វេទិកាសហគ្រិនស្ត្រីឆ្នើមអាស៊ាន ផ្ដល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងការរួមចំណែករបស់ស្ត្រីក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ច

ភ្នំពេញ ៖ ព្រឹត្តិការណ៍សហគ្រិនស្ត្រីឆ្នើមអាស៊ានឆ្នាំ២០២៤ គឺជាកាលានុវត្តភាពដ៏សំខាន់សម្រាប់ការផ្ដល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី និងឆ្លុះបញ្ចាំងឱ្យឃើញពីការរួមចំណែក និងសក្ដានុពលដ៏ធំធេងរបស់ស្ត្រីក្នុងការអភិវឌ្ឍសហគមន៍ធុរកិច្ច និងកំណើនសេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ានទាំងមូល ។ នេះ ជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកាសហគ្រិនស្ត្រីឆ្នើមអាស៊ានឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញ។

សម្តេចធិបតីបានលើកឡើងទៀតថា ៖ រាជរដ្ឋាភិបាល នឹងបន្តវិនិយោគលើការអប់រំស្ត្រី និងផ្ដល់លទ្ធភាពទទួលបានហិរញ្ញវត្ថុ ការបង្ហាត់បង្រៀន ព្រមទាំងជម្នះគ្រប់ឧបសគ្គ ដែលបន្ទច់បង្អាក់ដំណើរវិនិយោគ។ រដ្ឋាភិបាលនឹងបន្តបណ្តុះវប្បធម៌អបអរសាទរសមិទ្ធផលរបស់ស្ត្រី, លើកទឹកចិត្តស្ដី្រឱ្យចូលរួមក្នុងគ្រប់ទិដ្ឋភាពនៃជីវិត, និងធានាថាសំឡេងរបស់ស្ត្រី ត្រូវបានស្តាប់ឮ ហើយការរួមចំណែករបស់ស្ត្រីត្រូវបានឱ្យតម្លៃ ។

សម្តេចធិបតី បានបញ្ជាក់ថា៖

«រដ្ឋាភិបាលអាស៊ាន រួមទាំងកម្ពុជា ទទួលស្គាល់បញ្ហាប្រឈមរបស់សហគ្រិនស្ត្រី និងយល់ពីតួនាទីដ៏សំខាន់របស់ ស្ត្រីក្នុងការសម្រេចបាននូវសមភាពយេនឌ័រ និងកំណើនសេដ្ឋកិច្ច ។ ក្នុងន័យនេះ, យើង បាន និងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការយកឈ្នះលើឧបសគ្គទាំងនេះ ជាក់ស្ដែង, ការបង្កើត AWEN និង CamWEN ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ ក្នុងថ្ងៃនេះ គឺជាបង្ហាញពីការប្តេជ្ញាចិត្ត របស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ។ កម្ពុជា តែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រី ក្នុងសង្គម និងសេដ្ឋកិច្ច»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ទៀតថា៖

« ការចូលរួមកាន់តែសកម្មរបស់ស្ត្រីនៅក្នុងសកម្មភាពសេដ្ឋកិច្ច តំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និង ប្រទេសជាតិទាំងមូលផងដែរ» ។

សូមជំរាបថា ដើម្បីដោះស្រាយបញ្ហាភាពមានកម្រិតនៃការទទួលបានហិរញ្ញប្បទានរាជរដ្ឋាភិបាល បានអនុវត្តគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយចំនួន ដើម្បីគាំទ្រដល់សហគ្រិនស្ត្រី ដូចជា : ការដាក់ឱ្យ ដំណើរការ គម្រោងហិរញ្ញប្បទានសហគ្រិនស្ត្រី តាមរយៈធនាគារសហគ្រាសធុនតូច និង មធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះ, និងការដាក់ឱ្យប្រើប្រាស់ គម្រោងធានាឥណទានសម្រាប់សហគ្រិនស្ត្រី តាមរយៈសាជីវកម្មធានា ឥណទានកម្ពុជា (CGCC) ដើម្បីផ្ដល់ការធានាឥណទានជាមួយនឹងលក្ខខណ្ឌអំណោយផលសំដៅជំរុញឱ្យស្ថាប័នផ្តល់ឥណទាន គាំទ្រដល់អាជីវកម្ម ដែលគ្រប់គ្រងដោយស្ត្រី ។ បន្ថែម លើនេះ, ដើម្បីដឹកនាំការអនុវត្តការផ្តល់សិទ្ធិអំណាចដល់ស្ត្រី, រាជរដ្ឋាភិបាល បានដាក់ចេញនូវ ផែនការ នារីរតនៈទី ៦ : ផែនការយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ផែនការយុទ្ធសាស្ត្រក្នុងដំណាក់កាលនីមួយៗ ត្រូវបានរៀបចំឡើង ដោយឈរលើវឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រលើកមុនៗ និងស្របតាមច្បាប់, គោលនយោ​បាយជាតិ, ការកែទម្រង់របស់រាជរដ្ឋាភិបាល និងរបៀបវារៈឆ្នាំ ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ឈរលើគោលការណ៍មិនបោះបង់ពលរដ្ឋណាម្នាក់។

