ឯកឧត្តម ហែម វណ្ណឌី ៖ ដើម្បីឱ្យប្រជាជនចាប់យកបច្ចេកវិទ្យា លុះត្រាតែគាត់មើលឃើញពីគុណតម្លៃ នៃបច្ចេកវិទ្យា

ភ្នំពេញ ៖ ថ្ងៃទី ២៤-២៥-២៦ ខែមីនា ឆ្នាំ២០២៤នេះ ក្រសួងឧស្សាហកម្មកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំប្រារព្ធនូវទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» លើកទី២ ក្រោមប្រធានបទ « សហគ្រាសធុនតូច និងមធ្យម ឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ ព្រឹត្តិការណ៍នេះមានការចូលរួមពីក្រុមហ៊ុនឯកជនចំនួន ៣១២ ក្រុមហ៊ុន និងមានដាក់ស្តង់តាំងបង្ហាញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនប្រភេទ ក្នុងនោះក៏មាននូវប្រភេទរ៉ូបូតផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាពិធីបើកទិវាខាងលើ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា កម្មវិធីនេះគឺចង់​​បង្ហាញដល់​វិ​ស័យឯកជន ក៏ដូចជាសហគ្រាសធនតូច និងមធ្យម អំពីផលិតភាព សក្កានុពលនៃការធ្វើ​ស្វ័យប្រវត្តិកម្មចង្វាក់ផលិតកម្មរបស់កម្ពុជា។

ឯកឧត្តមបន្តឱ្យដឹងថា៖

« ការរៀបចំនូវទិវាជាតិលើកទី២នេះ គឺដើម្បីចែករំលែក និងពង្រឹងការចាប់​យកបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ តាមរយៈការដាក់តាំងនូវពិព័រណ៍បច្ចេកវិទ្យា ហើយយើង​នឹងចូលរួមបង្ហាញពីភាពលូតលាស់របស់ឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យមរបស់យើង ដែលបានរួមចំណែកដល់ការបង្កើតនូវការងារ និងចូលរួមបង្កើននូវទំហំសេដ្ឋកិច្ចជាតិផងដែរ»។

ជាគោលដៅសំខាន់ ការដាក់តាំងបង្ហាញនូវបច្ចេកវិទ្យាថ្មីៗទាំងនោះ គឺដើម្បីជំរុញឱ្យម្ចាស់អាជីវកម្ម​ធុនតូច និងមធ្យម (SMEs) អាចមានគំនិតថ្មីៗក្នុងការនាំយកបច្ចេកវិទ្យាទៅប្រើប្រាស់ក្នុង​អាជីវកម្ម​របស់ពួកគេ ដើម្បីបង្កើនផលិតភាពនៃសង្វាក់ផ្គត់ផ្គង់។ ដើម្បីសម្រួលការងារនេះ ក្រសួងក៏បាន និងកំពុងរៀបចំកម្មវិធីជាច្រើនដើម្បីគាំទ្រអ្នកដែលចាប់​អារម្មណ៍ចង់យកបច្ចេកវិទ្យាទៅប្រើប្រាស់នៅ​ក្នុងអាជីវកម្មរបស់ខ្លួន ក៏ដូចជាជួយម្ចាស់អាជីវកម្មក្នុង​ការចាប់យកបច្ចេកវិទ្យាផងដែរ។

ក្នុងលក្ខខណ្ឌរួមមួយ ប្រជាជនទូទៅក៏ត្រូវតែដើរស្របទៅនឹងបរិបថឌីជីថលនេះផងដែរ ប៉ុន្តែដើម្បី​ប្រជាជនអាចឈានទៅចាប់យកបច្ចេកវិទ្យា លុះត្រាតែពួកគេបានឃើញនូវគុណតម្លៃបន្ថែមរបស់បច្ចេកវិទ្យា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី។

ឯកឧត្តមបន្តមានប្រសាសន៍ទៀតថា ទិវាជាតិក៏ជាឱកាសដ៏កម្រសម្រាប់ម្ចាស់អាជីវកម្ម លោកគ្រូ-​អ្នកគ្រូ អ្នកស្រាវជ្រាវ សិស្សានុសិស្ស និងវិស័យឯកជន ដៃគូអភិវឌ្ឍន៍ចូលរួមចែករំលែក ក៏ដូចជាធ្វើការរួមគ្នាដើម្បីការអភិវឌ្ឍនូវប្រទេសជាតិ។ តាមរយៈទិវានេះក្រសួងសង្ឃឹមថាអាចផ្លាស់ប្ដូរនូវគំនិត បទពិសោធន៍ ក៏ដូចជាផែនការសម្រាប់សហប្រតិបត្តិការជាមួយដៃគូ ក៏ដូចជាបណ្ដាប្រទេសដែលកម្ពុជានឹងធ្វើសហ​ប្រតិបត្តិការជាមួយ​ជាក់ស្ដែងក្នុងពេលអនាគត៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច