ក្រុមហ៊ុន Boeing មានបញ្ហាកាន់តែច្រើន ខណៈបុគ្គលិកបច្ចេកទេសម្នាក់ទៀតត្រូវបានបណ្តេញចេញ

បរទេស ៖ មួយរយៈនេះក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរប៊ូអ៊ីង Boeing កំពុងទទួលរងបញ្ហារកាំរកូសពាក់ព័ន្ធទៅនឹងកំហុសបច្ចេកទេសដែលបានបណ្តាលឲ្យមានហេតុការណ៍គ្រោះថ្នាក់ជាច្រើនករណី។ ជាលទ្ធផលនៃការស្រាវជ្រាវ និងដំណោះស្រាយ ក្រុមហ៊ុនបានប្រកាសបណ្តេញចេញបុគ្គលិកចាប់ពីជាន់ទាបទៅដល់ជាន់ខ្ពស់ជាច្រើននាក់ ហើយចុងក្រោយនេះបុគ្គលិកបច្ចេកទេសដ៏សំខាន់ម្នាក់ទៀតដែលធ្លាប់បានរិះគន់ និងរៀបរាប់ជាសាធារណៈអំពីប្រព័ន្ធសុវត្ថិភាពនៃយន្តហោះប៊ូអ៊ីងក៏ត្រូវបានបណ្ដេញចេញដូចគ្នា។

មុននេះ លោក Richard Cuevas ដែលជាអ្នកជំនាញនៅក្នុងឧស្សាហកម្មអាកាសចរណ៍បានអះអាងថា គាត់បានឃើញការងារផលិត និងថែទាំដែលមិនមានស្តង់ដារលើផ្នែកសំខាន់នៃយន្តហោះ Boeing 787 ហើយជាការឆ្លើយតបក្រុមហ៊ុន Boeing ដែលត្រូវបានចោទសួរអំពីថា តើសុវត្ថិភាពរបស់ខ្លួនមានភាពម៉ត់ចត់គ្រប់គ្រាន់ដែរឬទេនោះ បាននិយាយថា បញ្ហានេះត្រូវបានស៊ើបអង្កេតរួចរាល់ ហើយជាលទ្ធផលវាមិនបានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពនោះទេ។

មេធាវីតំណាងឱ្យលោក Cuevas បានអះអាងថា គាត់បានរាយការណ៍ពីបញ្ហាសំខាន់ៗដែលអាចបង្កើតហានិភ័យសុវត្ថិភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ហើយបានដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងរដ្ឋបាលសុខភាព សុវត្ថិភាពការងារផងដែរ។

គួរឲ្យដឹងដែរថា លោក Cuevas បានចូលធ្វើការនៅក្នុងឧស្សាហកម្មអាកាសចរណ៍អស់រយៈពេល ៤០ ឆ្នាំមកហើយ ហើយចុងក្រោយនេះលោកបានចុះកិច្ចសន្យាជាមួយ Spirit Aerosystems ទទួលបន្ទុកលើកិច្ចការងារផ្នែកសម្ពាធក្បាលខាងមុខរបស់យន្តហោះ Boeing 787 ។

កាលពីខែមេសា ក្រុមហ៊ុន Boeing បានមើលឃើញនូវការនិយាយរិះគន់របស់បុគ្គលិកទៅលើបញ្ហានានាបន្ទាប់ពីខ្លួនបានផ្តល់ការធានាថានឹងមិនមានការសងសឹកចំពោះការធ្វើដូច្នេះទេ។ ប៉ុន្តែយ៉ាងណាក្តី ក្រុមហ៊ុន Boeing បាននិយាយថា វាជាសញ្ញានៃវឌ្ឍនភាពឆ្ពោះទៅរកវប្បធម៌នៃការរាយការណ៍ដែលមិនគួរឲ្យទទួលយកបាន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី