នាព្រឹកថ្ងៃទី ១៥ ខែកញ្ញានេះ ឯកឧត្តម ហ៊ុន មានី បានចូលរួមបើកនូវព្រឹត្តិការណ៍ «តោះ! ទៅវេចអន្សមរួមគ្នា» នៅឯទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះផងដែរ ធ្វើឡើងនៅចំពេលនៃពីធីបុណ្យកាន់បិណ្ឌ ដែលជាទំនៀមទំលាប់ប្រជាជនកម្ពុជាតែងតែវេចនំអន្សមនេះដើម្បីហូបពេលជួបជុំគ្រួសារ និងយកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំនៅវត្តអារ៉ាម។
ឯកឧត្តម ហ៊ុន មានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំពីទឹកចិត្តសប្បាយរីករាយក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីរំលឹកទៅដល់ទំនៀមខ្មែរតាំងពីដើមមក។ ក្នុងនោះផងដែរ ក៏ជាការរំលឹកអំពីកុមារភាពរបស់លោក ដែលតែងតែឃើញទិដ្ឋភាពវេចនំជុំគ្នារាល់ពេលមានពិធីបុណ្យជាតិធំៗ។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា៖
“ការវេចនំអន្សមនេះ មិនមែនជារឿងសាមញ្ញទេ! ប៉ុន្តែយ៉ាងហោចណាស់ ខ្ញុំបានស្វែងយល់ច្រើនអំពីដំណាក់កាលនៃការវេចនំ ជាពិសេសគឺបានបង្កើនចំណងសាមគ្គីជាមួយមីងៗដែលជាអ្នកវេចនំ។”
យ៉ាងណាមិញ កម្ពុជានិយាយដោយឡែក បានខកខាននូវការប្រារព្ធពិធីបុណ្យប្រពៃណីជាតិនេះអស់រយៈពេលពីរឆ្នាំកន្លងទៅហើយ ហើយសម្រាប់ឆ្នាំ២០២២នេះ ជារឿងគួរសាទរដែលកម្ពុជាមានលទ្ធភាពត្រឡប់មកប្រារព្ធពិធីបុណ្យភ្ជំបិណ្យឡើងវិញ។
ឯកឧត្តម ហ៊ុន មានី បានបន្តថា មូលហេតុចម្បងដែលបង្កលទ្ធភាពកម្ពុជាក្នុងការត្រឡប់មកជួបជុំគ្នាបានបែបនេះគឺដោយសារតែស្រុកទេសមានសន្តិភាព។ សំខាន់បំផុតនោះគឺ លទ្ធភាពនៃការចាក់វ៉ាក់សាំងរបស់កម្ពុជា ដែលឈានទៅដល់ភាគរយមួយខ្ពស់បើធៀបទៅនឹងប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «តោះ! ទៅវេចអន្សមរួមគ្នា» នេះធ្វើឡើងនៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ១៧ និង១៨ ខែកញ្ញា ឆ្នាំ២០២២ ត្រូវនឹងបិណ្ឌ ៥ បិណ្ឌ៧ និងបិណ្ឌ៨។ ព្រឹត្តិការណ៍នេះផងដែរ នឹងបើកឱ្យមានការចូលរួមដោយសេរី និងមិនតម្រូវឱ្យបង់ប្រាក់ដើម្បីបានចូលរួមនោះទេ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Situation Room (War Room) ជាបន្ទប់ដ៏សំងាត់របស់មេដឹកនាំអាម៉េរិក មានប្រវត្តិជាង៦ទសវត្សរ៍ក្នុងកិច្ចការងារកំពូលៗ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
បន្ទប់ដែលរៀបចំកិច្ចការងារ និងផែនការសំងាត់ដើម្បីពិភាក្សា ព្រមទាំងតាមដានព្រឹត្តិការណ៍ដោយផ្ទាល់ទាំងនោះគឺជាបន្ទប់ដ៏សំងាត់មួយដែលមានតែប្រធានាធិបតីអាម៉េរិក និងមន្ត្រីជាន់ខ្ពស់កំពូលរបស់អាម៉េរិកប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ ហើយត្រូវបានគេហៅឈ្មោះថា Situation Room
អាជីវកម្មជិត ៥ម៉ឺន មានទឹកប្រាក់សរុបប្រមាណ ១៨.២៣ ពាន់លានដុល្លារ បានចុះបញ្ជីអាជីវកម្មតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/06/2025
ក្នុងរយៈពេល ៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំនួនពាក្យស្នើសុំចុះបញ្ជីអាជីវកម្មអនុម័តសរុបមានចំនួន ៤៦ ៧៧៦ ក្នុងនោះ ម្ចាស់អាជីវកម្មដែលជាស្រ្តីមានចំនួន ១៧២៤០នាក់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ទទួលបានវិញ្ញាបនបត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/06/2025
អិលអូអិលស៊ី ដែលជាស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ទទួលបានវិញ្ញាបនប័ត្រ ISO / IEC 27001: 2022 ស្តង់ដារអន្តរជាតិក្នុងការគ្រប់គ្រងសុវត្ថិភាពព័ត៌មាន ដែលជាវិញ្ញាបនបត្រដ៏មានកិត្យានុភាពមួយកាលពីពេលថ្មីៗនេះ