ឥណ្ឌា ៖ ប្រទេសឥណ្ឌាទើបតែបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្មធ្វើដំណើរបែបតាក់ស៊ីតាមផ្លូវទឹកជាលើកដំបូងរបស់ខ្លួននៅក្នុងរដ្ឋធានី Mumbai ដែលអាចតភ្ជាប់ទៅដល់ទីក្រុងរណប Navi Mumbai ជាមួយនឹងលទ្ធផលដែលទទួលចម្ងាយប្រមាណ២៤គីឡូម៉ែត្រ ចំណាយពេលប្រមាណ៦០នាទី។

តាក់ស៊ីតាមផ្លូវទឹក (Water-Taxi) ដែលទើបតែត្រូវបានដាក់ដំណើរការថ្មីៗនេះ នឹងធ្វើឲ្យពលរដ្ឋចំណេញពេលវេលាយ៉ាងខ្លាំងក្នុងការធ្វើដំណើរពីចំណុចកំពង់ផែ Mumbai Port នៅរដ្ឋធានីទៅដល់ផែ Belapur ដែលស្ថិតនៅក្នុងទីក្រុងរណប ដោយជាទូទៅបើធ្វើដំណើរតាមផ្លូវគោកមានចំងាយដល់ទៅ២៤គីឡូម៉ែត្រចំណាយពេលប្រមាណជា៩០នាទី។

យោងតាមការបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងកិច្ចការងារដឹកជញ្ជូនតាមផ្លូវទឹកឥណ្ឌា លោក Sarbananda Sonowal បានឲ្យដឹងថា ក្រៅតែពីចំណេញពេលវេលាក្នុងការធ្វើដំណើរចូលទីក្រុងហើយនោះ សេវាកម្មតាក់ស៊ីតាមផ្លូវទឹកនឹងជួយដល់ការកាត់បន្ថយបញ្ហាស្ទុះចរាចរណ៍ក្នុងរដ្ឋធានីបានមួយចំនួនផងដែរ។

គួរឲ្យដឹងដែរថា ក្នុងពេលដែលឥណ្ឌាទើបបានប្រកាសដាក់ឲ្យដំណើរការតាក់ស៊ីតាមផ្លូវទឹកជាផ្លូវការ នៅមុននេះបន្តិចសេវាកម្មធ្វើដំណើរតាមរថភ្លើងនៅក្នុងទីក្រុង Mumbai ក៏ទើបតែបានដាក់ឲ្យដំណើរការជាលើកដំបូងផងដែរ ដែលវាបានធ្វើឲ្យប្រទេសឥណ្ឌាកាន់តែមានក្តីសង្ឃឹមថាវានឹងអាចបង្កើនសកម្មភាពចរាចរណ៍ប្រភេទនេះជាច្រើនទៀតទៅកាន់តំបន់ផ្សេងៗនៅទូទាំងប្រទេសនាពេលអនាគត។
លោករដ្ឋមន្ត្រី Sarbananda ដដែលរូបនេះក៏បានបញ្ជាក់ដែរថា សេវាកម្មតាក់ស៊ីតាមផ្លូវទឹកនេះគឺជាផ្នែកមួយនៃកម្មវិធី Sagarmala របស់ប្រទេសដែលអាចតភ្ជាប់ផ្លូវធ្វើដំណើរតាមផ្លូវទឹក តាមតំបន់ឆ្នេររបស់ប្រទេសពីរដ្ឋធានីទីក្រុង Mumbai ទៅតំបន់ដទៃ ដូចជា តំបន់កោះ Nerul, Belapur, Elephanta និងផែ Jawaharlal Nehru Port Trust (JNPT) ផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មីក្រោមយុទ្ធសាស្ដ្រ Co- Creation ឆ្ពោះទៅអនាគតរួមគ្នា
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 24/10/2026
កម្ពុជា-ជប៉ុន ឈានដល់របត់ថ្មី ឆ្ពោះទៅអនាគតរួមគ្នា





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content