Agribuddy ធុរកិច្ចបរិយាបន្ន ធានាផ្តល់ប្រយោជន៍ដល់កសិករខ្មែរទាំងបច្ចេកទេស និងហិរញ្ញវត្ថុ

ភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលកសិករកម្ពុជាជាច្រើនពាន់នាក់បានទទួលអត្ថប្រយោជន៍ជាច្រើនពីសំណាក់ក្រុមហ៊ុនធុរកិច្ចបរិយាបន្នមួយដែលមានឈ្មោះ Agribuddy ជំនាញក្នុងការបង្កើនចំណេះដឹងអំពីកសិកម្ម រួមជាមួយនឹងចំណេះដឹងអំពីហិរញ្ញវត្ថផងដែរ។ ក្រុមហ៊ុន Agribuddy ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ ដើម្បីតភ្ជាប់ប្រព័ន្ធកសិកម្មជនបទតាមរយៈការផ្តល់ឱកាសដល់កសិករខ្នាតតូចនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ដាំដំណាំ ព្រមជាមួយនឹងការជួយជ្រោមជ្រែងដល់ការធ្វើកសិកម្មបែបទំនើប។

ក្រុមហ៊ុន Agribuddy ប្រើប្រាស់មូលដ្ឋានបច្ចេកវិទ្យារបស់ខ្លួនដើម្បីដំណើរការទិន្នន័យ ប្រមូលព័ត៌មានទីផ្សារ និងគ្រប់គ្រងហានិភ័យនៃចង្វាក់ផ្គត់ផ្គង់។ អាជីវកម្មរបស់ Agribuddy គឺជាការប្រមូលអ្នកពាក់ព័ន្ធសំខាន់ៗដើម្បីធានាបានថា កសិករកម្ពុជាអាចទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងរបៀបធ្វើកសិកម្មតាមបច្ចេកទេស, ការទទួលបានហិរញ្ញវត្ថុតាមបច្ចេកទេស ហើយក៏ជាអ្នកជួយភ្ជាប់ទំនាក់ទំនងរវាងកសិករជាមួយនឹងអ្នកទិញ និងក្រុមហ៊ុនអ្នកផលិត រួមទាំងអ្នកកែច្នៃផលិតផលកសិផលរបស់ខ្លួនផងដែរ។

ក្រុមហ៊ុនត្រូវបានដាក់ចូលបញ្ជីអាជីវកម្មបរិយាបន្នក្នុងចំណោមទាំង១៨ នៅកម្ពុជា ហើយគិតសរុបចំនួនកសិករដែល Agribuddy បានធ្វើការជាមួយទាំងនៅក្នុងទីផ្សារប្រទេសឥណ្ឌា, បង់ក្លាដេស និងកម្ពុជា ដោយគិតត្រឹមឆ្នាំ២០២២ មានចំនួនដល់ទៅ ២៥ ០០០នាក់ ហើយភាគច្រើនសុទ្ធតែជាកសិករមានប្រាក់ចំណូលទាប។

យ៉ាងណាក៏ដោយ ទោះបីជាលក្ខខណ្ឌមួយចំនួនត្រូវបានអនុវត្ត Agribuddy នឹងធ្វើការតែជាមួយនឹងកសិករដែលមានដីធ្វើកសិកម្មពី ១ ទៅ ៣ ហិកតា និង ៥ ហិកតាឡើងសម្រាប់ប្រភេទដំណាំដំឡូងមីក្តី ប៉ុន្តែគេជឿជាក់ថាពាក់កណ្តាលនៃកសិករដែលជាដៃគូរបស់ខ្លួនគឺសុទ្ធតែជាអ្នកមានចំណូលទាប ហើយពាក់កណ្តាលទៀតជាកសិករដែលមានជីវភាពក្រីក្រ និងខ្សត់ខ្សោយខ្លាំង។

សម្រាប់ការចូលរួមចំណែកក្នុងសង្គមនាពេលកន្លមកគេដឹងថា ក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង Forte Insurance ដើម្បីអាចផ្តល់ជាសេវាកម្មប្រាក់ធានាលើដំណាំកសិកម្ម ឬ crop insurance ផងដែរទៅកាន់កសិករជាដៃគូដោយសង្ឃឹមថានឹងអាចជួយដល់ពួកគេមិនឲ្យខាតបង់ប្រាក់កាសខ្លាំងឡើយទោះបីជាក្នុងរដូវកាលដែលមានអាកាសធាតុអាក្រក់ខ្លាំងដែលអាចធ្វើឲ្យប៉ះពាល់ដល់ទិន្នផលក្តី ហើយកាលពីឆ្នាំ២០២០កន្លងទៅនេះ ក្រុមហ៊ុនក៏ធ្លាប់ធ្វើការរ៉ៃអង្គាសរកប្រាក់វិនិយោគបន្ថែមដើម្បីជួយកសិករកម្ពុជាផងដែរបន្ទាប់ពីគ្រោះធម្មជាតិទឹកជំនន់ដ៏អាក្រក់មួយកាលពីគ្រានោះ។

លោក ផាត់ ផាន់ ធ្លាប់ជាកសិករម្នាក់ដែលរកចំណូលបានទាបកាលពីមុន និងចូលរួមជាមួយ Agribuddy នោះបាននិយាយថា ៖

«ខ្ញុំចាប់ផ្តើមចូលរួមជាសមាជិក Agribuddy ក្នុងនាមជា “មិត្ត ឬ buddy ” ដោយសារតែគ្រួសាររបស់ខ្ញុំរស់នៅតំបន់ដាច់ស្រយាលដែលធ្វើឲ្យពួកយើងត្រូវចំណាយលុយច្រើនក្នុងការទិញជី ប៉ុន្តែក្រោយចូលជាសមាជិករួចមកខ្ញុំអាចទិញជីក្នុងតម្លៃដ៏ទាប ហើយវាបានធ្វើឲ្យចំណូលរបស់ខ្ញុំកើនឡើងលើសពីឆ្នាំមុនៗដល់ទៅ៩០០ដុល្លារ ហើយខ្ញុំជឿជាក់ថានឹងអាចរកចំណូលបានច្រើនជាងនេះប្រសិនបើខ្ញុំអាចចូលរួមសកម្មភាពកាន់តែញឹកញាប់ជាងនេះជាមួយនឹង agribuddy»។

គួរឲ្យដឹងដែរថា តាមតួលេខចុងក្រោយ ក្រុមហ៊ុន Agribuddy ផ្តល់សេវារបស់ខ្លួនដល់កសិករខ្មែរដល់ទៅរាប់ពាន់នាក់ ហើយផ្ដល់ការងារដល់សហគ្រិនជនបទ (ហៅថា “មិត្ត”)ជាង៦០០ នាក់ ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់កសិករ។

គួរបញ្ជាក់ដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី