ភ្នំពេញ ៖ ព្រឹត្តិការណ៍ «យាត្រាដើម្បីបេតិកភណ្ឌ» ឬហៅកាត់ថា Temple Walk នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ដល់ ២៩ ខែតុលាខាងមុខនេះ។ ព្រឹត្តិការណ៍នេះផងដែរ ត្រូវបានរៀបចំឡើងដោយសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា PATA និងសមាគមទេសចរណ៍ថៃ ព្រមទាំងទទួលបានការ គាំទ្រពីក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្តព្រះវិហារផងដែរ។

ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងចំនួន៤ធំៗគឺ ផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងបរិស្ថាន ផ្សារភ្ជាប់ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម រិតបន្តឹងចំណងសាមគ្គីរវាងកម្ពុជានិងថៃ និងចុងក្រោយគឺផ្សព្វ ផ្សាយពីបេតិកភណ្ឌពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ យុទ្ធនាការនេះក៏ដើម្បីប្រែក្លាយតំបន់ព្រះវិហារឱ្យទៅជាតំបន់មានពណ៍បៃតង តាមរយ:ការលើកទឹកចិត្តឱ្យមានការអភិរក្សយូរអង្វែង និងជួយលើកស្ទួយនូវសេដ្ឋកិច្ចតំបន់នេះក្រោយរងប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។

លោក ធួន ស៊ីណាន ប្រធានសមាគម PATA បានលើកឡើងថា៖
“ពីដើមមកតំបន់ព្រះវិហារភាគច្រើនពឹងផ្អែកលើភ្ញៀវទេសចរបរទេស ដូច្នេះហើយព្រឹត្តការណ៍នេះក៏ដើម្បីគៀគរទេសចរក្នុងស្រុកឱ្យជួយគាំទ្រផលិតផលរបស់ខ្លួន បើទោះបីជាមិនមានទេសចរក្រៅស្រុកដូចមុនក៏ដោយ”
ព្រឹត្តិការណ៍ Temple Walk នឹងមានការបើកឱ្យចុះឈ្មោះចូលរួមដោយសេរី ដោយក្បួននេះនឹងដើរដង្ហែក្បួនពីជើងភ្នំ ឆ្ពោះទៅប្រាសាទព្រះវិហារ ដើម្បីផ្សព្វផ្សាយបន្ថែម ពីសក្ដានុពលទេសចរណ៍ នៃសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ។
បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចបានឱ្យដឹងថា យុទ្ធនាការនេះគ្រោងនឹងមានមនុស្សប្រមាណជាង ១ ៥០០នាក់ចូលរួម ដោយក្នុងនោះនឹងមានជនជាតិថៃជាង ៥០០នាក់ ហើយក្រៅពីនោះគឺបានពីការចុះឈ្មោះដោយសេរីពីប្រជាជនកម្ពុជា។
តំណាងសមាគមទេសចរណ៍ភាគីថៃ បានលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាមានសារសំខាន់ណាស់ ក្នុងការងាររឹតចំណងមិត្តភាពរវាងកម្ពុជា និងថៃ ដែលវានឹងអាចជួយឲ្យសេដ្ឋកិច្ចពលរដ្ឋទាំងពីរប្រទេសកាន់តែល្អប្រសើរតាមរយៈការដោះដូរពាណិជ្ជកម្ម និងការធ្វើទេសចរណ៍ជាដើម៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content