ឥណ្ឌូណេស៊ី ចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងរថភ្លើងល្បឿនលឿន Whoosh ដែលចំណាយអស់ ៧,៣ ពាន់លានដុល្លារ

បរទេស ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងចរចាបំណុលជាមួយចិន ពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវ និងរថភ្លើងល្បឿនលឿន Whoosh ដែលបានចំណាយអស់ ៧,៣ ពាន់លានដុល្លារ ហើយពិបាករកចំណូលដើម្បីទូទាត់សងត្រឡប់ទៅចិនវិញ។ នេះបើយោងតាមការរាយការណ៍ពី Financial Times។

រថភ្លើងល្បឿនលឿន Whoosh មានផ្លូវដែកតភ្ជាប់ពីរដ្ឋធានីហ្សាកាតា ជាមួយទីក្រុងបានឌុង​ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងចិន ក្រោមការដឹកនាំរបស់ប្រធានាធិបតីចិន Xi Jinping និងអតីតប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ។ យ៉ាងណាក៏ដោយ ទោះបីជាផ្លូវដែកនេះប្រើរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះលើចម្ងាយ ១៤៥ គីឡូម៉ែត្រក៏ដោយ ប៉ុន្តែវាហាក់ដូចជាមិនសូវមានប្រជាប្រិយភាពនោះទេ ដោយសារតែស្ថានីយ៍របស់វានៅឆ្ងាយពីកណ្តាលទីក្រុង ហើយសំបុត្រមានតម្លៃថ្លៃ ដោយមួយជើងមានតម្លៃថោកបំផុត ១៥​ ដុល្លារ បើធៀបទៅនឹងរថភ្លើងធម្មតាគឺថ្លៃជាង ៥ដងឯណោះ។ ជាលទ្ធផល អាស្រ័យថា ដោយសារតែតម្លៃសំបុត្រថ្លៃ មិនសូវមានអ្នកគាំទ្រ បណ្តាលឱ្យស្ថានីយ រថភ្លើងល្បឿនលឿន Whoosh រកចំណូលមិនសូវបាន ពោលគឺចាប់តាំងពីមានប្រតិបត្តិការបានរយៈពេលពីរឆ្នាំ ម្ចាស់ភាគហ៊ុនកំពុងពិបាករកប្រាក់ចំណេញ និងសងបំណុលទៅចិនវិញ។ លើសពីនេះ គម្រោង​មាន​តម្លៃថ្លៃនេះកំពុង​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​របស់​ទីក្រុង​ហ្សាកាតា ខណៈដែលវាកំពុងស្ថិត​ក្រោម​សម្ពាធ​រួច​ទៅ​ហើយដោយសារ​ផែនការ​ចំណាយ​របស់​ប្រធានាធិបតី Prabowo Subianto។

ចិនបានផ្តល់កម្ចី ៣ ភាគ ៤ សម្រាប់គម្រោងនេះ។ ប្រទេសទាំង ២ ហ៊ានចំណាយច្រើនលើគម្រោងនេះ ដោយសារវាគឺជាការអភិវឌ្ឍន៍ដ៏លេចធ្លោមួយរបស់ចិនក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ខណៈពេលដែលលោក Widodo ផ្តោតសំខាន់លើផ្លូវដែកជាគោលនៅក្នុងគោលនយោបាយជំរុញហេដ្ឋារចនាសម្ព័ន្ធ។ លើសពីនេះ ចិនគឺជាអ្នកវិនិយោគបរទេសកំពូលមួយរបស់ឥណ្ឌូនេស៊ី ហើយការគាំទ្ររបស់មហាអំណាចនេះកាន់តែមានសារៈសំខាន់ក្នុងការជំរុញគោលដៅកំណើនប្រកបដោយមហិច្ឆតារបស់លោក Prabowo ដែលជាអ្នកបន្តវេន។

រដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌូណេស៊ី លោក Rosan Roeslani បានលើកឡើងថា ទីក្រុងហ្សាកាតា កំពុងរៀបចំរចនាសម្ព័ន្ធបំណុលយ៉ាងទូលំទូលាយ ដើម្បីការពារពីបញ្ហាផ្សេងទៀតនាពេលអនាគត។ ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ី ទើបបង្កើត Danantara ដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ និងគ្រប់គ្រងសហគ្រាសទាំងអស់របស់រដ្ឋ។ លោក Dony Oskaria ប្រធានផ្នែកប្រតិបត្តិការរបស់ Danantara បញ្ជាក់ថា ពួកគេកំពុងចរចាជាមួយចិន ដើម្បីរកដំណោះស្រាយទាក់ទងនឹងរយៈពេលកម្ចី អត្រាការប្រាក់ និងរូបិយប័ណ្ណ។

លោក Eko Listiyanto អនុប្រធានវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា មនុស្សជាច្រើនឆ្ងល់តាំងពីដំបូងមកថា ​ហេតុអ្វីបានជាមានតម្រូវការតភ្ជាប់ផ្លូវល្បឿនលឿនរវាងទីក្រុងពីរដែលនៅជិតគ្នា? កាលពីដំបូង គម្រោងនេះត្រូវបានចាប់អារម្មណ៍ដោយចិន និង ជប៉ុន ប៉ុន្តែជប៉ុនផ្តល់អត្រាការប្រាក់ ០,១% ជាថ្នូរនឹងការធានារបស់ឥណ្ឌូនេស៊ី មាន​ន័យ​ថា រដ្ឋាភិបាលនឹង​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ក្នុង​ការ​សង​ប្រាក់​វិញប្រសិន​បើ​គម្រោង​នេះ​បរាជ័យ ។ ជាលទ្ធផល ឥណ្ឌូនេស៊ី បានជ្រើសរើសយកការវិនិយោគរបស់ចិន ដោយសារមិនត្រូវការការធានាពីរដ្ឋនោះទេទោះបីជាអត្រាការប្រាក់ខ្ពស់ ២% ក៏ដោយ។ ប្រសិនបើគម្រោងនេះបរាជ័យ វាជាបញ្ហារបស់ក្រុមហ៊ុនពាក់ព័ន្ធ ដែលមិនមែនជាបំណុលរបស់រដ្ឋនោះទេ ប៉ុន្តែប្រៀបបានជាអន្ទាក់បំណុលមួយសម្រាប់រដ្ឋាភិបាលដដែល ដោយសារពួកគេនៅជួយតែរកដំណោះស្រាយ ឬ រ៉ាប់រងបំណុល ដើម្បីជៀសវាងការអាម៉ាស់របស់ជាតិជារួម។ នៅក្នុងសេណារីយ៉ូដែលអាក្រក់បំផុត បើសិន ឥណ្ឌូនេស៊ី មិនអាចបំពេញការទូទាត់របស់ខ្លួន ចិនអាចនឹងទាមទារកាន់កាប់គម្រោងនេះទាំងស្រុង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ

វិស័យឯកជនសាទរនឹងគម្រោងបង្កើតតំបន់ SME ពិសេស នៅខេត្តព្រះសីហនុ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

វិស័យឯកជនដែលពាក់ព័ន្ធបានបង្ហាញពីការសាទរ និងគាំទ្រឱ្យមានតំបន់តំបន់ប្រមូលផ្តុំសហគ្រាសធុនតូច មធ្យម និង រោងចក្រ (SME Cluster) កាន់តែឆាប់


Leave a Reply

Your email address will not be published.Required fields are marked *