តូក្យូ ៖ សមាគមជប៉ុន-កម្ពុជា មានគម្រោងនឹងបើកការិយាល័យនៅកម្ពុជាក្នុងគោលបំណងទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ ការិយាល័យនេះនឹងជួយទាក់ទាញសហគ្រាសធុនតូច និងមធ្យម (SMEs) ជប៉ុនជាច្រើនចូលកម្ពុជា។ នេះជាការលើកឡើងរបស់លោក តាកាហាស៊ី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅសណ្ឋាគារ New Otani Tokyo នាល្ងាចថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រកាសស្វាគមន៍សមាគមជប៉ុន-កម្ពុជា ដែលចង់បើកការិយាល័យនៅកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាបន្ថែមទៀត។

លោកតាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) បានគូសបញ្ជាក់ថា ការិយាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជា តាមរយៈការជួយផ្សព្វផ្សាយអំពី សក្ដានុពល វិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួនប្រមាណ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន។
បើតាមប្រធានសមាគមជប៉ុន-កម្ពុជា បានក្តីរំពឹងថា បើអាចទាក់ទាញបានត្រឹមតែ ០.១% នោះ ក៏មានប្រហែល ៤.០០០ ក្រុមហ៊ុន SMEs របស់ជប៉ុនដែរ ដែលអាចនឹងមកវិនិយោគនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា SMEs ជប៉ុននឹងដើរតួនាទីសំខាន់ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជាក៏ដូចជាលទ្ធភាពនៃការផ្ទេរចំណេះដឹងតាមរយៈការវិនិយោគនៅកម្ពុជា។ជាងនេះទៀត ក្រុមហ៊ុនក៏អាចស្វែងរកសក្ដានុពលវិនិយោគនៅកម្ពុជាដោយមានការជួយសម្របសម្រួលពីសមាគមជប៉ុន-កម្ពុជាក៏ដូចជាការទទួលបាននូវអត្ថប្រយោជន៍នានាពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសសម្រាប់តែវិនិយោគិនជប៉ុន៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content