កូរ៉េ គឺជាដៃគូសន្ទនាទី២ ដែលអាស៊ានបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជាដៃគូពាណិជ្ជកម្មធំទី៥ របស់អាស៊ាន ហើយក៏ជាប្រភពទុនវិនិយោគផ្ទាល់ពីបរទេសធំទី៧របស់អាស៊ាន។

នៅឆ្នាំ ២០០៥ អាស៊ាន និងកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (កិច្ចព្រមព្រៀងក្របខ័ណ្ឌ ឬ Framework Agreement) ហើយក្រោយមកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៤ ទៀតដែលបង្កើតជាច្បាប់មួយសម្រាប់បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) និងចូលជាធរមាននៅលើថ្ងៃទី ១ ខែមករា ឆ្នាំ២០១០ ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA) បានជួយបង្កើនកម្រិតពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន-កូរ៉េខាងត្បូង។ យោងតាមទិន្នន័យបឋមរបស់អាស៊ាន ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងកូរ៉េ បានកើនឡើងដល់ ១៥៦,៥ ពាន់លានដុល្លារ ឬ ស្មើនឹង ៥,៦% នៃពាណិជ្ជកម្មសរុបរបស់អាស៊ានក្នុងឆ្នាំ ២០១៩ ។ ទន្ទឹមនឹងនេះដែរ លំហូរចូលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ពីកូរ៉េខាងត្បូងមានចំនួន ២,៦ ពាន់លានដុល្លារអាមេរិក ឬ ស្មើនឹង ១,៦ ភាគរយនៃ FDI ទាំងអស់ចូលទៅក្នុងអាស៊ាន។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ AKFTA បង្កើតឱកាសសម្រាប់ប្រជាជន ៧០០ លាននាក់រវាងអាស៊ាន-កូរ៉េ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ៤,៨ ទ្រីលានដុល្លារអាមេរិកតាមរយៈរបបទីផ្សារសេរី សម្របសម្រួល និងការវិនិយោគក្នុងចំណោមភាគីរបស់ AKFTA ។ តាមរយៈការអនុវត្ត AKFTA ប្រកបដោយប្រសិទ្ធភាព អាស៊ានទទួលបានអត្ថប្រយោជន៍ជាច្រើនពីការជឿនលឿនរបស់ប្រទេសកូរ៉េក្នុងវិស៏យឧស្សាហកម្មផលិតកម្ម និងបច្ចេកវិទ្យាឌីជីថល ហើយកិច្ចសហប្រតិបត្តិនេះបានធ្វើឲ្យទំនាក់ទំនងអាស៊ាន-កូរ៉េកាន់តែជិតស្និទ្ធ និង ជំរុញជំហររបស់អាស៊ានក្នុងបណ្តាញផលិតកម្មក្នុងតំបន់ ក៏ដូចជារៀបចំតំបន់ឱ្យកាន់តែប្រសើរឡើងសម្រាប់បដិវត្តន៍ឧស្សាហកម្មទី ៤។
បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌ កិច្ចព្រមព្រៀងអាស៊ាន-កូរ៉េស្តីពីពាណិជ្ជកម្មទំនិញ (AKTIGA) ក៏ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០០៦។ កិច្ចព្រមព្រៀងនេះបង្កើតឡើងក្នុងគោលបំណង កំណត់នូវការ អនុគ្រោះពន្ធលើពាណិជ្ជកម្មទំនិញរវាងរដ្ឋសមាជិកអាស៊ាន និងកូរ៉េ. ហើយវាពាក់ព័ន្ធនឹងការកាត់បន្ថយពន្ធជាបន្តបន្ទាប់ និងការលុបចោលសម្រាប់បន្ទាត់ពន្ធទាំងអស់ក្នុងរយៈពេលអន្តរកាល។ នៅក្រោមកិច្ចព្រមព្រៀងនេះ ការនាំចេញរបស់អាស៊ាននឹងទទួលបាននូវទីផ្សារកាន់តែច្រើនទៅកាន់ប្រទេសកូរ៉េ ដោយចាប់ផ្តើមពីឆ្នាំ ២០០៦ ហើយមានទីផ្សារសេរីក្នុងឆ្នាំ ២០១០ ខណៈដែលប្រទេសកូរ៉េបានលុបបំបាត់ពន្ធគយសម្រាប់គ្រប់បន្ទាត់ពន្ធគយក្រោមច្បាប់ធម្មតា។ ការនាំចូលផលិតផលក្រោមបទធម្មតារបស់ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងថៃ ទទួលបានអត្រាពន្ធសូន្យចាប់តាំងពីឆ្នាំ ២០១២ សម្រាប់ប្រទេសវៀតណាម និង CLM (កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា) ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ និងឆ្នាំ ២០២០ រៀងគ្នា។
កិច្ចព្រមព្រៀងអាស៊ាន-កូរ៉េស្តីពីពាណិជ្ជកម្មសេវាកម្ម (AK-TISA) ត្រូវបានបានចុះហត្ថលេខានៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០០៧ ដោយផ្តល់នូវវេទិកាមួយដើម្បីបើកបន្ថែមទៀតនូវលទ្ធភាពទទួលបានទីផ្សារឲ្យកាន់តែច្រើនសម្រាប់អ្នកផ្តល់សេវាកម្មអាស៊ាន និងកូរ៉េ។ តាមរយៈការប្តេជ្ញាចិត្តដែលមានស្រាប់របស់ពួកគេនៅក្នុង WTO ក្រោមកិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មសេវាកម្ម (GATS) អាស៊ាន និងកូរ៉េទាំងពីរបានធ្វើឱ្យប្រសើរឡើងនៃការប្តេជ្ញាចិត្តរបស់ពួកគេបន្ថែមទៀតលើផ្នែកអនុវិស័យថ្មី ការបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចូល និងការពង្រឹងលើវិស័យសេវាកម្មជាច្រើន រួមមាន អាជីវកម្ម សំណង់ ការអប់រំ សេវាកម្មទំនាក់ទំនង បរិស្ថាន សេវាកម្មទេសចរណ៍ និងសេវាកម្មដឹកជញ្ជូន។
