/www/wwwroot/economy.ams.com.kh/wp-content/themes/vodi/header-v3.php on line 188
" class="wp-singular post-template post-template-templates post-template-economic-template post-template-templateseconomic-template-php single single-post postid-82389 single-format-standard wp-custom-logo wp-embed-responsive wp-theme-vodi wp-child-theme-vodi-child masvideos-no-js non-logged-in group-blog sidebar-right light">

បង្កើនចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) អាចជួយបង្កើនសកម្មភាពវិនិយោគនៅកម្ពុជា

ទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុ ឬ FinTech គឺជាឱកាសដែលកម្ពុជាអាចទាញយកប្រយោជន៍យ៉ាងច្រើនបាននាពេលបច្ចុប្បន្ន ក៏ដូចជាបន្តទៅថ្ងៃអនាគតក្នុងនាមជាប្រទេសដែលកំពុងសម្របខ្លួនបានលឿនជាងគេមួយក្នុងតំបន់ ខណៈដែលពលរដ្ឋកម្ពុជាជាពលរដ្ឋដែលមាននិន្នាការស្រាប់ទៅលើវិស័យបច្ចេកវិទ្យា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។

ទីផ្សារសកលនាពេលបច្ចុប្បន្ន សម្រាប់ FinTech មានរហូតទៅដល់ ១៣៣,៨៤ពាន់លានដុល្លារគិតត្រឹមឆ្នាំ២០២២កន្លងទៅនេះ និងបន្តកើនឡើងទៅដល់ ៥៥៦,៥៨ពាន់លានដុល្លារនាឆ្នាំ២០៣០ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រចាំឆ្នាំដល់ទៅ ១៩,៥ភាគរយ ដែលមានន័យថាសកម្មភាពវិនិយោគក៏មានចំនួនច្រើនដ៏លើសលប់មួយផងដែរ។

ជាការចែករំលែកជាមួយនឹងសក្តានុពលដ៏ធំមួយរបស់កម្ពុជាសម្រាប់ទីផ្សារបច្ចេកវិទ្យា លោក  ហោ​ ប៊ុនថែ អគ្គនាយករងធនាគារវីងបានថ្លែងថា​​ អស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលយកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុយ៉ាងសកម្មនៅក្នុងវិស័យធនាគារដោយសារតែកត្តាអំណោយផលសំខាន់ៗជាច្រើនបូករួមទាំងកត្តាសេដ្ឋកិច្ចនិងចំណេះដឹងរបស់ពលរដ្ឋដែលភាគច្រើនមានវ័យក្មេងៗ និងនិយមការប្រើប្រាស់បច្ចេកវិទ្យាថ្មីជាដើមផង។

លោកបានបន្តថា ៖

“ការបង្កើនចំណេះដឹងផ្នែក FinTech គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់កម្ពុជាយើងនៅពេលនេះដើម្បីអាចទទួលបានឱកាសចាប់យកការវិនិយោគកាន់តែច្រើនឡើងហើយវាគឺជាការជំរុញឱ្យដំណើរការឌីជីថល និងសម្លឹងមើលឃើញឱកាសកាន់តែច្រើនបន្ថែមទៀត។ ការវិនិយោគដែលអាចទទួលបានផលត្រឡប់មកវិញកាន់តែប្រសើរគឺបានមកពីសមត្ថភាពដែលអាចមើលនិន្នាការនាពេលអនាគតរបស់ Fintech ហើយវិនិយោគវាឲ្យបានត្រឹមត្រូវ ពីព្រោះថា អនាគត Fintech នឹងអាចក្លាយទៅជាអ្នកនាំមុខគេក្នុងកិច្ចការងារចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិរបស់យើង”

គួរឲ្យដឹងដែរថា អំឡុងពេលនៃការរីករាលដាលវិរុសកូវីដ១៩ បច្ចេកវិទ្យាហិរញ្ញវត្ថុបានពង្រីកខ្លួនកាន់តែទូលាយបន្ថែមទៀត និងបានក្លាយទៅជាចំណែកដ៏សំខាន់មួយនៃការលើកកំពស់សេដ្ឋកិច្ចនៅកម្ពជា និងពង្រឹងទីផ្សារដែលមានស្រាប់ប្តូរខ្លួនពីអាជីវកម្មបែបប្រពៃណីទៅជាអាជីវកម្មបែបអនឡាញ និងអត្ថប្រយោជន៍ជាច្រើនទៀតក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ Fintech គឺជាពាក្យកាត់សំដៅទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ (Financial Technology) ដែលប្រើសំរាប់ជួយសំរួលក្នុងការប្រើប្រាស់ និងផ្គត់ផ្គង់ សេវាកម្ម និងប្រតិបិត្តិការហិរញ្ញវត្ថុ ដូចជា ការគ្រប់គ្រងប្រព័ន្ធគណនេយ្យរបស់អាជីវកម្ម ការផ្ទេរ និងទូទាត់សាច់ប្រាក់តាមបែបឌីជីថល (Digital) ដោយប្រើកម្មវិធីកុំព្យូទ័រ ឬទូរស័ព្ទ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តជាប់​​ឆ្នេរ​សមុទ្រ​ទាំង​៤របស់កម្ពុជា ​នឹងកាន់តែ​កែ​ប្រែមុ​ខមាត់​ខ្លាំងបង្កើនភាពទាក់ទាញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

