ការគ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចជាបន្ទុកដ៏ធ្ងន់ ប៉ុន្តែរដ្ឋាភិបាលនៅតែមានលទ្ធភាពគ្រប់គ្រងបាន

ភ្នំពេញ ៖ នៅ​​ក្នុង​វេទិកាសាធារណៈ​ស្តីពីការ​គ្រប់គ្រង​ម៉ាក្រូ​សេដ្ឋកិច្ច និង​ច្បាប់​ថវិកា​ឆ្នាំ២០២២ កាលពីថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ២០២២ រដ្ឋ​មន្រ្តី​ប្រតិភូ​អមនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ចបាន​គូសបញ្ជាក់ថាក្នុង​រយៈពេល៣​ឆ្នាំ ដើម្បីគ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់ៗ​នៃ​សេដ្ឋកិច្ចនៅ​ក្នុង​បរិការណ៍​នៃ​វិបត្តិការ​ស្តារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អំឡុង​ពេល និងក្រោយ​វិបត្តិ​កូវីដ-១៩​ រដ្ឋ​បាន​ចាយ​ថវិកា​សន្សំ​អស់​ជាង ២ ១២៧ លាន​ដុល្លារក្នុង​ចំណោម​ថវិកា​ជាង​ ៣ ៥០០ លាន​ដុល្លារ​។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការបានលើក​ឡើង​ថា កាល​ពី​ឆ្នាំ​២០២០ រដ្ឋ​គ្រោង​នឹង​ចាយ​ប្រាក់​សន្សំ​ប្រមាណ ១ ពាន់​លាន​ដុល្លារ ដើម្បី​ទប់ទល់​នឹង​វិបត្តិ​កូវីដ​-១៩ ប៉ុន្តែ​ទីបំផុតចំណាយ​អស់​ត្រឹម ២៤៦​លាន​ដុល្លារ​ប៉ុណ្ណោះ។

ឯកឧត្តម វង្សី វិស្សុត បាន​មានប្រសាសន៍ថា ៖

“ក្នុង​ឆ្នាំ២០២១ រដ្ឋ​គ្រោង​ចំណាយ​ថវិកា​ជាង ៨០០ លាន​ដុល្លារ តែ​ជាក់ស្តែង​ចាយ​អស់​ដល់​ទៅ ១ ៣៨១ លាន​ដុល្លារ​ឯណោះ ខណៈ​ឆ្នាំ២០២២ គ្រោង​នឹង​ដក​លុយ​សន្សំ ៥០០ លាន​ដុល្លារ​ទៀត ដូចនេះ​ប្រាក់​សន្សំ​កន្លង​មក​នេះចាប់ផ្តើម​ថមថយ​ហើយ”

​ឯកឧត្តមរដ្ឋលេខាធិការ​នៅតែ​មាន​សុទិដ្ឋិ​និយម​ថា យ៉ាង​ហោច​ណាស់ ក៏​កម្ពុជា មិន​ចាំ​បាច់​ខ្ចី​លុយ​ពីបរទេស​ដែរ ព្រោះ​ជាទូទៅ​ ប្រទេស​មួយ​ចំនួន មិន​មាន​ថវិកា​សន្សំ​ដូច​កម្ពុជា​នោះ​ទេ ដែល​ទាមទារ​ឱ្យ​ខ្ចី​ថវិកា​ពី​បរទេស ដើម្បី​ទប់ទល់វិបត្តិ​នេះ ខណៈ

 សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនចំនួន៥,៦ភាគរយ នៅក្នុងឆ្នាំ២០២២ និង៦,៦ភាគរយក្នុងឆ្នាំ២០២៣ ហើយកំណើននេះ នឹងកើនដល់រង្វង់៧ភាគរយវិញ នៅឆ្នាំ២០២៤។

ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា ៖

“ការព្យាករជាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចជាតិនេះ គឺកើតចេញពីលទ្ធផលដែលកម្ពុជាសម្រេចបានខ្ពស់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ និងការ​​​សម្របខ្លួនរស់នៅជាមួយកូវីដ-១៩ រួមទាំងការបើកប្រទេសឡើងវិញ”

បើតាមឯកឧត្តម វង្សី វិស្សុត ការនាំចេញផលិតផលកសិកម្ម និងទទួលបានលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក៏ជាសក្កានុពលខ្ពស់សម្រាប់កម្ពុជា ដើម្បីសម្រេចបាននូវកំណើនក្នុងរង្វង់៧ភាគរយវិញ  ខណៈរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវគោលនយោបាយស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣។ កម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលជារួមនឹងបន្តងើបឡើងវិញពីនូវស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ជាពិសេសវិស័យទេសចរណ៍។

លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងទៀតថា ការហក់ឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយកត្តាសំខាន់ៗពីរ ដូចជា ទី១- ការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងថ្លៃកសិផលលើទីផ្សារអន្តរជាតិ ដែលបានជំរុញកំណើនវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម(ដំណាំ) ជាដើម។ ទី២- ការសម្រេចបាននៃអត្រាចាក់វ៉ាសាំងខ្ពស់ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបើកប្រទេសឡើងវិញជាផ្លូវការ ដែលជារួមបានជំរុញសកម្មភាពពាណិជ្ជកម្ម ធុរកិច្ចក្នុងស្រុកឱ្យត្រឡប់ទៅប្រក្រតីភាពវិញ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)