កិច្ចព្រមព្រៀងអាស៊ាន-កូរ៉េស្តីពីការវិនិយោគ (AK-IA) ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០០៩ ក្នុងគោលបំណងផ្តល់នូវបរិយាកាសប្រកបដោយតម្លាភាព សម្របសម្រួល និងសុវត្ថិភាពបន្ថែមទៀតសម្រាប់អ្នកវិនិយោគអាស៊ាន និងកូរ៉េ។ សមាសធាតុសំខាន់ៗនៃ AK-AI គឺបានរួមបញ្ចូលបទប្បញ្ញត្តិស្តីពីការព្យាបាលជួយគ្នាប្រកបដោយយុត្តិធម៌ និងសមធម៌ ការការពារពេញលេញ និងសុវត្ថិភាពដែលគ្របដណ្តប់លើការវិនិយោគ។
តាមរយៈសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព អាស៊ាន-កូរ៉េបានអនុវត្តយ៉ាងសកម្ម និងកំពុងបន្តស្វែងរកសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចលើវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងក្របខណ្ឌ។ ក្រុមភ្នាក់ងារដែលខិតខំប្រឹងប្រែងលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (AKFTA WGEC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដើម្បីអភិវឌ្ឍ និងតាមដានសកម្មភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ មូលនិធិសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-កូរ៉េ (AKEC Fund) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ដើម្បីគាំទ្រដល់គម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចទាំងនេះ ដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗនៅក្នុងតំបន់ដែលជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍របស់អាស៊ាន និងកូរ៉េ ហើយកំពុងជួយដល់វិស័យអាទិភាពជាច្រើន រួមទាំងការអភិវឌ្ឍន៍ MSME ការសម្របសម្រួលពាណិជ្ជកម្ម ការច្នៃប្រឌិត ការអភិរក្សថាមពល និងការអភិវឌ្ឍន៍តាមវិស័យផ្សេងៗទៀត។ អត្ថបទដោយ ៖ ពុធធីតា

អ្នកសារព័ត៌មានអន្តរជាតិ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអន្តរជាតិពីវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ (IISPP)
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026

CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្តីស្រលាញ់ពី GS25 ខេមបូឌា បរិច្ចាគថវិកា ២៥ លានរៀល ជូនមូលនិធិគន្ធបុប្ផា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 23/11/2026
ចែកក្ដីស្រលាញ់ GS25 បានបរិច្ចាគថវិកាចំនួន២៥លានរៀលជូនមន្ទីរពេទ្យគន្ធបប្ផា

កសិករ ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន ៨៤ នៅខេត្តចំនួន៤ នឹងទទួលបាន គ្រឿងចក្រ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម ជាហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម មានតម្លៃជាង ២លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 22/11/2026
សៀមរាប ៖ ប្រជាកសិករចំនួន ១៦ ០០០គ្រួសារ ក្នុងសហគមន៍កសិកម្មចំនួន៨៤ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងខេត្តសៀមរាប នឹងទទួលបានការគាំទ្រនូវហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម រួមមាន ផ្ទះសំណាញ់ គ្រឿងចក្រ ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតកាត់ ដ្រូនកសិកម្ម

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/11/2026
ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/11/2026
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 20/11/2026
ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/11/2026
បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content