រាជរដ្ឋាភិបាលកម្ពុជា​ បានកំណត់យក​តំបន់​ឆ្នេរសមុទ្រ​ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់ និង​ជា​គោលដៅអភិវឌ្ឍន៍​ ដោយ​បានដាក់ផែនការ​មេ​អភិវឌ្ឍន៍ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​​ឱ្យក្លាយជា​ប៉ូលអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងមជ្ឈមណ្ឌលកំណើនថ្មី

កម្ពុជា​មានឱកាសការងារសម្បូរបែប អត្ថប្រយោជន៍​ច្រើន និងមានយន្តការគាំពារ ដើម្បីផ្តល់​ការងារគ្រប់គ្រាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

នៅកម្ពុជាមានឱកាស​ការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍​ច្រើនជាង និងយន្តការគាំ​ពារសម្រាប់​ពលករ​គ្រប់​គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរដែលត្រឡប់មកប្រទេសកំណើតវិញ

អុីរ៉ង់ ចាប់ដៃ រុស្ស៊ី- ចិន ធ្វើសមយុទ្ធយោធាក្នុងដែនទឹក ខណៈអាម៉េរិកបង្កើនសកម្មភាពនាវាចម្បាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/02/2026

រដ្ឋាភិបាលតេហរ៉ង់ នៃប្រទេសអ៊ីរ៉ង់ នឹងរៀបចំសមយុទ្ធទ័ពជើងទឹកមួយដោយសហការជាមួយសម្ព័ន្ធមិត្តធំៗ ដូច ជារុស្ស៊ិ និងមហាយក្សចិន ដែលអាចអនុវត្តនាចុងខែកម្ភៈនេះតែម្ដង

គុយបា ប្រទេសដែលខ្លាំងលើវិស័យទេសចរណ៍ បានធ្លាក់ក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានដោយសារកង្វះខាតប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

គុយបា ជាប្រទេសដឹកោះដែលពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ជាប្រភពចំណូលចម្បងនោះ កំពុងជួបវិបត្តិធ្ងន់ធ្ងរដោយសារខ្វះខាតប្រេងឥន្ធនៈ រហូតបានបញ្ឈប់សកម្មភាពប្រចាំថ្ងៃទាំងអាជីវកម្ម​ផ្នែកបដិសណ្ឋារកិច្ច ទាំងសកម្មភាពរបស់ប្រជាជន

ក្រុមហ៊ុនជំនាញវិស័យសាងសង់លំដាប់អន្តរជាតិមួយស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/02/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិ IDECGROUP ASIA ចាប់អារម្មណ៍ចង់វិនិយោគលើវិស័យសំណង់, ថាមពល, ឧស្សាហកម្មបៃតង និងភស្តុភារកម្ម នៅកម្ពុជា

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/02/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត នៅកម្ពុជា

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួន ២ ក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី BRANDON HALL GROUP សហរដ្ឋអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួន ២ នៅក្នុងកម្មវិធីអភិវឌ្ឍន៍ជំនាញបុគ្គលិកល្អបំផុត ពី Brandon Hall Group សហរដ្ឋអាម៉េរិក

ប្រតិបត្តិករបង្ហាញពីការ​យល់ឃើញចំពោះទីផ្សារ​អចលនទ្រព្យ​តាមផ្នែក​សំខាន់នាពេលបច្ចុប្បន្ន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/02/2026

អ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​មួយរូប បានបង្ហាញពីការយល់ឃើញចំពោះ​ទីផ្សារអចលនទ្រព្យ​នាពេលបច្ចុប្បន្ន​ និងអាស្រ័យទៅតាមផ្នែកនីមួយៗ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/02/2026

កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ក្នុង​ត្រីមាស​ទី​៤ ឆ្នាំ​២០២៥ កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុរក​ចំណូល​បាន​សរុបប្រហែល ៤៧,៤៧ លាន​ដុល្លារ

រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប​ ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/02/2026

អតិថិជន​ប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