រយៈពេល១ត្រីមាស គ្រឹះស្ថានអង្គររកចំណូលបានជាង១១លានដុល្លារអាមេរិកពីភ្ញៀវអន្តរជាតិ

សៀមរាប ៖ កំណើនភ្ញៀវទេសចរបរទេសចូលមកប្រទេសកម្ពុជាក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ ចាប់ផ្ដើមមានការកើនឡើងវិញជាបន្តបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៣កន្លងទៅនេះ គ្រឹះស្ថានអង្គររកចំណូលពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានអង្គរបានជាង១១លានដុល្លារអាមេរិកពីភ្ញៀវទេសចំនួន ២៣ម៉ឺន ៦ពាន់នាក់ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលជាអ្នកគ្រប់គ្រងចំណូលពីការលក់សំបុត្រ ។

សេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្នុងរយៈពេល៣ខែនេះ ភ្ញៀវបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២៣៦ ៣៤១នាក់ កើនឡើងប្រមាណ​ ១០៩១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលរកចំណូលបាន ១១ ១៣៥ ៤៩២ដុល្លារអាមេរិក កើនឡើងប្រមាណ១២៦៤ភាគរយ ។ ដោយឡែកក្នុងខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រមាណ ៧ម៉ឺន ៩ពាន់នាក់ កើនឡើងដល់ទៅ ៨៧០ភាគរយធៀបនឹងខែមីនា ឆ្នាំមុន ហើយក៏រកបានចំណូលចំនួន ៣ ៧៤៤ ៧០០ដុល្លារអាមេរិក កើនឡើង១០១០ភាគរយធៀបនឹងខែមីនា ឆ្នាំមុន ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានមានប្រសាសន៍ថា នៅក្នុងវិបត្តិកូវីដ១៩ វិស័យទេសចរណ៍ នៅខេត្តសៀមរាបបានធ្លាក់ចុះខ្លាំង ហើយសណ្ឋាគារ ផ្ទះសំណាក់ជាច្រើនបានបិទទ្វារ និងផ្អាកដំណើរការ ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ សណ្ឋាគារ ផ្ទះសំណាក់ និង ភោជនីយដ្ឋាន ប្រមាណ៤០ទៅ ៥០ភាគរយបានធ្វើសកម្មភាពដំណើរការឡើងវិញ ដោយរំពឹងថានឹងបន្តមានកំណើនឡើងវិញនៅពេលឆាប់ៗនេះ ។

លោកបន្តថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ក៏មានភ្ញៀវទេសចរកក់សណ្ឋាគារ ផ្ទះសំណាក់ ស្ទើរតែពេញទៅហើយនៃចំនួនបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ដែលមាននៅក្នុងសៀមរាប ដូច្នេះវាជាសញ្ញាល្អសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ។ ជាមួយគ្នានេះ កម្ពុជាក៏រំពឹងពីកំណើនភ្ញៀវទេសចរបរទេស ជាពិសេសមកពីប្រទេសចិនចូលមកទស្សនាតាមរមណីយដ្ឋាននានាក្នុងប្រទេសកម្ពុជាឡើងវិញផងដែរក្នុងឆ្នាំ២០២៣នេះ ដោយសារតែការបើកប្រទេសឡើងវិញរបស់ចិនកាលពីដើមឆ្នាំ ២០២៣កន្លងទៅនេះ ដែលអាចឱ្យទេសចរនិងវិនិយោគិនចិនចេញក្រៅប្រទេសដើម្បីធ្វើដំណើរទេសចរណ៍ និងស្វែងរកការវិនិយោគ ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....