បរទេស៖ កាលពីសប្ដាហ៍កន្លងទៅនេះ ក្រសួងប្រេងអ៊ីរ៉ង់បានប្រកាសថា ទីក្រុងតេអេរ៉ង់នឹងនាំចូលឧស្ម័នរុស្ស៊ី ៩ លានម៉ែត្រគូបក្នុងមួយថ្ងៃតាមរយៈប្រទេសអាស៊ែបៃហ្សង់។ ការនាំចូលហ្គាសទៅអ៊ីរ៉ង់ នឹងក្លាយទៅជាផ្នែកមួយនៃសម្ព័ន្នភាពថាមពលជាមួយនឹងទីក្រុងម៉ូស្គូ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars News នៅក្នុងរបាយការណ៍ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបានបង្ហាញថា ផែនការនេះមានតម្លៃ ៤០ ពាន់លានដុល្លាររវាងក្រុមហ៊ុនប្រេងជាតិអ៊ីរ៉ង់ (NIOC) និង ក្រុមហ៊ុនផលិតហ្គាសរបស់រុស្ស៊ី Gazprom ដែលបានឈានដល់ក្នុងខែកក្កដាកន្លងទៅនេះ។
ក្រសួងប្រេងរបស់អ៊ុរ៉ង់ ក៏បានរាយការណ៍ថា ក្រោមកិច្ចព្រមព្រៀងនេះ ខ្លួននឹងទទួលបានការជួញដូរហ្គាស ៦ លានម៉ែត្រគុបក្នុងមួយថ្ងៃពីប្រទេសរុស្ស៊ី សម្រាប់នាំចេញទៅកាន់ប្រទេសផ្សេងទៀតពីភាគខាងត្បូងប្រទេសអ៊ីរ៉ង់ក្នុងទម្រង់ជាហ្គាសធម្មជាតិរាវ (LNG)។

កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូលផងដែរនូវការបញ្ចប់ការរៀបចំបំពង់បង្ហូរហ្គាសពីប្រទេសអ៊ីរ៉ង់ទៅកាន់ប្រទេសប៉ាគីស្ថាន និង ប្រទេសអូម៉ង់ ព្រមទាំងគម្រោងផលិតកម្ម LNG មួយចំនួននៅក្នុងប្រទេស ខណៈដែលកាលពីខែមុន មានរបាយការណ៍មួយបានរាយការណ៍ថា ទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់បាន និងកំពុងចាត់វិធានការ ឆ្ពោះទៅរកការបង្កើតសម្ព័ន្ធភាពបែបទម្រង់ OPEC សម្រាប់ហ្គាសធម្មជាតិ ដែលនឹងអនុញ្ញាតឱ្យពួកគេសម្របសម្រួលសមាមាត្រវិសាមញ្ញនៃទុនបម្រុង ក៏ដូចជាការគ្រប់គ្រងលើតម្លៃ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content