វេទិកាសហគ្រិន និងពានរង្វាន់សហគ្រិនអាស៊ាន (Pinnacle Entrepreneur Forum & 2024 AWEN Awards ) ក្រោមប្រធានបទ «អាស៊ាន,យើងតែមួយASEAN,We’re One» សហការរៀបចំដោយបណ្តាញ សហគ្រិនស្ត្រីកម្ពុជា(Cam​W​e​n​) និងបណ្តាញសហគ្រិនស្ត្រីអាស៊ាន(AWEN) ។ ជាវេទិកាកំពូលមួយដែលនឹងជួយជំរុញការអភិឌ្ឍសមត្ថភាព និងជំរុញអាជីវកម្ម ជាពិសេសអាជីវកម្មដែលដឹកនាំដោយស្ត្រីឱ្យកាន់តែប្រសើរឡើង។សហគ្រិនប្រមាណជាង៤០០នាក់មកពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាច្រើនទៀត បានចូលរួមក្នុងវេទិកាដ៏សំខាន់ និងជាប្រវត្តិសាស្ត្រនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវឧកញ៉ា ស្រ៊ៀត មុំ សុភា ទីប្រឹក្សាភិបាលបណ្តាញសហគ្រិនស្ត្រីកម្ពុជាប្រចាំថ្នាក់តំបន់អាស៊ាន និងជាប្រធានគណៈកម្មាធិការរៀបចំព្រឹត្តិការណ៍-វេទិកាសហគ្រិន និងពានរង្វាន់សហគ្រិនអាស៊ានឆ្នាំ២០២៤ បានថ្លែងថា ៖ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងតំណាងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់នៅក្នុងរដ្ឋជាសមាជិកអាស៊ាន ដោយផ្ដោតទៅលើ ៖ការបង្កើតវេទិកាក្នុងតំបន់ ,ការគាំទ្រ សហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានហិរញ្ញវត្ថុកាន់តែប្រសើរឡើង,ផ្តល់ឱកាសឲ្យសហគ្រិនបង្កើតបណ្ដាញសហគមន៍យ៉ាងរឹងមាំមួយ,បង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។

លោកជំទាវឧកញ៉ា បានមានប្រសាសន៍ថា៖

«ការធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិមួយនេះពិតជាមានសារសំខាន់ណាស់សម្រាប់ទាំងមុខមាត់ប្រទេសជាតិ និងសម្រាប់ការទាក់ទាញប្រយោជន៍ជូនជនរួមជាតិទាំងមូល។ រឹតតែពិសេសសម្រាប់អ្វីដែលពួកយើងកំពុងធ្វើដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ដ៏មហាឡាឫកមួយកើតមានឡើងក្នុងប្រទេសកម្ពុជាយើង ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកមួយនេះ»។

លោកជំទាវបណ្ឌិត អេង លីគង់ ជាប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) និង បណ្តាញសហគ្រិនស្ត្រីកម្ពុជា (Cam​WEN) បានថ្លែងថា៖បេសកកម្មរបស់បណ្ដាញសហគ្រិនស្រ្តី អាស៊ាន (AWEN) គឺដើម្បីបង្កើតបរិយាកាសគាំទ្រ និងការរួមបញ្ចូលអាជីវកម្មដែលដឹកនាំដោយស្ត្រីឆ្ពោះទៅកាន់ភាពរីកចម្រើន។ ជាមួយគ្នានេះ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN)​មានគោលដៅជំរុញភាពរស់រវើកនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្តល់អត្ថប្រយោជន៍ដល់សហគ្រិនស្ត្រីទាំងអស់នៅទូទាំងអាស៊ីអាគ្នេយ៍ជាពិសេសប្រទេសកម្ពុជា។

​លោកជំទាវ បានបញ្ជាក់ថា ៖ តាមរយៈព្រឹត្តិការណ៍នេះសរបញ្ជាក់ឲ្យកាន់តែឃើញច្បាស់ថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍជាតិ និងពិភពលោកទាំងមូល ហើយនារីពិតជាមាននូវសមត្ថភាព និងលទ្ធភាពយ៉ាងពេញលេញនៅក្នុងកិច្ចការនេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *