កិច្ចប្រជុំកំពូលធុរកិច្ចអឺរ៉ុប-អាស៊ាន ជាឱកាសទាក់ទាញក្រុមហ៊ុនអឺរ៉ុប មកវិនិយោគនៅកម្ពុជាបន្ថែម


ភ្នំពេញ ៖ កម្ពុជាបាន និងកំពុងបន្តបោះជំហានដើម្បីក្លាយខ្លួនទៅជាប្រទេសចំណូលមធ្យម បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន និងម្ចាស់ផ្ទះរៀបចំស៊ីហ្គេម​ប្រកបដោយជោគជ័យ។ ស្របពេលជាមួយគ្នានេះ ដើម្បីលើកមុខមាត់ កិត្តិយសនៅលើឆាកអន្តរជាតិ និងទាក់ទាញវិនិយោគិនបរទេសឱ្យបានកាន់តែច្រើននោះ កម្ពុជា នឹងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលធុរកិច្ចមួយតភ្ជាប់អាស៊ានជាមួយពិភពលោករយៈពេល ២ ថ្ងៃនៅរាជធានីភ្នំពេញ។

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham Cambodia) ព្រមទាំងដៃគូសហការ នឹងរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៣ ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងវិស័យធុរកិច្ច និងវិស័យនយោបាយ និងបញ្ហាប្រឈមនៃសមាហរណកម្មក្នុងគោលបំណងចូលរួមជាមួយគ្នាដើម្បីស្វែងយល់អំពីសេដ្ឋកិច្ចបន្ថែមទៀត។

កម្មវិធីនេះនឹងត្រូវបានរៀបចំឡើងក្នុងទីក្រុងភ្នំពេញនៅសណ្ឋាគារដ៏ប្រណិតចំនួនពីរ និងព្រមជាមួយនឹងព្រឹត្តិការណ៍ជួបជុំសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះនឹង​ស្វែងយល់អំពីសេដ្ឋកិច្ចនៃតំបន់មេគង្គ ដោយមានជំនួបថ្នាក់ដឹកនាំមកពីប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់ និងជាមួយប្រទេសផ្សេងៗទៀតនៅលើពិភពលោក។

ថ្លែងនៅក្នុងសន្និសីទសារពត៌មាននាព្រឹកថ្ងៃទី២៥ ខែកញ្ញា នៅភោជនីយដ្ឋាន Topaz ស្ថិតនៅផ្លូវព្រះនរោត្តម រាជធានីភ្នំពេញ លោក Martin Brisson នាយក ប្រតិបត្តិនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «កិច្ចប្រជុំកំពូលនេះ គឺជាការបូកសរុបនៃការងារជាច្រើនខែកន្លងមកនៃការជំរុញការធ្វើ​សមាហរណកម្ម ក្នុងតំបន់ ពាណិជ្ជកម្ម និងធ្វើឱ្យបរិយាកាសធុរកិច្ចអំណោយផលដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ យើងទន្ទឹងរង់ចាំចំពោះការអញ្ជើញ​ចូលរួមរបស់វាគ្មិនជាច្រើនរូបក្នុងការធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីពិភាក្សាអំពីបញ្ហាទាំងនេះក្នុងកម្រិតថ្នាក់ដឹកនាំ​ខ្ពស់បំផុតក្នុងពេលមួយខែបន្ទាប់ពី​ការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទើបតែបង្កើតថ្មី។ យើងសង្ឃឹមយ៉ាងខ្លាំងថាជំនួបកំពូលនេះនឹងក្លាយជាព្រឹត្តការណ៍ដ៏សំខាន់មួយ»។

លោកបានឱ្យដឹងទៀតថា ៖ «ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជានឹងចេញផ្សាយសៀវភៅ ស ឆ្នាំ២០២៤ដែលជាបញ្ជីន​អនុសា​សន៍គោលនយោបាយ​ដែលគ្របដណ្ដប់លើវិស័យចំនួន ១២ ក៏ដូចជាការ ស្ទង់មតិទំនុកចិត្ដធុរកិច្ចឆ្នាំ២០២៣ ដែលជាការស្ទង់មតិលម្អិតដែ​អនុញ្ញាត​ឱ្យអ្នកដឹកនាំធុរកិច្ចនៅក្នុងប្រទេសកម្ពុជាអាចធ្វើការពិពណ៌នាយ៉ាងច្បាស់លាស់អំពីបរិយាកាសសម្រាប់ការធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា»។

