IMF បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក ប៉ុន្តែអតិផរណានៅតែជាបញ្ហាប្រឈម

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី CNN បានដកស្រង់ការលើកឡើងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ថា សេដ្ឋកិច្ចពិភពលោកកំពុងបង្ហាញពីភាពធន់ល្អជាងមុនដោយសារហានិភ័យមួយចំនួនបានថយចុះ ប៉ុន្តែបញ្ហាអតិផរណានៅតែជាបញ្ហាប្រឈម។

កាលពីខែមេសាកន្លងទៅនេះ IMF បានបន្ទាបការព្យាករណ៍សេដ្ឋកិច្ចពិភពលោកមកត្រឹម ២,៨ ភាគរយ ដោយសារភាពច្របូកច្របល់ក្នុងវិស័យធនាគារ និងការកើនឡើងបំណុលសាធារណៈរបស់សហរដ្ឋអាមេរិក។ ដោយឡែក នៅខែកក្កដានេះ IMF បាននិយាយថា សេដ្ឋកិច្ចបានរីកចម្រើនបន្តិច ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់កំពុងដំណើរការកាន់តែរលូន ហើយសកម្មភាពសេដ្ឋកិច្ចនៅតែមានស្ថិរភាពចំពេលមានទីផ្សារការងារមានភាពប្រសើរជាងមុន ខណៈដែលកូវីដ-១៩ មិនត្រូវបានចាត់ទុកជាវិបត្តិសុខភាពពិភពលោកទៀតទេ។ IMF បានបង្កើនការព្យាករណ៍របស់ខ្លួនលើកំណើនសេដ្ឋកិច្ចពី ២,៨ ភាគរយមកដល់ ៣ ភាគរយសម្រាប់ឆ្នាំនេះ និងរក្សាការព្យារករណ៍នៅឆ្នាំ ២០២៤ ដដែល។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពសេដ្ឋកិច្ចសកលបានបង្ហាញឱ្យឃើញពីភាពធន់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៣ នេះ ដែលនាំឱ្យការកើនឡើងតិចតួចសម្រាប់កំណើនពិភពលោកនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក្តី អតិផរណាអាចនៅតែកើនឡើង ដោយសារសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ព្រឹត្តិការណ៍ដែលទាក់ទងនឹងបញ្ហាបម្រែបម្រួលអាកាសធាតុការរឹតបន្តឹងបន្ថែមទៀតនៃគោលនយោបាយរូបិយវត្ថុ និងភាពប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។ លើសពីនេះ ការព្យាករណ៍កំណើនបច្ចុប្បន្ន ៣ ភាគរយនៅតែទាបជាងអ្វីដែលសម្រេចបានមុនការរាតត្បាតកូវីដ-១៩ ដោយកំណើនសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំជាមធ្យមមាន ៣,៨ ភាគរយ ។

លោក Gourinchas បានបន្ថែមថា ៖ ការយកឈ្នះអតិផរណា គឺជាដំណោះស្រាយចម្បងសម្រាប់សេដ្ឋកិច្ច ដែល​ត្រូវ​ការ​គោល​នយោបាយ​រូបិយវត្ថុ​ដើម្បី​រក្សា​ការ​រឹតបន្តឹង​រហូត​ដល់​មាន​សញ្ញា​ច្បាស់លាស់​ថា​អតិផរណា​​កំពុង​ថយ​ចុះ។ ជាមួយគ្នានេះ នៅក្នុងប្រទេសជាច្រើន គោលនយោបាយសារពើពន្ធគួរតែរឹតបន្តឹង ដើម្បីពង្រឹងលើយុទ្ធសាស្រ្តយកឈ្នះអតិផរណា ហើយសកម្មភាពបន្ទាន់គឺត្រូវការជាចាំបាច់ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាសកលលើគោលនយោបាយអាកាសធាតុ ពាណិជ្ជកម្មអន្តរជាតិ ឬ ការរៀបចំរចនាសម្ព័ន្ធបំណុល ដើម្បីដោះស្រាយបញ្ហាប្រឈមរួម។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងថា ប្រទេសសេដ្ឋកិច្ចជឿនលឿននៅតែមានចំណែកធំបំផុតក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយសេដ្ឋកិច្ចអាមេរិកត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,៨ ភាគរយ ចក្រភពអង់គ្លេសកើនឡើង ០,៤ ភាគរយ និងអាល្លឺម៉ង់អាចនឹងធ្លាក់ចុះ ០,៣ ភាគរយ។ ស្របពេលនេះដែរ គេមានការព្រួយបារម្ភថា ការស្ទុះងើបឡើងវិញរបស់ចិនអាចនឹងយឺតជាងការរំពឹងទុក ដោយសារមានបញ្ហាក្នុងវិស័យអចលនទ្រព្យ ភូមិសាស្ត្រនយោបាយ និងការចៀសឆ្ងាយពីប្រាក់ដុល្លារ ដែលអាចរំខានដល់ពាណិជ្ជកម្ម លំហូរប្រាក់ឆ្លងដែន និង តម្លៃទំនិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាលើបេក្ខភាពប្រធានគណៈកម្មការផ្សះផ្សាបញ្ហាព្រំដែនសមុទ្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

មន្ត្រីនៃក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កម្ពុជា និងថៃ មិនទាន់រើសបានប្រធានគណៈកម្មការផ្សះផ្សានៅឡើយទេ

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