វិភាគ ៖ ការជះឥទ្ធិពលមកលើសេដ្ឋកិច្ចអាស៊ី ក្រោយលទ្ធផលនៃបោះឆ្នោតរបស់អាមេរិកឆ្នាំ២០២៤

ថ្វីត្បិតថាមានការព្យាករណ៍ និងវិភាគអំពីផលប៉ះពាល់ដល់សេដ្ឋកិច្ចសម្រាប់តំបន់អាស៊ីក្នុងឆ្នាំ២០២៤ ក្រោមឥទ្ធិពលលទ្ធផលបោះឆ្នោតរបស់អាមេរិកក្នុងពេលនេះហាក់ដូចជាឆាប់រហ័សបន្តិចក្តី ប៉ុន្តែជឿជាក់ថា ការត្រៀមខ្លួនរបស់មេដឹកនាំប្រទេសនានាគឺពិតជាសំខាន់សម្រាប់ព្រឹត្តិការណ៍ដែលគួរឲ្យតាមដានបំផុត។

អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ពោល គឺនៅសល់រយៈពេលប្រមាណជា១០ខែទៀតតែប៉ុណ្ណោះ ប៉ុន្តែក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងជួបវិបត្ត បញ្ហាសណ្តាប់ធ្នាប់ពិភពលោកមិនអំណោយផលនោះ ធ្វើឲ្យលទ្ធផលនៃការបោះឆ្នោតនៅអាមេរិកពិតជាមានសារៈសំខាន់ណាស់ និងជះឥទ្ធិពលខ្លាំងទៅលើសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល ជាពិសេសប្រទេសក្នុងតំបន់អាស៊ី។

មានអ្នកជំនាញមិនច្រើននោះទេដែលហ៊ានចេញមកវិភាគថា លទ្ធផលនៃការបោះឆ្នោតនៅអាមេរិកអាចនឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងតំបន់អាស៊ីមានការរីកចម្រើនក្នុងកម្រិតណានោះ ដោយសារតែវាមានកត្តាមួយចំនួនដែលគួរស្វែងយល់ទាំងអស់គ្នា។

ដោយគ្រាន់តែជាការបកស្រាយដែលមិនពាក់ព័ន្ធទៅនឹងបញ្ហាជម្លោះនៅអ៊ុយក្រែន និងបញ្ហាផ្សេងទៀតដែលមិនជាប់ពាក់ព័ន្ធរវាងអាមេរិក និងអាស៊ីនោះទេ យើងអាចមើលឃើញថា កត្តាទី១ គឺអាស្រ័យ ថាតើអ្នកណានឹងក្លាយទៅជាប្រធានាធិបតីថ្មីរបស់មហាយក្សអាមេរិក ពីព្រោះថាបេក្ខភាពសំខាន់ៗរបស់ពួកគេមានគោលនយោបាយសេដ្ឋកិច្ចផ្សេងៗគ្នាទាំងអស់ ទាំងនៅក្នុង និងក្រៅប្រទេស។

ឧទាហរណ៍ជាក់ស្តែងប្រសិនបើលោក Donald Trump ជាប់ឆ្នោតម្តងទៀតពិតមែន គាត់នឹងវិលត្រឡប់ទៅកាន់គោលនយោបាយគាំពារនិយមដែលនឹងអាចធ្វើឲ្យមានភាពមិនចុះសម្រុងគ្នាឡើយជាមួយនឹងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ខណៈប្រសិនបើលោក Biden បន្តឈរតំណែងអាណត្តិថ្មីវិញនោះអាស៊ីនឹងនៅតែជាដៃគូសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់រដ្ឋបាលអាមេរិក។

ទី២ គេអាចមើលឃើញថា ផលប៉ះពាល់នឹងកើតឡើងតិច ឬច្រើនអាស្រ័យទៅលើទំនាក់ទំនងនៃបណ្តាប្រទេសនីមួយៗក្នុងតំបន់អាស៊ី បើទោះជាមេដឹកនាំរូបណាឈ្នះឆ្នោតក៏ដោយ ខណៈដែលកត្តាទី៣ គេនឹងមើលឃើញបញ្ហាសេដ្ឋកិច្ចអាស៊ីមិនស្ថិតនៅលើលទ្ធផលឆ្នោតអាមេរិកទាំងស្រុងនោះទេ ប៉ុន្តែក្នុងនោះក៏វាអាចចូលរួមចំណែកដោយសារតែបញ្ហាវិបត្តិសកលផង បញ្ហាអតិផរណាផង និងបញ្ហាតានតឹងផ្នែកភូមិសាស្ត្រនយោបាយរបស់មហាអំណាចផង។

សម្រាប់វិស័យពាណិជ្ជកម្ម និងវិនិយោគពិតជាមានផលប៉ះពាល់ខ្លាំងជាងគេប្រសិនបើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចអាមេរិកមិនរលូនបើទោះបីជាអាចទទួលបានមេដឹកនាំថ្មីរូបណាក្តី ហើយក្នុងនោះទាំងសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប្រាកដជាទទួលរងផលប៉ះពាល់។ ដោយឡែកបញ្ហាសន្តិសុខវិញ ប្រទេសអាមេរិកនៅតែដើរតួយ៉ាងសំខាន់ជាពិសេសប្រទេសមួយចំនួនដែលចិនកំពុងមានជម្លោះដែនសមុទ្រ បូករួមទាំងបញ្ហាកោះតៃវ៉ាន់ផងដែរ។

ទោះបីជាយ៉ាងណាក្តី ផលប៉ះពាល់ជារួមនៃលទ្ធផលការបោះឆ្នោតអាមេរិកក្នុងឆ្នាំ២០២៤នេះពាក់ព័ន្ធទៅលើសេដ្ឋកិច្ចក្នុងតំបន់អាស៊ីគឺពិតជាមានភាពលំបាកក្នុងការព្យាករណ៍ណាស់ថាស្ថិតនៅក្នុងកម្រិតណា ពីព្រោះថាក្រៅតែពីកត្តាទំនាក់ទំនងរវាងសេដ្ឋកិច្ចទាំងពីរហើយនោះ កត្តាខាងក្រៅផ្សេងទៀតជាច្រើន រាប់ចាប់តាំងពីវិបត្តិសកល វិបត្តជម្លោះដោយយោធា អតិផរណា ព្រមទាំងបញ្ហាពាណិជ្ជកម្មសកលផងនោះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អាស៊ីផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