នៅថៃ្ងទី ២៨ ខែកញ្ញា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា លោក Tassilo Brinzer នឹងធ្វើការបង្ហាញសៀវភៅ ស ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ បន្ទាប់ពីធ្វើការស្វែងយល់អំពីសៀវភៅ ស រួច នឹងមានសុន្ទរកថាគន្លឹះអំពីគោលដៅវិនិយោគ និងយុទ្ធសាស្ត្ររបស់កម្ពុជា និងការធ្វើ បច្ចុប្បន្នភាពរបស់សហភាពអឺរ៉ុបស្តីពីគោលនយោបាយពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា។

លោក Tassilo Brinzer បានឱ្យដឹងថា ៖ នៅក្នុងសៀវភៅ ស មានអនុសាសន៍ចំនួន៧៨ និង១៣ជំពូក ដែលលើកឡើងពីបញ្ហាប្រឈម ដំណោះស្រាយ ទាក់ទងនឹងវិស័យជាច្រើនរួមមាន​កសិកម្ម ការវិនិយោគទុន និងឌីជីថល ជាដើម។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងធ្វើការបើកសម័យប្រជុំនៅពេលរសៀល មុនការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់​អាស៊ាន យុទ្ធសាស្ត្រច្រកទ្វារសកលរបស់សហភាពអឺរ៉ុប និងមាគ៌ាអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអឺរ៉ុប។ នាព្រឹកថ្ងៃសុក្រ២៩ ខែកញ្ញា សភា​ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ AHK Vietnam មុនពេលធ្វើបទបង្ហាញស្តីពីឌីជីថលនីយកម្ម និងសិក្ខាសាលា​​ជាបន្តបន្ទាប់តាមវិស័យដែលដឹកនាំដោយថ្នាក់ដឹកនាំមកពីឧស្សាហកម្មផ្សេងៗ។ នារសៀលថ្ងៃ២៩ ខែកញ្ញាដដែល ​នឹងមានការចុះឈ្មោះចូលរួមការធ្វ​ដំណើរ​ទស្សនកិច្ច ជុំវិញទីក្រុងភ្នំពេញដោយឥតគិតថ្លៃជាមួយ All Dreams Cambodia ។

លោក ម៉ាធូ ផូខក់ (Mathew Pocock)អ្នកសម្របសម្រួលផ្នែកសេវាធុរកិច្ចនៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានឱ្យដឹងថា ៖ ក្រុមហ៊ុនពី ២០០ ទៅ ៣០០ ចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចអឺរ៉ុប-អាស៊ាននេះ។ កិច្ចប្រជុំនឹងបង្ហាញសក្តានុពលរបស់កម្ពុជា និងបង្ហាញពីលទ្ធផលដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧​​​សម្រេចបាន។ ជាងនេះទឿទៀត កិច្ចប្រជុំ នឹងបង្ហាញពីសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មរបស់វិស័យឯកជន និងសាធារណៈ និងវិធីសាស្ត្រធ្វើការរួមគ្នាដើម្បីទទួល​ផលប្រយោជន៍ពីអនុតំបន់។

លោកបានបន្តថា ៖ ក្នុងរយៈពេលមួយទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាមានការរីកចម្រើន អភិវឌ្ឍច្រើនគួរឱ្យកត់សម្គាល់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដែលនេះ​ជាដើមទុនមានស្រាប់របស់កម្ពុជាដើម្បីទាក់ទាញវិនិយោគិន។

លោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការនៅគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាវាគ្មិនមួយរូបដែលមានវត្តមា​នៅក្នុងកិច្ចប្រជុំកំពូល​បានកត់សម្គាល់ថា ៖ «យើងរីករាយដែលបានចូល រួមក្នុងគំនិតផ្តួចផ្តើមនេះ ដែលនឹងរួមចំណែកក្នុងការកំណត់ឱកាសវិនិយោគពាក់ព័ន្ធ និងវិស័យថ្មីៗ ជាមួយនឹងគុណតម្លៃបន្ថែមក្នុងស្រុកសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដោយសារប្រទេសនេះ កំពុងតែព្យាយាមអភិវឌ្ឍទៅមុខដើម្បីដោះខ្លួនចេញពីបញ្ជី ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ ២០២៧។ ភាពជាដៃគូជាមួយវិស័យឯកជននៅតែមានសារៈសំខាន់ ហើយយើងពិតជាចង់ស្វែងយល់ពីការចូលរួម​នេះក្រោមក្របខណ្ឌនៃច្រកទ្វារសកល ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ គុណភាព និងការតភ្ជាប់ទំនិញ ប្រជាជននិងសេវាកម្មប្រកប​ដោយនិរន្តរភាព»។

