ភ្នំពេញ ៖ នៅក្នុងគោលដៅទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្នគេបានកត់សម្គាល់ឃើញថា ទេសចរភាគច្រើនបានចាប់អារម្មណ៍ទៅតាមគោលដៅអេកូទេសចរណ៍ធម្មជាតិនានា ជាមួយនឹងការផ្សារភ្ជាប់ការកម្សាន្តទៅកាន់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាសហគមន៍នៅក្នុងតំបន់ ខណៈដែលវិស័យមួយនេះ បាន និងកំពុងមានភាពរីកចម្រើនក្រោមការយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកពីសំណាក់ក្រសួងបរិស្ថាន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍តាមរយៈការបង្កើនចំណេះដឹងដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។

នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យបន្តអនុវត្តកម្មវិធីទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី ដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិរក្សធនធានធម្មជាតិក្នុងគោលដៅរួមចំណែកផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋាន។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចបានលើកឡើងនូវកត្តាចំនួន៦ដែលធ្វើឱ្យប្រជាពលរដ្ឋចេញលេងកម្សាន្តយ៉ាងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ ខណៈដែលសម្តេចបានសង្កេតឃើញថា នៅឆ្នាំនេះមានការកើនឡើងនូវតំបន់ទេសចរណ៍ថ្មីៗជាច្រើន ដែលបានផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់បរិស្ថាន និងបានចូលរួមចំណែកក្នុងការទាក់ទាញប្រជាជនឱ្យធ្វើដំណើរកម្សាន្ត ហើយក៏ជាការផ្តល់នូវចំណូលដោយផ្ទាល់ទៅដល់ប្រជាសហគមន៍តាមរយៈការទិញវត្ថុអនុស្សាវរីយ៍ ចំណីអាហារ និងការស្នាក់នៅរយៈពេលខ្លីផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ៖
“ដោយយោងតាមរបាយការណ៍របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ខ្ញុំបានយល់ស្របដែលប្រជាពលរដ្ឋខ្មែរមានឥរិយាបថកាន់តែប្រសើរលើការទុកដាក់សំរាម។ ឆ្នាំនេះខុសប្លែកពីឆ្នាំមុនៗ គ្រប់ទីកន្លែងប្រជាពលរដ្ឋមានការភ្ញាក់រលឹក ចាស់ទុំជាងមុន ចេះដឹងជាងមុនក្នុងការទុកដាក់សំរាម។ អាជ្ញាធរក៏មានការផ្តោតយកចិត្តទុកដាក់លើការគ្រប់គ្រងសំរាម និងយកបញ្ហាសំរាមជាគោលដៅដែលត្រូវធ្វើ និងក្រុមហ៊ុនអនាម័យប្រមូលសំរាម បានយកចិត្តទុកដាក់ប្រមូលសំរាមបានល្អ”
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៖
“យើងសង្កេតឃើញថា ការកើតឡើងនូវតំបន់ទេសចរណ៍ថ្មីៗ ការបង្កើតឡើងនូវសហគមន៍ទេសចរណ៍នានា ដោយក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ ដែលហៅថា ទេសចរណ៍ផ្សារភ្ជាប់នឹងការស្រឡាញ់ទឹកដី ដែលចំណុចនេះគួរត្រូវបានបន្តពង្រឹង និងពង្រីកនៅគ្រប់ទីកន្លែង ដើម្បីទាក់ទាញភ្ញៀវទេសចរ ក្នុងគោលដៅរួមចំណែកផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋាន។ ធ្វើម៉េចឱ្យប្រជាពលរដ្ឋរបស់យើងចេញដើរកម្សាន្ត ដែលផ្សារភ្ជាប់ជាមួយទឹកដី ការស្រឡាញ់បរិស្ថាន ហើយប្រើប្រាស់បរិស្ថាននេះ ដើម្បីទាក់ទាញយកលុយជាជាងកាប់ឈើ ជាជាងបាញ់សត្វ ដែលវាធ្វើឱ្យហិនហោចទៅដល់បរិស្ថាន”
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសង្កេតឃើញថា នៅតាមមូលដ្ឋានភូមិឃុំពេលនេះ បានកែច្នៃតំបន់ទេសចរណ៍របស់ខ្លួនបានយ៉ាងល្អ ជាពិសេសខេត្តបាត់ដំបង ដែលជាខេត្តទាក់ទាញទេសចរណ៍បានច្រើនជាងគេ នៅក្នុងអំឡុងបុណ្យចូលឆ្នាំនេះ ដោយគេចេះផ្សារភា្ជប់ការស្រឡាញ់ទឹកដី។ សម្តេចក៏សង្កេតឃើញពីការយកចិត្តទុកដាក់របស់មេភូមិ-មេឃុំ នៅតាមមូលដ្ឋាន ចំពោះភ្ញៀវទេសចរ និងបានស្វាគមន៍ដល់ទេសចរ ដែលទៅកម្សាន្តនៅតំបន់របស់ខ្លួន ព្រមទាំងផ្តល់ភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ដែលកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content