រយៈពេល ១១ ខែ កម្ពុជារកចំណូលបាន៤២០ លានដុល្លារពីការនាំចេញអង្ករ

ភ្នំពេញ ៖  សេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានបង្ហាញថា រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជិត ៦០ម៉ឺនតោន ដោយទទួលបានចំណូលគិតជាទឹកប្រាក់ចំនួន ៤២០លានដុល្លារ ខណៈការនាំចេញស្រូវបានជិត ៤លានតោន គិតជាទឹកប្រាក់ជាង ១១៥៦លានដុល្លារ។

ទិន្នន័យរបស់សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា ក្នុងរយៈពេល ១១ខែ ​ចាប់ពី​ខែ​មករា​ដល់​ខែវិច្ឆិកា​ ​ កម្ពុជាបាននាំចេញអង្ករបានចំនួនប្រមាណ ៥៩៥ ៦៣០ តោន ដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៦០ ក្រុមហ៊ុនទៅកាន់គោលដៅចំនួន ៦០ ដែលក្នុងនោះប្រទេសចិន និងហុងកុងបានចំនួន ១៩៨ ៧៦១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១២៨ លានដុល្លារ ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៤០ ៧៥១ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៧១.៩០ លានដុល្លារ ។

ជាមួយគ្នានេះនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៦ ប្រទេស បានបរិមាណចំនួន ៧៦ ៥១៤ តោន គិតជាទឹកប្រាក់ចំនួន ៥០.៣៦ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ..។ល។ ចំនួន ២៦ ប្រទេសបានចំនួន ៧៩ ៦០៤ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៧០.៥៤ លានដុល្លារ។

ពូជអង្ករដែលកម្ពុជានាំចេញរួមមាន អង្ករក្រអូប អង្ករសរីរាង្គ អង្ករស អង្ករសំរូប និងអង្ករជប៉ុន។ សម្រាប់ការនាំចេញនេះ ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២០% អង្ករស ចំនួន ១៣.១៣% អង្ករចំហ៊ុយ ៣.០៤ % អង្ករសរីរាង្គចំនួន ១.៦១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។

ជាមួយគ្នានេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៩២៦ ៥៦៦ តោន ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១៥៦.៧០ លានដុល្លារ ដែលក្នុងនោះ ៦៤% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។

​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ លោកជំទាវ ​អ៊ឹម​ ​រចនា​ បាន​លើក​ឡើង​ថា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​រដ្ឋាភិបាល​ ​និង​វិ​ស័​យ​ឯកជន​បាន​ជួយ​ដល់​ការនាំចេញ ​ហើយ​ប្រទេស​ចិន​ ​និង​អឺរ៉ុប​ ​គឺជា​ទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​របស់​កម្ពុជា​។​

លោកជំទាវ ​អ៊ឹម​ ​រចនា បានមានប្រសាសន៍​ថា​៖​ ​

«​យើង​ធ្វើការ​រួមគ្នា​ ជាមួយនឹង​គោលដៅ​ចម្បង​ក្នុង​ការ​នាំ​មក​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច ​សម្រាប់​វិ​ស័​យ​កសិកម្ម​របស់​ប្រទេស​កម្ពុជា​ ​ហើយ​ដោយ​ហេតុ​នេះ​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​»​។​

សូមបញ្ជាក់ថា សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជាCRF បានកំណត់គោលដៅនាំចេញអង្ករពេញមួយឆ្នាំសម្រាប់ព្រះរាជាណាចក្រកម្ពុជាចំនួន ៧00,000 តោននៅឆ្នាំ២​០​២​៣ និងអង្ករយ៉ាងតិចមួយលានតោននៅឆ្នាំ ២០២៥។

​ជាមួយគ្នា​នេះ​ ​កម្ពុជា​បាន​នាំចេញ​កសិផល​មិន​មែន​អង្ករ​ជិត ​៤​លាន​តោន​ទៅ​ក្រៅ​ប្រទេស​ក្នុង​អំឡុង​ពេល​ ​១​១​ ​ខែ​ដំបូង​ ​ដែល​រក​ចំណូល​បាន​ជា​ង​ ​២​.​៥​ ​ពាន់​លាន​ដុល្លារ​។​ ទំនិញ​នាំចេញ​សំខាន់​ៗ​រួម​មាន​ ​អង្ករ​ ​ចេក​ ​ស្វាយ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​ប្រេងដូង​ ​ម្រេច​ ​និង​ថ្នាំជក់​។​

​ ​​ក្រសួងកសិកម្មបានគូស​បញ្ជាក់​ថា​ កសិកម្ម​គឺជា​សសរស្តម្ភ​មួយក្នុងចំណោម​សសរស្តម្ភ​ទាំងបួន ​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​។ វិ​ស័​យ​នេះ​បាន​រួម​ចំណែកប្រមាណ​ ​២​៤​.​៤​ ​ភាគរយ ​ដល់​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​ប្រទេ​ស ​ក្នុ​ង​ឆ្នាំ​២​០​២​១​​​​​​​ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/08/2026

​យោធា​សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​អភិវឌ្ឍ​រ៉ាដាការពារ​អាកាស​ចល័ត​ជំនាន់​ថ្មី​ ​ដែល​អាច​តភ្ជាប់​ជា​បណ្តាញ​តាម​គំរូ​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​ ​របស់​រុស្ស៊ី​ ​បន្ទាប់ពី​ប្រព័ន្ធ​រ៉ាដាការពារ​អាកាស​អាម៉េរិក​មួយចំនួន​ត្រូវបាន​បំផ្លាញ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