនោះដែរ។

ដូច្នេះ យើងអាចមើលឃើញថា ការដាក់ពង្រាយក្រុមប្រយុទ្ធតាមផ្លវទឹកដ៏ធំរបស់អាមេរិកលើកនេះគឺគ្រាន់តែដើម្បីបង្កើនកម្លាំងឲ្យកាន់តែខ្លាំង និងកាន់តែច្រើននៅក្នុងតំបន់ប៉ុណ្ណោះ ដើម្បីត្រៀមខ្លួនឲ្យបានគ្រប់គ្រាន់ក្នុងករណីប៉ះទង្គិចគ្នាណាមួយកើតឡើង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក