ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៣ អត្រាអតិផរណានៅកម្ពុជាត្រូវបានរំពឹងទុកថាធ្លាក់ចុះ និងស្ថិតក្នុងភាពអាចគ្រប់គ្រងបានជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ខណៈទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ ២២ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ និងធានាការនាំចូលបាន ៧,៦ខែ។

យោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានរំពឹងថាកើនឡើងក្នុងរង្វង់ ២,៥% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកលើការវិលត្រលប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃប្រេងអន្តរជាតិ។ ទោះជាយ៉ាងនេះក្តី, ស្ថានភាពអតិផរណាដែលបានគ្រោងនេះ អាចនឹងបន្តកើនឡើងខ្ពស់ជាងការរំពឹងទុក ដោយសារការបន្តអូសបន្លាយនៃថ្លៃទំនិញអន្តរជាតិ, ជាពិសេសថ្លៃប្រេងឥន្ធនៈ ដែលបង្កឡើងដោយកត្តាផ្គត់ផ្គង់ (Supply shock)។

ចំណែកឯអត្រាប្តូរប្រាក់រៀលត្រូវបានប៉ាន់ស្មានថានឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់ ៤ ០៦៥ រៀលក្នុងមួយដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ ដោយសារការបន្តអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ។
ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានរំពឹងថានឹងបន្តរួមតូចមកត្រឹម ១៤,១% នៃ ផសស សម្រាប់ឆ្នាំ២០២៣ ដោយសារការរំពឹងទុកលើការបន្តកើនឡើងនូវការនាំចេញ និងចំណូលពីវិស័យទេសចរណ៍។ ទុនបម្រុងអន្តរជាតិសរុបត្រូវបានរំពឹងថា នឹងបន្តកើនឡើងដល់ ២២ ១៤៩ លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ និងធានាការនាំចូលបាន ៧,៦ខែ។

និយាយជារួម បើទោះបីជាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ត្រូវបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រាដូចខាងលើក៏ដោយ សេដ្ឋកិច្ចកម្ពុជាក៏ត្រូវជួបបញ្ហាប្រឈម និងហានិភ័យមួយចំនួនទាំងក្នុង និងក្រៅប្រទេស ដូចខាងលើដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងបង្កភាពរអាក់រអួលដល់កិច្ចអភិវឌ្ឍន៍ជារួម។
ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តជំរុញអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ក្នុងគោលបំណងស្ដារ និងពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនសក្តានុពល ប្រកបដោយចីរភាព និងបរិយាបន្ន ចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច។
ជាមួយនេះដែរ ធនាគារជាតិនៃកម្ពុជាបានព្យាករថា អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថានឹងមានអត្រាថយចុះបន្តិចបន្តូច ធៀបនឹងឆ្នាំ២០២១ ដោយសារកំណើនថ្លៃម្ហូបអាហាររំពឹងនឹងបន្តថយចុះ ដែលជំរុញជាចម្បងដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា អតិផរណារួមសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករណ៍ថានឹងមានអត្រា ២,៦% ទាបជាងឆ្នាំ២០២១ បន្តិច (២,៩%) ក្រោមការសន្មតថា ៖ i/- កំណើនថ្លៃម្ហូបអាហារនឹងបន្តថយចុះដែលជំរុញជាចម្បងដោយភាពប្រសើរឡើងនៃការផ្គត់ផ្គង់ ii/- អតិផរណាស្នូលនឹងងើបឡើងវិញបន្តិច ដោយការកើនឡើងវិញនៃប្រាក់ចំណូល និង iii/- កំណើនថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈនឹងថមថយមកវិញស្របតាមនិន្នការថ្លៃប្រេងឆៅពិភពលោក ដោយសារការផ្គត់ប្រេងនៅលើទីផ្សារអន្តរជាតិមានកើនឡើង។
ផលប៉ះពាល់នៃវិបត្តិ និងផលរំខាន (side-effects) ពីគោលនយោបាយមួយចំនួន បានបង្កផលវិបាកដល់ស្ថានភាពរូបិយវត្ថុ និងធនាគារផងដែរ។ ដោយសារតម្រូវការថយចុះ ក្រោមស្ថានភាពទន់ខ្សោយនៃសេដ្ឋកិច្ចក្នុងស្រុក ការបង្កើនចំណាយសាធារណៈ និងការរក្សាកម្រិត សន្ទនីយភាពខ្ពស់ក្នុងប្រព័ន្ធធនាគារ គួបផ្សំនឹងការថមថយនៃលំហូរមូលធនបរទេស តម្លៃប្រាក់រៀល បានបន្តរងសម្ពាធធ្លាក់ថ្លៃ ចាប់តាំងពីពេលដែលជំងឺកូវីដ-១៩ កើតមាននៅកម្ពុជានាដើមឆ្នាំ២០២០មក។
ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍តាមស្ថានភាពចាំបាច់ ដើម្បីគ្រប់គ្រងសម្ពាធមកលើតម្លៃប្រាក់រៀល តាមរយៈការទិញប្រាក់រៀល (ឬលក់ប្រាក់ដុល្លារអាមេរិក) និងការបោះផ្សាយមូលបត្រអាចជួញដូរបាន (NCD) ជាមួយនឹងការបន្ថយល្បឿននៃការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) ជាប្រាក់រៀល។
ការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុនិងអត្រាប្តូរប្រាក់សមស្រប ជាពិសេសមានសង្គតិភាពជាមួយនយោបាយសារពើពន្ធ បានរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារ អាមេរិកឱ្យមានស្ថិរភាពដោយប្រែប្រួលប្រមាណតែ ១% ប៉ុណ្ណោះ បើធៀបនឹងការប្រែប្រួលរូបិយប័ណ្ណ ក្នុងតំបន់ដែលមានរហូតដល់ ៥%។
ស្ថិរភាពអត្រាប្តូរប្រាក់បានរក្សាអំណាចទិញប្រាក់រៀល និងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាអត្រាអតិផរណាឱ្យនៅទាបអាចគ្រប់គ្រងបាន។ គួររំលេចថា ទោះបីជាទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោកប្រឈមនឹងភាពមិនច្បាស់លាស់ក៏ដោយទុនបម្រុង អន្តរជាតិបានបន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ ដែលបានពង្រឹងប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់ និងរក្សាជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អបអរសាទរសង្រ្កាន្តអម្រឹត ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content