លោកស្រី គ្រីស្ទីណា ណូវីយ៉ូ ហ្គាស្យា (Cristina  Novio Garcia) អ្នកគ្រប់គ្រងកម្មវិធីផ្នែកពាណិជ្ជកម្មវិស័យឯកជន និងថាមពល នៃប្រតិភូសហភាពអឺរ៉ុប បានមានប្រសាសន៍ថា ប្រតិភូសហភាពអឺរ៉ុប និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានសហការគ្នាដើម្បីបង្កើតដៃគូយុទ្ធសាស្ត្រពាណិជ្ជកម្ម និងទាក់ទាញវិនិយោគិន​អឺរ៉ុបមកកម្ពុជា។ បច្ចុប្បន្ន មានក្រុមហ៊ុនអឺរ៉ុបប្រមាណ២៥០កំពុងវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនដែលក្នុងនោះមានអាកាសយានដ្ឋាន និងភោជនីយ​ដ្ឋាន ជាដើម។

នៅកម្ពុជាមានមោទនភាពក្នុងការចាប់ដៃគូជាមួយ ARISE+ Cambodia និងគណៈ ប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើង។ ​អង្គការទាំងពីរបាននាំមកនូវជំនាញ និងចំណេះដឹងអំពីគោលនយោបាយរបស់កម្ពុជា និងទំនាក់ទំនងពាណិជ្ជកម្មជាមួយ​សហភាពអឺរ៉ុប។

លោក ខា សុខ ទីប្រឹក្សាពាណិជ្ជកម្មរបស់ ARISE – Plus មានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចទាំងអស់ ដើម្បីអាចយល់ដឹងអំពីឱកាសនិងបញ្ហាប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយរាល់ការរាំងស្ទះដែលខកខានការទាញយកអត្ថប្រយោជន៍ផ្សេងៗ។ កិច្ចប្រជុំកំពូលនេះនឹងនាំមក​នូវ អ្នកអនុវត្ត និងអ្នកជំនាញមកពីវិស័យច្រើនខុសៗគ្នា ដើម្បីផ្តល់នូវ ចំណេះដឹង និងការយល់ដឹងជាក់ស្តែងជាច្រើនហើយ​ផ្តល់ឱកាសដ៏ល្អក្នុងការផ្លាស់ប្ដូរ និងស្វែងយល់ពីសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជានិងតំបន់។

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១១ ដោយ សមាគមធុរកិច្ចបារាំង អាល្លឺម៉ង់និងអង់គ្លេសនៅ​កម្ពុជា ដើម្បីដើរតួជាសភាផ្លូវការនៃសហគមន៍ធុរកិច្ច អឺរ៉ុបក្នុងព្រះរាជាណាចក្រកម្ពុជា។ ចាប់តាំងពីពេលនោះមក សមាជិកមានការកើនឡើងរហូតដល់ចំនួន ៣០០ និង មានការិយាល័យប្រចាំប្រទេសចំនួន៥ដែលទាំងអស់នេះគឺរួមមាន១១ ប្រទេសនៅអឺរ៉ុប៕ អត្ថបទដោយ ៖ ញ៉ែម សុផល




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

អភិបាលខេត្ត​​ជាប់​ព្រែកជីក​ហ្វូណន​ពីររូប បង្ហាញពីសក្ដានុពល​ និងឱកាស​វិនិយោគក្នុងខេត្តរបស់ខ្លួនទៅកាន់បរទេស​ក្នុង​វេទិកា​ធំមួយ​នៅប្រទេស​ចិន​

តម្លៃប្រេងឆៅឡើងថ្លៃដល់ ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាសាជាថ្មីដោយយោធា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

តម្លៃប្រេងឆៅនាព្រឹកថ្ងៃចន្ទ​ដើមសប្ដាហ៍នេះបានឡើងថ្លៃរហូតដល់ ៩០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីអាមេរិក បានបើកការវាយប្រហារសាជាថ្មីទៅលើមូលដ្ឋានទ័ពរបស់អ៊ីរ៉ង

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 31/08/2026

Chery Cambodia នាំមកនូវបទពិសោធន៍រស់នៅបែបស៊ីវិល័យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត iCAUR Lifestyle Auto Show 829

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​